ពលរដ្ឋក្នុងខេត្តបាត់ដំបង កំពុងព្រួយបារម្ភពីសុវត្តិភាព ខណៈ​ក្រុម​ចោរលួចគោក្របីប្រើសុទ្ធតែ​រថយន្ដធុនធំធ្វើសកម្មភាព

ក្រុមជនសង្ស័យដែលបានប្រើប្រាស់រថយន្តធុនធំបានធ្វើសកម្មភាពលួចគោអ្នកស្រុកជាបន្តបន្ទាប់ក្នុងខេត្តបាត់ដំបងកន្លង​មកគេ​សង្កេតឃើញថា សមត្ថកិច្ចនៅ​មិន​ទាន់​កំណត់​អត្តសញ្ញាណ​បាននៅឡើយ ខណៈសកម្មភាពចុងក្រោយ​រ​បស់ពួកគេបានធ្វើសកម្មលួចគោពលរដ្ឋនៅក្នុងស្រុកបវេលអស់០៦ក្បាលកាលពីសប្តាហ៍មុន។

ប្រជាពលរដ្ឋដែលមានសត្វគោថា ពួកគាត់មានការព្រួយបារម្ភបន្ទាប់ពីមានសកម្មភាពលួចគោទ្រង់ទ្រាយធំហើយសមត្ថកិច្ច​មិនទាន់កំណត់មុខសញ្ញាណាមួយនៅឡើយរហូតមកដល់ពេលនេះ។ តែ​កម្លាំង​សមត្ថកិច្ច​ថាកំពុង​បន្ត​តាម​ប្រ​មា​ញ់​មុខសញ្ញា​ក្រុម​ចោរលួច​គោ​នេះ​ ក្រោយ​ពី​មាន​តម្រុយ​ខ្លះ​ៗ​ពី​គោលដៅ​ដែលអាចកំណត់បានជាសាក្សី។

សូមរំលឹកផងដែរថា កាលពី​មួយឆ្នាំមុនក្រុម​ចោរបានធ្វើ​សកម្មភាព​លួច​សត្វ​ក្របី​ធំ​ៗ​របស់​ពលរដ្ឋ​អស់​ចំនួន​០៤​ក្បាល​នៅភូមិសំរោង ឃុំ​ស្នឹង ស្រុក​បាណ​ន់ និងស្រុកកំរៀងអស់០៣ក្បាល និងស្រុកភ្នំព្រឹក អស់ជាច្រើនក្បាល ហើយបានបំពុលសត្វសុនខងាប់ជាច្រើនក្បាលផងដែរ។ ហើយបើយោងតាមរបាយការណ៍របស់សមត្ថកិច្ចអំពីសកម្មភាពក្រុមចោរដដែលខាងលើនេះបានឲ្យដឹងថា កាលពី​ថ្ងៃ​ទី២៥ ខែកុម្ភៈ វេលា​ម៉ោង​ប្រមាណ​១​រំលងអ​ធ្រា​ត្រ ជន​មិន​ស្គាល់​អត្តសញ្ញាណ​មួយ​ក្រុមមានទាំងរថយន្តផងបានមកធ្វើសកម្មភាពនៅ​ចំណុច​ភូមិ​អន្លក់​រាំង ឃុំ​ឃ្លាំង​មាស ស្រុក​ប​វេ​ល​ ដោយបាន​បំ​ពុលសត្វសុនខ​ងាប់​ចំនួន​០៤​ក្បាល រួច​នាំ​គ្នា​ចូល​លួច​យក​គោ​មេ​ធំ​ៗ​ពី​ក្នុង​ក្រោល​អស់​ចំនួន​០៦​ក្បាល។

ម្ចាស់គោ​ឈ្មោះ ហូ​ន ចេ​ម ហៅ ចូ​ច ភេទប្រុស​ អាយុ៥៥​ឆ្នាំ រស់នៅ​ចំណុច​កើតហេតុបាន​ប្រាប់​សមត្ថកិច្ច​ថា ហ្វូងគោ​របស់​គាត់​ទាំងអស់​បាន​ចង​នៅ​ក្នុង​ក្រោលដែល​នៅ​ក្បែរ​ផ្ទះហើយ​ផ្ទះ​គាត់​មាន​ចិញ្ចឹមសុនខ​​ជា​ច្រើន​ក្បាល​ទៀត​ផង​​ដែលក្រុម​ចោរ​បាន​ដាក់​ថ្នាំ​បំពុល​ជាមួយ​សាច់​មាន់​បោះ​ឲ្យសុនខស៊ី​ពុល​ងាប់ទើបក្រុម​ចោរ​បាន​ឱកាសចូល​ដឹកគោ​មេ​ធំ​ៗចេញពី​ក្នុង​ក្រោល​អស់​ចំនួន​០៦​ក្បាល ខណៈ​ក្រុម​គ្រួសារ​គាត់​កំពុងសម្រាក​លង់លក់​នៅ​ក្នុងផ្ទះតែ​ព្រឹក​ឡើង​គាត់​ឃើញ​មេគោ​មួយ​ក្បាល​រួច​មក​វិញទំនងមេគោ១នេះដេញឡើងឡានមិនព្រមឡើង​ក៏បានរត់មកក្រោលវិញតែម្តង ​។​

បើតាមសមត្ថកិច្ចដែលបានធ្វើការស្រាវជ្រាវក្នុងករណីចុងក្រោយនេះបានបង្ហើបឲ្យដឹងនៅថ្ងៃទី០១ ខែមីនា នេះថា ករណីទាំងអស់នេះផ្តើមមានតម្រុយខ្លះៗហើយតាមរយៈប្រជាពលរដ្ឋដែលបានកំណត់ជាសាក្សី​បានមួយ​ចំនួន​បាន​ប្រទះ​ឃើញ​រថយន្ត​ក្រុម​ជនសង្ស័យនេះនៅ​ពាក់កណ្ដាល​អ​ធ្រា​ត្រ មុន​ពេល​ពេក​កើតហេតុ​ត្រង់ចំណុច​កើតហេតុ ស្ថិត​នៅ​ក្បែរ​ព្រំប្រទល់ស្រុកសាលា​ក្រៅ ខេត្ត​ប៉ៃលិន ដោយក្រុម​នេះ​បាន​ប្រើប្រាស់រថយន្ត​កង់​០៦​ជា​ប្រភេទ​រថយន្ត​ចំណុះ​១.៥​តោន(​រថយន្ត​កូរ៉េ​)។

បើតាមការផ្ដល់ព័ត៌មាន ក្រុម​ជនសង្ស័យទំនង​អាច​ចេញពី​ប្រភព​នៅ​ទឹកដី​ប៉ៃលិនតែម្តង។ ហើយពេលនេះសមត្ថកិច្ចជំនាញខេត្តបាត់ដំបងកំពុង​សហការ​ជាមួយ​កម្លាំង​ជំនាញនៃ​អធិការ​ស្រុក​សាលា​ក្រៅដើម្បី​ធ្វើការ​ស្រាវជ្រាវ​គ្រប់​ទីកន្លែងស្វែងរក​មុខសញ្ញា​ទាំងនេះ​មកផ្តន្ទាទោសតាមច្បាប់ឲ្យខាងតែបាន៕

សត្វឆ្កែ ដែលក្រុមចោរ បានបំពុល



Powered by Blogger.