ឧបករណ៍នេសាទរខុសច្បាប់ កំពុងដាក់រាយប៉ាយ ពាសពេញផ្ទៃទឹក ខេត្តកំពង់ឆ្នាំង កណៈដែល ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងថា៖ ជា​លទ្ធផល​គឺ​បទល្មើស​ក្នុងភូមិ​សាស្ត្រ​ខេត្ត​កំពង់ឆ្នាំង​នៅ​តិចតួច​បំផុត

កំពង់ឆ្នាំង៖ ឧបករណ៍នេសាទរខុសច្បាប់មួយចំនួន ដូចជា របាំង សម្រាស់ និងឈឹប ត្រូវបានប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានរាយការណ៍ថាបាននិងកំពុងបង្ហាញវត្តមាន យ៉ាងព្រោងព្រាត នៅតាមបណ្តាលស្រុក របស់ទឹកដីខេត្តកំពង់ឆ្នាំងប៉ុន្តែសកម្មភាពចុះទប់ស្កាត់ និងបង្ក្រាបរបស់មន្រ្តីរដ្ឋបាល ជលផល ព្រមទាំងអាជ្ញាធរសមត្ថកិច្ច ពាក់ព័ន្ធហាក់បីដូចជាវែកចកយ៉ាងដូច្នេះ។

ប្រភេទឧបករណ៍នេសាទខុសច្បាប់ទាំងនេះត្រូវបានជនល្មើសយកទៅដាក់រាយប៉ាយ ពេញលើផ្ទៃទឹក ប្រជាពលរដ្ឋបានលើកឡើងថា បើសិន សកម្មភាពបទល្មើសនេសាទទាំងនេះនៅបន្តកើតមាននោះ ធនធានមច្ឆានឹងរលាយហិចហោចតែម្តងជាពិសេស សម្រាប់ឧបករណ៍ ទាំងឡាយណា ដែលអាចបំផ្លាញទាំងត្រីតូចនិងត្រីធំ បទល្មើសនេសាទស្ដិតនៅតំបន់ដូចជា ក្បាលកោះមនោ កោះក្រមុំ ប្រឡាយតាពេជ្រ ព្រែកទាល់​។

ប្រជាពលរដ្ឋម្នាក់សូមមិនបញ្ចេញឈ្មោះបានប្រាប់ បណ្តាញសារព័ត៌មានយើងថា «បងអើយ!បទល្មើសជលផល នៅសព្វថ្ងៃនេះមិនមានការថយចុះនោះទេហើយថែមទាំងមានការកើនឡើងលើសដើម ធ្វើឲ្យពួកយើងខកចិត្តយ៉ាងខ្លាំង និងអស់ជំនឿទុកចិត្តផងដែរទៅលើមន្រ្តីជំនាញ»។ ដោយឡែកប្រជាពលរដ្ឋរស់នៅក្នុងស្រុវិញ បាននិយាយថា នៅក្នុងឃុំស្រុករបស់គាត់ គ្រាន់តែទឹកទើបនឹងចូលរលៀបបាតបឹង បាតអូរសោះ ឃើញថា ឧបករណ៍នេសាទល្មើសច្បាប់ត្រូវបានគេ យកមកដាក់ពេញបឹង ព្រែកអូរ អស់ទៅហើយ ដែលឧបករណ៍ទាំងនេះមានដូចជា របាំងព្រួលកាច់ឡុករាប់រយម៉ែត្រ ដែលគេដាក់បណ្តាក់បន្តកន្ទុយគ្នារដឹកនៅពេលយប់ គឺក្រុមឆក់ចេញធ្វើសកម្មភាពព្រោងព្រាត ចំណែកជំនាញជលផលវិញមិនដែល ឃើញចុះបង្ក្រាបម្តងណាឡើយហាក់បីដូចជា ធ្វើព្ររងើយៗយកតែប្រយោជន៍ប៉ុណ្ណោះ។

ប្រជាពលរដ្ឋបានសម្តែងការអស់សង្ឃឹមនិងអស់ជំនឿទុកចិត្តយ៉ាងខ្លាំង នៅសកម្មភាព របស់ជលផល ដែលធ្វើម៉ាៗហៃអើទប់ជើងអង្គុយ ឲ្យតែនឹងខ្លួន ចំណែកសកម្មភាពទប់ស្កាត់បទល្មើសនេសាទមានតែទ្រឹស្តីការអនុវត្តគ្មានបើធ្វើដដែលបែបនេះ ក្តីខំទុកចិត្តរបស់ខេត្ត វាប្រែជាអសារបង់ជាក់ជាមិនខាន។ យ៉ាងណាក៏ដោយ បណ្តាញសារព័ត៌មានយើងមិនទាន់អាចសុំការ បំភ្លឺពីមន្រ្តីជំនាញបាននោះទេ។ រូបភាពមួយចំនួនដែលភ្នាក់ងារសារព័ត៌មានយើងចុះទៅផ្តិតយក ដោយផ្ទាល់នោះ នឹងបង្ហាញជាភស្តុតាង ឃើញថា បទល្មើសនេសាទមានមានការកើនឡើងពិតមែន។

គួរបញ្ជាក់ផងដែរ ៖ ឯកឧត្តម ស៊ុន សុ​វណ្ណា​រិ​ទ្ធិអភិបាលខេត្ត​កំពង់ឆ្នាំង នៅ​ព្រឹក​ថ្ងៃទី​១២ ខែមីនាឆ្នាំ​២០២៣​ នេះ​បាន​ដឹកនាំ​កងកម្លាំង​ចម្រុះចុះ​ពិនិត្យ​ស្ថានភាព​បទល្មើស​នេសាទ​តាម​ដង​ទន្លេ​នៃ​ខេត្ត​កំពង់ឆ្នាំងដែល​រួម​ដំណើរ​ដោយ​អភិបាល​រង​ខេត្ត ស្នងការ​នគរបាល​ខេត្តមេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត ប្រធាន​មន្ទីរ​កសិកម្ម ប្រធាន​មន្ទីរ​បរិស្ថាន រួម​នឹង ​អាជ្ញាធរ​មូលដ្ឋាន​នៅ​គ្រប់​គោលដៅ​ផងដែរ។ " ជា​លទ្ធផល​គឺ​បទល្មើស​ក្នុងភូមិ​សាស្ត្រ​ខេត្ត​កំពង់ឆ្នាំង​នៅ​តិចតួច​បំផុត "
បើ​ប្រៀបធៀប​ទៅ​នឹង​មុន​បទ​បញ្ជា​សម្តេច​តេ​ជោ ហ៊ុន សែន​។​ ​ឯកឧត្តម ស៊ុន សុ​វណ្ណា​រិ​ទ្ធិ បាន​បញ្ជាក់​ថា​ថ្ងៃនេះ​កម្លាំងចម្រុះ ​របស់​គណបញ្ជាកា​រ​ឯកភាព​ខេត្ត ស្រុកសហការ​ជាមួយ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រ​ម៉ាញ់​ និង​នេសាទបាន​ចុះ​តាម​ដង​ទន្លេ​ក្នុង​ភូមិ​សាស្ត្រ​របស់​ខេត្ត​កំពង់ឆ្នាំង ដើម្បី​ពិនិត្យមើល​អំពី​ស្ថានភាព​បទល្មើស​នេសាទ ក្រោយ ពី​អាជ្ញាធរ​ខេត្ត​បាន​ដាក់​នូវ​វិធាន​ការ​យ៉ាង​ម៉ឺងម៉ាត់ ​ក្នុង​ការ​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​នេសាទ​នា​ពេល​កន្លងមក។

តាមរយៈ​នៃ​ការ​ចុះ​ពិនិត្យ​ស្ថានភាព​ជាក់ស្តែង ​នៃ​បទល្មើស​នេសាទ​តាម​ដង​ទន្លេ​នេះ បទល្មើស​នេសាទ​មានការ​ថយ​ចុះ​ច្រើន​បើ​ប្រៀបធៀប​នឹង​ពេល​កន្លងទៅហើយ​មាន​តិចតួច​បំផុត។

ការដែល​បទល្មើស​នេសាទ​មាន​ការ​ថយ​ចុះ​នេះ​ ដោយ​កន្លងមកនេះ​ អាជ្ញាធរ​មូលដ្ឋានក៏​ដូចជា​កម្លាំង​ចម្រុះ​តែងតែ​ចុះ​ទប់ស្កាត់​បង្ក្រាបនិង​ធ្វើការ​ផ្សព្វផ្សាយ​ឱ្យ​ប្រជាពលរដ្ឋ​ចូលរួម លុបបំបាត់​នូវ​រាល់​បទល្មើស​នេសាទនិង​រួមគ្នា​ថែរក្សា​ធនធាន​ជលផល​របស់​យើង​ឡើងវិញ។ តាមរយៈ​នៃ​ការ​ថយ​ចុះ​នៃ​បទល្មើស​នេសាទ​នេះ ខេត្ត​កំពង់ឆ្នាំង​ចាប់ផ្តើម​សំបូរ​ត្រី​ឡើងវិញ​ផងដែរ។

​ឯកឧត្តម​អភិបាលខេត្ត​កំពង់ឆ្នាំង​បាន​អំពាវនាវ​ដល់​ប្រជា​នេសាទ​ ទាំងអស់ មេត្តា​ចូលរួម​ជាមួយ​អាជ្ញាធរ សមត្ថកិច្ច​ជំនាញ ក្នុង​ការ​ទប់ស្កាត់​បទ​ល្មើស​នេសាទ​នេះ​ ឲ្យ​បាន​នៅ​គ្រប់​ទីកន្លែងដើម្ បី​ឱ្យ​ធនធាន​ជលផល​នៅ​ខេត្ត​កំពង់ឆ្នាំង​យើង​សំបូរ​ឡើងវិញ។

នៅ​ខែកុម្ភៈ​កន្លងមកនេះ ខណ្ឌ​រដ្ឋបាល​ជលផល ​ខេត្ត​កំពង់ឆ្នាំង​បាន​បង្ក្រាប​បទល្មើស​នេសាទ​បាន​ ១៩​ករណីដកហូត ​បាន​វត្ថុ​តាង របាំង​សាច់​អួន​ចំនួន ​៧៦​កន្លែង​ស្មើនឹង ២៧៥០​ម៉ែត្រ,របាំង​រាំង​ផ្ចិត​ព្រែក​ចំនួន ១០​កន្លែង​ស្មើនឹង ១០០​ម៉ែត្រ សម្រាស់​ចំនួន២៩​កន្លែង​ស្មើនឹង ៤១០០​ម៉ែត្រ។ចាក់​លែង​ត្រី​ចម្រុះ​ចំនួន ​៣៩៥​គីឡូក្រាមបង្គោល​ចំនួន ១២,៤៣៥​ដើម​៕





 


Powered by Blogger.