កុមារកំព្រាចំនួន ២៣១ នាក់ នៅក្នុងខេត្តព្រៃវែងបានទទួលសម្ភារសិក្សា និងអាហារមួយពេល យ៉ាងឆ្ងាញ់ពិសា ពីឯកឧត្តម អភិបាលខេត្តព្រៃវែង( AKP)
ព្រៃវែង៖ ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង និង លោកជំទាវ តែងតែយកចិត្តទុកដាក់ដល់ ក្មួយៗកុមារកំព្រា ទាំងអស់ក្នុងខេត្តព្រៃវែង ដែល មា នចំនួន ៥ មណ្ឌល មានកុមារកំព្រាចំនួន ២៣១ នាក់ ដែលឯកឧត្តម និងលោកជំទាវ តែង តែផ្ដល់សម្ភារសិក្សា រួមទាំងអង្ករ មី ត្រីខ និងថវិកាមួយចំនួនដល់កុមារកំព្រា ទាំងអស់នៅក្នុ ងខេត្តព្រៃវែង។ នេះជាការយកចិត្តទុកដាក់មួយដ៏ធំធេងរបស់ថ្នាក់ដឹកនាំខេត្តក្នុងការជួយស ម្រួលទុក្ខ លំបាក មួយចំនួនដល់ក្មួយៗ កុមារកំព្រា នៅក្នុងខេត្តព្រៃវែងនេះ ដែលការរៀបចំកម្មវិធី នាថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៣ នៅសាលាខេត្តព្រៃវែង។
ក្នុងនោះដែរ ឯកឧត្តមអភិបាលខេត្តក៏បាន ផ្ដាំផ្ញើដល់ក្មួយៗកុមារកំព្រាទាំងអស់ ត្រូវយកចិត្តទុកដាក់ខិតខំសិក្សារៀនសូត្រ ឱ្យបានពូកែ ទោះបីជាខ្លួនកំព្រា ឪពុក ម្ដាយ ឬក៏ពិការក៏ដោយ ដោយមិនត្រូវបាក់ទឹកចិត្តអស់សង្ឃឹមនៅក្នុងជីវិតនោះទេ មានតែចំណេះដឹងទេដែលជួយយិតជួយយោងសន្ដោងឱ្យយើងផុតពីភាពអវិជ្ជា ក្លាយខ្លួនជាមនុស្សមានចំណេះដឹងអភិវឌ្ឍន៍ខ្លួនជួយដល់សង្គមជាតិ និងខ្លួន នៅពេលអនាគត់។
ឯកឧត្តម អភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់ ក្មួយៗកុមារកំព្រាទាំងអស់ត្រូវនៅឱ្យឆ្ងាយពីគ្រឿងញៀន ព្រោះថា គ្រឿងញៀនធ្វើឱ្យយើងបាត់បង់អនាគត ខូចនៅសតិអារម្មណ៍ ព្រមទាំងប៉ះពាល់ដល់សង្គមជាតិទាំងមូល ដោយត្រូវធ្វើជាកូនល្អ សិស្សល្អ ក្មេងល្អ។
ក្នុងនោះដែរឯកឧត្តមក៏បានផ្ដល់ជាសម្ភារសិក្សាមាន កាតាប សៀវភៅ ប៊ិច ខ្មៅដៃ បន្ទាត់ និងថវិកាមួយចំនួនហើយព្រមទាំង ជាមួយគ្នានោះផងដែរឯកឧត្តម ក៏បានឧបត្ថម្ភដល់មណ្ឌលកុមារកំព្រារខេត្ត ថវិកា ២លានរៀល, អង្ករ ២ តោន,ត្រីខ ៣កេស។ អង្ករ និងមូលនិធិទាំង៤ នីមួយៗទទួលបាន អង្ករ ១ តោន, ត្រីខ ៣ កេស, អ្នកមើលថែទាំកុមារចំនួន ៦២ នាក់ក្នុងម្នាក់ទទូលបានថវិការ ៥ ម៉ឺនរៀលផងដែរ៕
Post a Comment