ប្រធានាធិបតីចិន លោក ស៉ី ជិនពីង ធ្វើដំណើរទៅដល់រុស្ស៉ីហើយ ដើម្បីបើកកិច្ចប្រជុំ (AFP,CCTV)
មូស្គូ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បានរាយការណ៍ថា ប្រធានាធិបតីចិន លោក ស៉ី ជិនពីង បានធ្វើដំណើរទៅដល់ទីក្រុងមូស្គូនៃប្រទេសរុស្ស៉ីហើយ នាល្ងាចថ្ងៃចន្ទនេះ សម្រាប់ដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ ដែលមានរយៈពេលសរុប៣ថ្ងៃ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២០ ខែមីនា ឆ្នាំ២០២៣។
ស្ថានីយទូរទស្សន៍រដ្ឋចិន CCTV បានរាយការណ៍យ៉ាងដូច្នេះថា «នៅវេលារសៀលថ្ងៃចន្ទនេះ (ពេលវេលានៅទីក្រុងមូស្គូ) ប្រធានាធិបតី ស៉ី ជិនពីង បានធ្វើដំណើរទៅដល់រដ្ឋធានីមូស្គូនៃប្រទេសរុស្ស៉ី តាមរយៈយន្តហោះពិសេស»។ ដំណើរទស្សនកិច្ចរបស់លោក ស៉ី ជិនពីង គឺធ្វើឡើងតបតាមការអញ្ជើញរបស់ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ហើយនឹងប្រព្រឹត្តទៅរហូតដល់ថ្ងៃទី២២ ខែមីនា។
គួរបញ្ជាក់ថា វត្តមានរបស់លោក ស៉ី នៅរុស្ស៉ីនាពេលនេះ ធ្វើឱ្យលោកប្រធានាធិបតីចិន ក្លាយជាមេដឹកនាំពិភពលោកដំបូងបំផុត ដែលនឹងបានចាប់ដៃលោក ពូទីន ចាប់តាំងពីតុលាការអន្តរជាតិព្រហ្មទណ្ឌអន្តរជាតិ ICC ចេញដីកាចាប់ខ្លួនលោកប្រធានាធិបតីរុស្ស៉ី ជុំវិញការចោទប្រកាន់ពីឧក្រិដ្ឋកម្មសង្រ្គាម នៅអ៊ុយក្រែន៕
Post a Comment