ក្រុមហ៊ុនមួយឈ្មោះ (Met Khmer ) ដែលគេស្គាល់ថា បង្កើត ផ្គត់ផ្គង់ រចនា គេហទំព័រ បាន លួចលក់ (គេហទំព័រ ចលនាសង្គម ) ក្នុងតម្លៃ ៨៨៨ ដុល្លារ ដោយមិនមានការអនុញ្ញាតពីម្ចាស់ ដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវ ពីក្រសួងព័ត៌មាន

ក្រុមហ៊ុនមួយឈ្មោះ (Met Khmer ) ដែលគេស្គាល់ថាបង្កើត ផ្គត់ផ្គង់ រចនា គេហទំព័រ បាន លួចលក់ (គេហទំព័រ ចលនាសង្គម ) ក្នុងតម្លៃ ៨៨៨ ដុល្លារ ដោយមិនមាន ការអនុញ្ញាតពីម្ចាស់ ដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវ ពីក្រសួងព័ត៌មាន ។  អង្គភាពសារព័ត៌មាន ចលនាសង្គម ស្នើសុំដល់អាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ជាពិសេសនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ជួយស្រាវជ្រាវ ចាប់ជនពាលដែលបានលួចយក គេហទំព័រ ចលនាសង្គម www.cns12news.com (លួចដាក់លក់) កាលពីព្រឹកថ្ងៃទី៧ ខែកុម្ភ: ឆ្នាំ២០២៣ ដោយគ្មានការអនុញ្ញាត សូមចាប់ខ្លួនបុគ្គលនោះមកដើម្បីផ្តន្ទាទោសតាមច្បាប់ជាធរមាន ។

រឿងរ៉ាវលួច គេហទំព័រ លក់ នេះ បាន ផ្ទុះចេញ ពី ការ ដែលម្ចាស់ គេហទំព័រ ចលនាសង្គម បានសុំ កាត់ Domain មកគ្រប់គ្រងខ្លួន ឯងវិញ ស្រាប់តែ ឈ្មោះ រដ្ឋា បានគម្រាម កាត់លក់ Domain តែម្តង ហើយ

បានបង្ហោះជាសាធារណៈ ក្នុងគេហទំព័រ ចលនាសង្គម ដាក់ ជាទឹកប្រាក់ ចំនួន ៨៨៨ ដុល្លារ ខណៈ:ពេលនេះដែរ គេហទំព័រ ចលនាសង្គម ដែលមានលោក ពុត សាម៉ាត់ ជាចាងហ្វាងការផ្សាយ បានបញ្ជាក់ថា អ្នកបង្កើតគេហទំព័រចលនាសង្គម បានលួចប្រកាសលក់ ដោយស្ងាត់ៗ។

លោកពុត សាម៉ាត់ ចាងហ្វាង ការផ្សាយ ចលនាសង្គម បានអំពាវនាវ សូមប្រកាស និងជូនដំណឹង ដល់សាធារណជន មេត្តាជ្រាបថា៖ ថ្មីៗនេះមានជនពាលបានលួចយកស្លាកសញ្ញា (Logo) របស់កាសែតចលនាសង្គម និង domain លួចដាក់លក់ ដោយគ្មានការអនុញ្ញាត ពី អង្គភាពយើងខ្ញុំឡើយ។

អង្គភាពសារព័ត៌មាន ចលនាសង្គម យើងខ្ញុំ សូមប្រកាសបដិសេធទាំងស្រុង ក្នុងករណីណាមួយ ដែលជនពាលនេះ បានសរសេរបង្ហោះប្រព្រឹត្ត ខុសច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។

ជាមួយគ្នានេះដែរអង្គភាពចលនាសង្គមយើង សូមបញ្ចាក់ផងដែលថា បន្ទាប់ពី មានសារព័ត៌មានក្នុងស្រុក 

បានចុះផ្សាយមក នៅវេលាម៉ោង ៨:៥៨ នាទីយប់ គេហទំព័រ ចលនាសង្គមបើកទៅឃើញ ថា លុបតម្លៃលក់វិញ ហើយបានប្តូរឃើញផ្ទាំងមេរោគ codiv19 ទៅវិញ  ដោយ ទស្សនៈលោកផ្ទាល់ ល្បិចលួច នេះ នៅលើអ្នកធ្វើ

វើបសាយ បន្តិចខុសនេះ បន្តិចខុសនោះ មិនចេះចប់ មិនចេះហើយ. នៅ ពេលម្ចាស់គេ សុំឌូមិន យកមកគ្រប់គ្រងវិញ មិនអោយគេទេ តើមូលហេតុអុី.?  បើគេទិញអោយលុយគ្រប់អស់ហើយហ្នឹង.?  នោះមិនហៅថា លោកចោរស្របច្បាប់ទេឬ.?

ជាចុងក្រោយ លោក ពុត សាម៉ាត់ សូមស្នើដល់អាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ជាពិសេសនោះនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃក្រសួងមហាផ្ទៃ មេត្តាចុះស្រាវជ្រាវចាប់ជននេះដើម្បីផ្តន្ទាទោសតាមច្បាប់ជាធរមាន៕






Powered by Blogger.