ឌូបៃគ្រោងសង់ផ្លូវហាយវេឆ្លាតវៃ និងទំនើបជាងគេលើលោក សម្រាប់អ្នកជិះកង់និងថ្មើរជើង (video inside)

ទីក្រុង ឌូបៃគ្រោងសាងសង់ផ្លូវ ហាយវេសម្រាប់អ្នកជិះកង់ និងថ្មើជើងឆ្លាតវៃបំផុតក្នុងលោក មានប្រវែង ៩៣គីឡូម៉ែត្រ  នាពេលឆាប់ៗខាងមុខនេះ។

ក្រុមហ៊ុនស្ថាបត្យកម្ម URB ដែលជាក្រុមហ៊ុនស្ថាបនិកគម្រោង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា គម្រោងផ្លូវហាវេយថ្មីនេះឈ្មោះថា THE LOOP សាងសង់ក្នុងគោលបំណងចង់ជំរុញប្រជាជនរស់នៅក្នុងទីក្រុងជាង ៣ លាននាក់ ឱ្យប្រើផ្លូវហាយវេថ្មីដែលមានភាពឆ្លាតវៃបំផុតនេះ សម្រាប់ដើរ ជិះកង់ និងរត់ហាត់ប្រាណ ដើម្បីសុខភាព។

គម្រោងផ្លូវហាយវេនេះត្រូវបានរចនាឡើងដោយមានដំបូលបិទជិត បំពាក់ប្រព័ន្ធគ្រប់គ្រងបរិយាកាសពេញមួយឆ្នាំ ស្របតាមគំនិតផ្តួចផ្តើមទីក្រុងថ្មី ក្នុងការជំរុញឱ្យប្រជាជនជាង ៨០ ភាគរយនៃប្រជាជនរស់នៅទីក្រុងឌូបៃ ជ្រើសយកការជិះកង់ និងដើរ ជាមធ្យោបាយធ្វើដំណើរចម្បងនៅត្រឹមឆ្នាំ ២០៤០។

ក្រុមហ៊ុនបានបង្ហើបថា គម្រោងនេះស្ថិតក្នុងដំណាក់កាលស្រាវជ្រាវ និងសិក្សា ដោយមានលក្ខណៈពិសេសសំខាន់ៗ រួមមាន: ការប្រើប្រាស់ថាមពលកកើតឡើងវិញ ១០០ភាគរយ ហើយប្រព័ន្ធដឹកជញ្ជូននៅក្នុងគម្រោងនេះនឹងមិនមានការបំភាយឧស្ម័នពុលឡើយ។

រូបភាពដោយ CNN



https://youtu.be/lffXPDuzqDc

Powered by Blogger.