ប្រវត្តិ ថ្ងៃបុណ្យនៃសេចក្តីស្រលាញ់ Valentine's Day
«Valentine's Day ឬ ថ្ងៃបុណ្យនៃសេចក្តីស្រលាញ់» ដែលយុវវ័យមួយចំនួនហៅថា «ថ្ងៃបុណ្យសង្សារ» ជាថ្ងៃដែលរៀបចំ ដើម្បីរំលឹកដល់សេចក្តីស្រលាញ់ របស់បព្វជិតជនជាតិរ៉ូមុំាង ដែលសុខចិត្តលះបង់ជីវិត ដើម្បីការពារសេចក្តីស្រឡាញ់។បច្ចុប្បន្នបុណ្យនេះ កំពុងចាក់ឫសក្នុងដួងចិត្តរបស់ ប្រជាជននៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅក្នុងស្រទាប់យុវវ័យ។ «Valentine's Day» ត្រូវបានគេប្រារព្ធឡើង នៅក្នុងថ្ងៃទី ១៤ ខែកុម្ភៈរៀងរាល់ឆ្នាំ ហើយឲ្យតែដល់ថ្ងៃនេះ ពួកគេតែងតែទិញអំណោយ ផ្កាកូឡាប ជូនអ្នកដែលខ្លួនស្រឡាញ់ ហើយយុវវ័យខ្លះ ផុងខ្លួនលះបង់ខ្លួនប្រាណដើម្បីបង្ហាញពី ក្តីស្រឡាញ់ចំពោះសង្សាររបស់ខ្លួនទៀតផង។តើ « Valentine's Day» មានប្រវត្តិបែបណាខ្លះ? នៅពេលនេះ យើងខ្ញុំ សូមលើកយកនូវប្រវត្តិបុណ្យនេះ ជូនលោកអ្នកស្វែងយល់ដូចខាងក្រោម៖Saint Valentine ជាឈ្មោះបព្វជិតដែលមានកំណើតនៅក្នុងប្រទេសរ៉ូម នៅក្នុងរជ្ជកាលអធិរាជ ClaudiusII។ នៅក្នុងប្រវត្តិជនជាតិរ៉ូម៉ាំង ថ្ងៃទី១៤ កុម្ភៈ គឺជា ថ្ងៃឈប់សំរាកសំរាប់ គោរពដល់ព្រះមហាក្សត្រិយានី របស់ប្រទេសនេះ។ ប្រជាជនរ៉ូម៉ាំង បានចាត់ទុកព្រះរាជនីថា ជាព្រះជាម្ចាស់ តំណាងឲ្យនារីទាំងអស់នៅក្នុងប្រទេស និងជាព្រះជាម្ចាស់នៃអាពាហ៍ពិពាហ៍ដ៏ស្រស់បំព្រងមួយ។ ពិធីនេះត្រូវបានគេធ្វើភ្ជាប់ជាមួយបុណ្យ Lupercalia ជាបុណ្យធ្វើឡើងសំរាប់បណ្តេញឆ្កែចចកដែលតែងតែមកបំផ្លាញដំណាំនៅតាមឈូងសមុទ្រ និងជាពិធីមួយដែលប្រជាជនធ្វើឡើងសំរាប់សុំឲ្យ ដំណាំរបស់គេកាន់តែទទួលបានផលច្រើនជាងឆ្នាំចាស់។សម័យកាលនោះ ការរស់នៅរបស់កំលោះ និងនារីក្រមុំ ត្រូវបានគេចែកអោយនៅដាច់ពីគ្នា និងតឹងរ៉ឹងបំផុត។ ប៉ុន្តែក្នុងថ្ងៃបុណ្យ Lupercalia កំលោះនិងក្រមុំត្រូវបានគេអនុញ្ញាតអោយជួបគ្នា។ ស្រីក្រមុំជនជាតិរ៉ូម៉ាំងទាំងអស់ ត្រូវសរសេរឈ្មោះរបស់ពួកគេដាក់ក្នុងដប និងបណ្តែតតាមទឹក ហើយកំលោះៗជាអ្នកចាំទទួលដបទាំងនោះ។ អ្នកដែលទទួលបានដបទាំងនោះ នឹងត្រូវជាគូនឹងនារីដែលមានឈ្មោះក្នុងដប។ ជាទូទៅពួកគេបានក្លាយជាគូស្នេហ៍នឹងគ្នា ហើយអាចរៀបអាពាហ៍ពិពាហ៍ជាមួយគ្នាបាន។នៅក្នុងសម័យកាលរជ្ជកាលអធិរាជ Claudius II ដែលត្រូវបានគេទទួលស្គាល់ថាជាសម័យបង្ហូរឈាម។ ដោយសារមានការលំបាកក្នុងការបញ្ចុះបញ្ចូលអោយប្រជាជន ពិសេសយុវជនចូលរួមធ្វើជាកងទ័ព ព្រះរាជារូបនេះយល់ឃើញថា មូលហេតុដែលធ្វើអោយបុរសៗមិនព្រមធ្វើជាកងទ័ព ពីព្រោះតែពួកគេមិនចង់ចាកចេញពីគ្រួសារ និងមនុស្សដែលគេស្រលាញ់។ ខណៈពេលនោះ ព្រះរាជាបានហាមឃាត់មិនឲ្យមាន ការរៀបអាពាហ៍ពិពាហ៍និងការភ្ជាប់ពាក្យរវាងកំលោះ និងក្រមុំជនជាតិរ៉ូម៉ាំងទាំងនោះ។ ប្រជាជនមួយចំនួនធំ មិនគាំទ្រចំពោះច្បាប់ដែលអធិរាជរូបនេះបានកំណត់ឡើយ។ ដោយសារតែដូចនេះហើយទើបលោក Valentine បានលួចរៀបអាពាហ៍ពិពាហ៍អោយគូសង្សារមួយចំនួនដោយសំងាត់។ មិនយូរប៉ុន្មានសកម្មភាពនេះត្រូវបានគេដឹង។ ស្តេច Cludius បានចេញបទបញ្ជាអោយប្រហារជីវិតលោក Valentine ដោយកាត់យកបេះដូងរបស់គាត់ នាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២៧០ ដោយចោទពីបទ គាំទ្រសាសនាគ្រឹស្តប្រឆាំងនឹងវប្បធម៌របស់ប្រទេស។ក្នុងអំឡុងពេលឃុំឃាំង លោក Valentine បានលួចស្រឡាញ់កូនស្រីអ្នកយាមគុកម្នាក់ ដែលតែងតែមកសួរសុខទុក្ខលោក នៅក្នុងមន្ទីរឃុំឃាំង។ មុនពេលកាត់ទោសប្រហារជីវិត លោក Valentine បានសរសេរសំបុត្រមួយច្បាប់ផ្ញើទៅនារីដែលគាត់ស្រលាញ់។ ចុងបញ្ចប់នៃសំបុត្ររបស់គាត់បានសរសេរថា From Your Valentine ពាក្យនេះត្រូវបានគេប្រើប្រាស់រហូតមកដល់សព្វថ្ងៃនេះ។បន្ទាប់ពីថ្ងៃដែលលោក Valentine ត្រូវបានគេប្រហាជីវិត ពិធីបុណ្យ Lupercalia ក៏បានមកដល់។ ក្នុងពិធីនោះ មនុស្សដែលមិនជឿសាសនាគ្រឹស្តមួយចំនួនធំបានចូលរួម។ ដោយចង់អោយប្រជាជនរ៉ូម៉ាំង មានជំនឿលើសាសនាគ្រឹស្តកាន់តែខ្លាំងនោះ អភិបាលរបស់វិហារសាសនាគ្រឹស្ត បានដាក់បញ្ចូលឈ្មោះលោក Valentines ក្នុងដបបណ្តែតតាមទឹក ជាមួយនឹងឈ្មោះរបស់ស្រីក្រមុំជាច្រើនទៀត។ ឈ្មោះលោក Valentines ត្រូវបានគេប្រទះឃើញនៅក្នុងពិធីនោះ ចាប់តាំងពីពេលនោះមក ហើយអភិបាលគ្រប់គ្រងពិធីបុណ្យនេះ ក៏សម្រេចចិត្តប្តូរឈ្មោះបុណ្យ Lupercalia ទៅជាបុណ្យ Saint Valentine's Day ហើយធ្វើឡើងនៅក្នុងថ្ងៃទី១៤ ដើម្បីធ្វើការរំលឹកដល់លោក Valentine ដែលបានរៀបចំអាពាហ៍ពិពាហ៍ដល់គូស្នេហ៏៍ដែលស្រលាញ់គ្នា។ ជាមួយគេនេះផងដែរ ការប្តូរឈ្មោះបុណ្យនេះក៏ជាការបង្ហាញថា ការជ្រើសរើសស្រីក្រមុំឲ្យកំលោះជនជាតិរ៉ូម៉ាំង ធ្វើឡើងដោយលោក Valentine ដែលជាព្រះនៃសេចក្តីស្រលាញ់។ ចាប់ពីថ្ងៃនោះមក ១៤ កុម្ភៈ ត្រូវបានគេប្រារព្ធឡើងជាថ្ងៃបុណ្យនៃសេចក្តីស្រលាញ់ ឬមិត្តយុវវ័យមួយចំនួន ហៅថា ថ្ងៃបុណ្យសង្សារ។យ៉ាងណាក៏ដោយ សូមឲ្យប្រជាជនកម្ពុជា ពិសេសយុវវ័យ ប្រើប្រាស់ពេលវេលា ថ្ងៃទី១៤ កុម្ភៈ ជាពេលដ៏សប្បាយរីករាយជាមួយអ្នកដែលខ្លួនស្រឡាញ់ មិនមែនយកថ្ងៃនេះ ជាពេលដើម្បីឡើងផ្ទះសំណាក់ សណ្ឋាគារ លះបង់ខ្លួនប្រាណដើម្បីបង្ហាញពីសេចក្តីស្រឡាញ់នោះទេ៕
«Valentine's Day ឬ ថ្ងៃបុណ្យនៃសេចក្តីស្រលាញ់» ដែលយុវវ័យមួយចំនួនហៅថា «ថ្ងៃបុណ្យសង្សារ» ជាថ្ងៃដែលរៀបចំ ដើម្បីរំលឹកដល់សេចក្តីស្រលាញ់ របស់បព្វជិតជនជាតិរ៉ូមុំាង ដែលសុខចិត្តលះបង់ជីវិត ដើម្បីការពារសេចក្តីស្រឡាញ់។
បច្ចុប្បន្នបុណ្យនេះ កំពុងចាក់ឫសក្នុងដួងចិត្តរបស់ ប្រជាជននៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅក្នុងស្រទាប់យុវវ័យ។ «Valentine's Day» ត្រូវបានគេប្រារព្ធឡើង នៅក្នុងថ្ងៃទី ១៤ ខែកុម្ភៈរៀងរាល់ឆ្នាំ ហើយឲ្យតែដល់ថ្ងៃនេះ ពួកគេតែងតែទិញអំណោយ ផ្កាកូឡាប ជូនអ្នកដែលខ្លួនស្រឡាញ់ ហើយយុវវ័យខ្លះ ផុងខ្លួនលះបង់ខ្លួនប្រាណដើម្បីបង្ហាញពី ក្តីស្រឡាញ់ចំពោះសង្សាររបស់ខ្លួនទៀតផង។
តើ « Valentine's Day» មានប្រវត្តិបែបណាខ្លះ? នៅពេលនេះ យើងខ្ញុំ សូមលើកយកនូវប្រវត្តិបុណ្យនេះ ជូនលោកអ្នកស្វែងយល់ដូចខាងក្រោម៖
Saint Valentine ជាឈ្មោះបព្វជិតដែលមានកំណើតនៅក្នុងប្រទេសរ៉ូម នៅក្នុងរជ្ជកាលអធិរាជ ClaudiusII។ នៅក្នុងប្រវត្តិជនជាតិរ៉ូម៉ាំង ថ្ងៃទី១៤ កុម្ភៈ គឺជា ថ្ងៃឈប់សំរាកសំរាប់ គោរពដល់ព្រះមហាក្សត្រិយានី របស់ប្រទេសនេះ។ ប្រជាជនរ៉ូម៉ាំង បានចាត់ទុកព្រះរាជនីថា ជាព្រះជាម្ចាស់ តំណាងឲ្យនារីទាំងអស់នៅក្នុងប្រទេស និងជាព្រះជាម្ចាស់នៃអាពាហ៍ពិពាហ៍ដ៏ស្រស់បំព្រងមួយ។ ពិធីនេះត្រូវបានគេធ្វើភ្ជាប់ជាមួយបុណ្យ Lupercalia ជាបុណ្យធ្វើឡើងសំរាប់បណ្តេញឆ្កែចចកដែលតែងតែមកបំផ្លាញដំណាំនៅតាមឈូងសមុទ្រ និងជាពិធីមួយដែលប្រជាជនធ្វើឡើងសំរាប់សុំឲ្យ ដំណាំរបស់គេកាន់តែទទួលបានផលច្រើនជាងឆ្នាំចាស់។
សម័យកាលនោះ ការរស់នៅរបស់កំលោះ និងនារីក្រមុំ ត្រូវបានគេចែកអោយនៅដាច់ពីគ្នា និងតឹងរ៉ឹងបំផុត។ ប៉ុន្តែក្នុងថ្ងៃបុណ្យ Lupercalia កំលោះនិងក្រមុំត្រូវបានគេអនុញ្ញាតអោយជួបគ្នា។ ស្រីក្រមុំជនជាតិរ៉ូម៉ាំងទាំងអស់ ត្រូវសរសេរឈ្មោះរបស់ពួកគេដាក់ក្នុងដប និងបណ្តែតតាមទឹក ហើយកំលោះៗជាអ្នកចាំទទួលដបទាំងនោះ។ អ្នកដែលទទួលបានដបទាំងនោះ នឹងត្រូវជាគូនឹងនារីដែលមានឈ្មោះក្នុងដប។ ជាទូទៅពួកគេបានក្លាយជាគូស្នេហ៍នឹងគ្នា ហើយអាចរៀបអាពាហ៍ពិពាហ៍ជាមួយគ្នាបាន។
នៅក្នុងសម័យកាលរជ្ជកាលអធិរាជ Claudius II ដែលត្រូវបានគេទទួលស្គាល់ថាជាសម័យបង្ហូរឈាម។ ដោយសារមានការលំបាកក្នុងការបញ្ចុះបញ្ចូលអោយប្រជាជន ពិសេសយុវជនចូលរួមធ្វើជាកងទ័ព ព្រះរាជារូបនេះយល់ឃើញថា មូលហេតុដែលធ្វើអោយបុរសៗមិនព្រមធ្វើជាកងទ័ព ពីព្រោះតែពួកគេមិនចង់ចាកចេញពីគ្រួសារ និងមនុស្សដែលគេស្រលាញ់។ ខណៈពេលនោះ ព្រះរាជាបានហាមឃាត់មិនឲ្យមាន ការរៀបអាពាហ៍ពិពាហ៍និងការភ្ជាប់ពាក្យរវាងកំលោះ និងក្រមុំជនជាតិរ៉ូម៉ាំងទាំងនោះ។ ប្រជាជនមួយចំនួនធំ មិនគាំទ្រចំពោះច្បាប់ដែលអធិរាជរូបនេះបានកំណត់ឡើយ។ ដោយសារតែដូចនេះហើយទើបលោក Valentine បានលួចរៀបអាពាហ៍ពិពាហ៍អោយគូសង្សារមួយចំនួនដោយសំងាត់។ មិនយូរប៉ុន្មានសកម្មភាពនេះត្រូវបានគេដឹង។ ស្តេច Cludius បានចេញបទបញ្ជាអោយប្រហារជីវិតលោក Valentine ដោយកាត់យកបេះដូងរបស់គាត់ នាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២៧០ ដោយចោទពីបទ គាំទ្រសាសនាគ្រឹស្តប្រឆាំងនឹងវប្បធម៌របស់ប្រទេស។
ក្នុងអំឡុងពេលឃុំឃាំង លោក Valentine បានលួចស្រឡាញ់កូនស្រីអ្នកយាមគុកម្នាក់ ដែលតែងតែមកសួរសុខទុក្ខលោក នៅក្នុងមន្ទីរឃុំឃាំង។ មុនពេលកាត់ទោសប្រហារជីវិត លោក Valentine បានសរសេរសំបុត្រមួយច្បាប់ផ្ញើទៅនារីដែលគាត់ស្រលាញ់។ ចុងបញ្ចប់នៃសំបុត្ររបស់គាត់បានសរសេរថា From Your Valentine ពាក្យនេះត្រូវបានគេប្រើប្រាស់រហូតមកដល់សព្វថ្ងៃនេះ។
បន្ទាប់ពីថ្ងៃដែលលោក Valentine ត្រូវបានគេប្រហាជីវិត ពិធីបុណ្យ Lupercalia ក៏បានមកដល់។ ក្នុងពិធីនោះ មនុស្សដែលមិនជឿសាសនាគ្រឹស្តមួយចំនួនធំបានចូលរួម។ ដោយចង់អោយប្រជាជនរ៉ូម៉ាំង មានជំនឿលើសាសនាគ្រឹស្តកាន់តែខ្លាំងនោះ អភិបាលរបស់វិហារសាសនាគ្រឹស្ត បានដាក់បញ្ចូលឈ្មោះលោក Valentines ក្នុងដបបណ្តែតតាមទឹក ជាមួយនឹងឈ្មោះរបស់ស្រីក្រមុំជាច្រើនទៀត។ ឈ្មោះលោក Valentines ត្រូវបានគេប្រទះឃើញនៅក្នុងពិធីនោះ ចាប់តាំងពីពេលនោះមក ហើយអភិបាលគ្រប់គ្រងពិធីបុណ្យនេះ ក៏សម្រេចចិត្តប្តូរឈ្មោះបុណ្យ Lupercalia ទៅជាបុណ្យ Saint Valentine's Day ហើយធ្វើឡើងនៅក្នុងថ្ងៃទី១៤ ដើម្បីធ្វើការរំលឹកដល់លោក Valentine ដែលបានរៀបចំអាពាហ៍ពិពាហ៍ដល់គូស្នេហ៏៍ដែលស្រលាញ់គ្នា។ ជាមួយគេនេះផងដែរ ការប្តូរឈ្មោះបុណ្យនេះក៏ជាការបង្ហាញថា ការជ្រើសរើសស្រីក្រមុំឲ្យកំលោះជនជាតិរ៉ូម៉ាំង ធ្វើឡើងដោយលោក Valentine ដែលជាព្រះនៃសេចក្តីស្រលាញ់។ ចាប់ពីថ្ងៃនោះមក ១៤ កុម្ភៈ ត្រូវបានគេប្រារព្ធឡើងជាថ្ងៃបុណ្យនៃសេចក្តីស្រលាញ់ ឬមិត្តយុវវ័យមួយចំនួន ហៅថា ថ្ងៃបុណ្យសង្សារ។
យ៉ាងណាក៏ដោយ សូមឲ្យប្រជាជនកម្ពុជា ពិសេសយុវវ័យ ប្រើប្រាស់ពេលវេលា ថ្ងៃទី១៤ កុម្ភៈ ជាពេលដ៏សប្បាយរីករាយជាមួយអ្នកដែលខ្លួនស្រឡាញ់ មិនមែនយកថ្ងៃនេះ ជាពេលដើម្បីឡើងផ្ទះសំណាក់ សណ្ឋាគារ លះបង់ខ្លួនប្រាណដើម្បីបង្ហាញពីសេចក្តីស្រឡាញ់នោះទេ៕
Post a Comment