លោក យឹម សំណាង អភិបាលរងខេត្ត លោក គាត ហ៊ុល អភិបាលក្រុង នាំយកអំណោយ ដ៏ថ្លាថ្លៃ របស់ ឯកឧត្តម កែ គឹមយ៉ាន និងលោកជំទាវ ជូន លោកតា លោកយាយ ចាស់ជរា ជួបការលំបាក
មនុស្សចាស់នៅកម្ពុជាទទួលបានការគាំពារពីរដ្ឋាភិបាល !
បន្ទាយមានជ័យ ៖ នៅរសៀល នេះថ្ងៃ
ព្រហស្បត្ត៏ ទី ៣០ ខែ មីនា ឆ្នាំ ២០២៣ លោក យឹម សំណាង
អភិបាលរងខេត្ត លោក គាត ហ៊ុល
អភិបាលក្រុងប៉ោយប៉ែត និងសហការី បាននាំយកអំណោយ
ដ៏ថ្លាថ្លៃ របស់ ឯកឧត្តម កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី និងលោកជំទាវ ម៉ៅ ម៉ាល័យ និងសប្បរសជន មកជូន លោកតា លោកយាយ ចាស់ជរា ជួបការលំបាក និង ចាស់ជរា
ចំនួន ៩គ្រួសារ ក្នុងមួយគ្រួសារទទួលបាន ៖ មី មួយកេះ ទឹកវីតាល់មួយកេះ ក្រម៉ាមួយ អង្ករ
២ប៊េតូច -ថវិការចំនួន ៣០០០០៛ ។
លោកតា លោកយាយ ជរាភាព ទាំង០៩គ្រូសារ សម្តែងការត្រេកអរ នឹងជួនពរដល់ថ្នាក់នាំ គ្រប់លំដាប់ថ្នាក់ សូមលោកទទួលបាននូវសុខភាពល្អ អាយុយឺនយូរ.នឹងជួបប្រទ:តែនឹងពុទ្ធពរ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លៀងឃ្លាតឡើយ៕
កម្មវិធីធ្វើឡើងនៅ វត្តកូនដំរី
ភូមិកូនដំរី សង្កាត់និត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
រាយការណ៍ដោយ៖ មួន ពេជសិលា, ផល វ៉ា
Post a Comment