ឯកឧត្តម ខៀវ កាញារីទ្ធ អញ្ជើញជាអធិបតីពិធីបិទសន្និបាតប្រចាំឆ្នាំ របស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ

ភ្នំពេញ ៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) នៅសណ្ឋាគារ សុខាភ្នំពេញ។

ស្តាប់សម្លេង៖

ឯកឧត្តម ខៀវ កាញ៉ារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា នៅកម្ពុជា មានសមាគមសារព័ត៌មានចំនួនជាង៥០ ដែលនៅប្រទេសគេមានសមាគមសារព័ត៌មាន ១ឬ២ប៉ុណ្ណោះ។ 

ឯកឧត្តម រដ្ឋមន្ត្រីបញ្ជាក់ទៀតថា អ្នកសារព័ត៌មានអាជីព និងវិជ្ជាជីវៈត្រឹមត្រូវ ត្រូវចូលរួមប្រយុទ្ធប្រឆាំងជាមួយនិងព័ត៌មាន ក្លែងក្លាយ។ 

ប្រសាសន៍ ឯកឧត្តម ខៀវ កាញារីទ្ធិ ដូចខាងក្រោម÷
១-យឺតបន្តិច តែគ្រប់ជ្រុងជ្រោយ
២-សំខាន់ណាស់ កម្លាំងនៃព័ត៌មាន
៣-អ្នកកាសែត ត្រូវចេះ សួរគួរសម និង សួរអោយឆេះ
៤-អ្នកកាសែតត្រូវ ចេះរកបណ្ដាញព័ត៌មាន
៥-អ្នកសែតត្រូវតែប្រកាន់ខ្ជាប់នូវក្រមសិលធម៌ វិជ្ជាជីវៈ
៧-អ្នកសែតត្រូវចេះស្រលាញ់រាប់អាន សាមគ្គីគ្នា ទៅវិញទៅមក
នេះជាប្រសាសន៍ ឯកឧត្តម ខៀវ កាញ៉ារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅក្នុងឱកាសបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២២ និងលើកទិសដៅការងារឆ្នាំ ២០២៣ របស់ សមាគមសម្ព័ន្ធសារព័ត៌មានឯក រាជ្យ កាល ពីល្ងាចថ្ងៃទី២៤ខែមីនាឆ្នាំ២០២៣នៅសណ្ឋាគារសុខាភ្នំពេញ។

លោករដ្ឋមន្ត្រី បានបញ្ជាក់ថា មានតែប្រទេសកម្ពុជាតែមួយគត់ ដែលនាយករដ្ឋមន្ត្រីហូបបាយជាមួយអ្នកកាសែត ។ នៅពេលផ្ទុះជំងឺកូវីដ ១៩ រាជរដ្ឋាភិបាលបានផ្តល់អាទិភាព ដល់អ្នកសារព័ត៌មានទទួលបានចាក់វ៉ាក់សាំងមុនមដូចក្រុមគ្រូពេទ្យ និងទាហាននៅជួរមុខដែរ។

អ្នកកាសែតត្រូវបានអនុញ្ញាតឲ្យចេញចូលតំបន់ក្រហមដែលត្រូវបិទខ្ទប់ផងដែរ។ បើអ្នកកាសែតមានការយល់ដឹងច្រើន ប្រជាជនក៏មានការយល់ដឹងច្រើនដែរ។

លោករដ្ឋមន្ត្រី បានរំលឹកដល់អ្នកសារព័ត៌មានទាំងអស់ត្រូវត្រៀមទប់ស្កាត់ព័ត៌មានមិនពិត នៅក្នុងឱកាសបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិ កាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ។

សូមបញ្ជាក់ថានការផ្សព្វផ្សាយព័ត៌មានមិនពិត ឬព័ត៌មានក្លែងក្លាយនឹងអាចធ្វើឲ្យមានការសម្រេចចិត្តខុសលើកិច្ចការណាមួយ។ បើព័ត៌មានក្លែង ក្លាយនោះ មានចរិតនយោបាយ ញុះញង់ បំបែក បំបាក់ថែមទៀតនោះ នឹងកាន់តែប្រឈមនឹងហានិ ភ័យសង្គមខ្ពស់ ដែលបង្កជាភាពចលាចល ភាពវឹកវរក្នុងប្រទេស និងអាចឈានទៅកើតមានសង្គ្រាមក៏ថាបាន។

សន្និបាតរបស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ នៅថ្ងៃនេះ បានរៀបចំធ្វើឡើងក្រោមប្រធានបទ៖ «រួមគ្នាផ្សព្វផ្សាយព័ត៌មានពិត កុំប្រឌិតព័ត៌ មានក្លែងក្លាយ ដើម្បីសង្គម និងមនុស្សជាតិទាំងមូល»។

ឯកឧត្តម ស សុខា បញ្ជាក់ថា គឺបានឆ្លុះបញ្ចាំងពីឆន្ទៈរបស់ថ្នាក់ដឹកនាំ ក៏ដូចជាសមាជិក សមាជិកា នៃសមាគម ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការបង្ក្រាបព័ត៌មានក្លែងក្លាយឲ្យមានប្រសិទ្ធភាព និងបានទាន់ពេលវេលា។

ក្នុង ពិធី បិទសន្និបាត បូកសរុប លទ្ធផល ការងារ ប្រចាំ ឆ្នាំ ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) ប្រព្រឹត្តទៅរយៈពេល ១ថ្ងៃពេញ ដែលមានថ្នាក់ដឹកនាំ និងសមាជិក សមាជិកា និមន្ត និងអញ្ជើញចូលរួមចំនួន ៥៦០អង្គ/នាក់ នៅសណ្ឋាគារ សុខាភ្នំពេញ៕















Powered by Blogger.