ជនសង្ស័យដែលប៉ុនប៉ងដុតបំផ្លាញទីតាំងរោងចក្រអតីតផលិតអាកុល ក្រោយមកជាប់ពាក់ព័ន្ធការកែច្នៃសារធាតុគីមីផ្សំបំលែងជាគ្រឿងញៀនរាប់តោនត្រូវបានឃាត់ខ្លួន
នៅថ្ងៃទី២៦.មីនា.២០២៣ នៅចំណុចទីតាំងអតីតរោចក្រផលិតអាកុល ស្ថិតនៅភូមិដំបងវិញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ មានជនសង្ស័យម្នាក់ បានធ្វេីសកម្មភាពដុតបំផ្លិចបំផ្លាញទ្រព្យសម្បត្តិដែលតុលាការបានរឹបអូសជាសម្បត្ដិរដ្ឋ តាមរយៈសាលដីកាស្ថារពរបស់តុលាការកំពូលនូវទីតាំងដីនិងសំណង់រោងចក្រ ផលិតអាល់កុលមួយកន្លែងច្រេីនអគារ។
ជនសង្ស័យដែលជាអ្នកដុត ដំបូងឡេីយដុតព្រៃនិងចូលទៅដុតរថយន្តក្នុងរោងចក្រជនសង្ស័យឈ្មោះ ប៊ុន ធី ហៅកោប ភេទប្រុស អាយុ២៤ឆ្នាំ ស្នាក់នៅភូមិដំបងវេញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ពេលធ្វេីសកម្មភាពរួចជនបង្កបានគេចចូលព្រៃបាត់ សមត្ថកិច្ចបានបន្ដជួយអន្ដរាគមន៍នៅទីតាំងអគ្គិភ័យឆេះ ដោយមិនបង្អង់យូរ សមត្ថកិច្ចនគរបាលកំណត់មុខសញ្ញាបាន និងបានការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ដកំពង់ស្ពឺ សមត្ថកិច្ចនគរបាលបានឈានទៅឃាត់ខ្លួនបាននិងបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ដេីម្បីចំណាត់ការនីតិវិធីបន្ដ។
-សម្ភារៈខូចខាតរោងចក្រអាល់កុល រថយន្តម៉ាកមុីស៊ុយប៊ីសុី បណ្ដាលឱ្យឆេះខូចខាតផ្នែកខ្លះដោយមានកិច្ចអន្ដរាគមន៍រថយន្តពន្លត់អគ្គិភ័យទៅបាញ់ពន្លត់ទាន់ពេលវេលាធ្វើអោយទីតាំងខាងលេីបញ្រ្ចាសបានពីភ្លេីងឆេះ តាមការបញ្ជាក់ជនសង្ស័យមានទំនាស់ក្នុងគ្រួសារប្រពន្ធលែងរួចទៅយកប្ដីថ្មី។
បច្ចុប្បន្នជនសង្ស័យត្រូវបានសាកសួរនៅអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ ដេីម្បីកសាងសំណុំរឿង ចំណាត់ការនីតិវិធីបន្ដ៕
Post a Comment