ម្ចាស់ហ្វេសប៊ុកឈ្មោះ ភូ សុផល បានដករូបភាព លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ចេញពីគណនីរបស់ខ្លួនវិញហើយ
ក្រោយពី ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ប្រកាសជូនដំណឹងផ្លូវការណ៍ស្តីពីជនមិនស្គាល់មុខ បានបង្កើតហ្វេសប៊ុកថ្មី ហើយបានលួចប្រើប្រាស់រូបភាព លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ធ្វើឡូហ្គោសម្គាល់ ប្រូហ្វាល( Profile )ដោយគ្មានការអនុញាតិ កាលពីព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣។
គិតត្រឹមវេលាម៉ោង៦ល្ងាច ថ្ងៃដដែលនេះ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ ភូ សុផល បានដករូបភាព លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ចេញពីគណនីហ្វេសប៊ុករបស់ខ្លួនហើយ៕
Post a Comment