កូនសិស្ស​ចេញពី​សាលា​ទៅ​ហែល​ទឹកស្រះ​​ល​​ង់​ស្លា​ប់​អស់​០៥​នាក់

ខេត្តបាត់ដំបង ៖ កូនសិស្ស​សាលា​អាយុ​ចន្លោះ​ពី​៧ ទៅ​១១​ឆ្នាំ​ចំនួន​០៥​នាក់​បាន​លង់ទឹក​ស្លា​.​ប់​យ៉ាង​​អាណោចអា​ធ​ម័​នៅ​ក្នុង​ស្រះ​ទឹក ហើយ​ត្រូវ​អាណាព្យាបាល​រក​ឃើញ​នៅ​វេលា​ម៉ោង​៥​និង​២០​នាទី​ល្ងាច​ថ្ងៃ​ទី​៣០ មីនា នៅ​ចំណុច​ទឹកស្រះ​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​ស្រឡៅ​ទង ឃុំ​កំ​រៀង ស្រុក​កំ​រៀង ក្រោយ​ពី​បាត់​មិនឃើញ​ក្រុម​យុវ​សិស្ស​ទាំងនេះ​ទៅ​ដល់​ផ្ទះ ។


សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹង​ថា គេ​មិន​ទាន់​ដឹង​ពី​មូលហេតុ ដែល​នាំ​ឲ្យ​កូនសិស្ស​ទាំង​០៥​នាក់​នោះ នាំ​គ្នា​ទៅ​ហែល​ទឹកស្រះ​រហូត​លង់​ស្លាប់​ទាំងអស់​គ្នា​បែប​នេះ​ទេ ព្រោះ​បើ​តាម​ការ​អះអាង​ពី​ក្រុម​គ្រួសារ​ថា ពួក​គេ​មិន​ចេះ​ហែល​ទឹក​ទេ ។ កុមារី​រង​គ្រោះ​ទាំង​០៥​នាក់​នេះ​មាន​១-​ឈ្មោះ វុ​ធ អី អាយុ​០៧​ឆ្នាំ ២-​ឈ្មោះ ជា ស្រី​ឌឿ​ន អាយុ​១១​ឆ្នាំ ៣-​ឈ្មោះ លួង លី​តា អាយុ​៩​ឆ្នាំ ៤-​ឈ្មោះ​ធឹ​ម

ម៉េ​ង​លី អាយុ​៩​ឆ្នាំ និង​៥-​ឈ្មោះ វ៉ា​ន់ គឹ​ម​ហៀ​ង អាយុ​៩​ឆ្នាំ ពួក​គេ​ជា​សិស្ស​រៀន​នៅ​បឋម​សិក្សា​ស្រឡៅ​​ទង ស្ថិត​នៅ​ក្បែរ​កន្លែង​កើតហេតុ​ខាងលើ ។

នាយ​ប៉ុស្ដិ៍​រដ្ឋបាល​ឃុំ​កំ​រៀង លោក​ហ៊ាន សុ​ភិន បាន​ឲ្យ​ដឹង​ថា ក្មេង​ស្រី​រង​គ្រោះ​ទាំង​០៥​នាក់​នេះ បាន​ជួប​ឧប្បត្តិហេតុ​ដ៏​រ​.​ន្ធ​.​ត់​នេះ ក្រោយ​ពេល​ពួក​នាង​ចេញពី​សាលា ។ ប៉ុន្តែ​គេ​មិនដឹង​ថា ក្រោយ​ចេញពី​សាលា​ពួក​នាង​នាំ​គ្នា​ទៅ​ហែល​ទឹកស្រះ​ខាងក្រោយ​សាលា​នោះ​ទេ ។ លោក​មេ​ប៉ុស្តិ៍​រូប​នេះ​បាន​បញ្ជាក់​ថា ដំបូង​ពុំ​មាន​អ្នកដឹង​ថា មានកូន​សិស្ស​លង់ទឹក​ស្រះ​ស្លា.ប់​យ៉ាង​អាណោច​អ​ធ័​ម​បែប​នេះ​ទេ តែ​គេ​មានការ​ភ្ញាក់ផ្អើល ក្រោយ​ពី​អាណាព្យាបាល​របស់​នាង​រកស​ពពួក​នាង​ឃើញ​នៅ​ក្នុង​ទឹកស្រះ​។ ​

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ កូនសិស្ស​បាន​ចេញពី​សាលា​ទៅ​ផ្ទះ តែ​គេ​មិន​បានដឹង​ថា កុមារី​រង​គ្រោះ​ទាំង​០៥​នាក់​នោះ​នាំ​គ្នា​ទៅ​លេង​ទឹកស្រះ នៅ​ខាងក្រោយ​សាលា​រៀន​​ទេ លុះ​មាន​បញ្ជា​កើតឡើង ទើប​មានការ​ភ្ញាក់ផ្អើល ។ 

ប៉ុន្តែ​បើ​តាម​ការ​ស្រង់​សំដី​អាណា​ព្យា​បាល​ក្មេង​ស្រី​ទាំងនោះ​បាន​និយាយ​ថា ក្រោយ​សិស្ស​ចេញពី​សាលា អាណាព្យាបាល​កុមារី​រង​គ្រោះ​បាត់​មិនឃើញ​កូន​ៗ​ទៅ​ដល់ ដោយ​មានការ​សង្ស័យ អាណាព្យាបាល​ខ្លះ​បាន​ដើរ​សួរនាំ​គេឯងរ​កកូន​។ជាមួយនឹង​ការ​ស្វែងរក​របស់​អាណាព្យាបាល​សិស្ស​ទាំងនេះ មាន​សាក្សី​ខ្លះ​បាន​ប្រាប់​ថា ក្រោយ​ចេញពី​សាលា​គេ​បានឃើញ​កុមារី​រង​គ្រោះ​ទាំង​០៥​នាក់​នោះ បណ្ដើរគ្នា​ទៅ​ស្រ​ទឹក​ខាងក្រោយ​សាលា ។ អាណាព្យាបាល​ក៏​ដើរទៅ​មើល​ស្រះ​ទឹក​ឃើញ​សម្ភារ​កូន ហើយ​មានការ​សង្ស័យ​ក៏​នាំ​គ្នា​ចុះ​រាវរក​ក្នុង​ស្រះ​ទឹក​នោះ​ក៏​ប្រទះ​ឃើញ​សាកសព​កូន ហើយ​រាវរក​ឃើញ​សាកសព​កុមារី​ទាំង​០៥​នាក់​ជា​បន្តបន្ទាប់ ទើប​ផ្អើល​ឆោឡោ​តែ​ម្ដង ។

លោក ហ៊ាន សុ​ភិន នាយ​ប៉ុស្ដិ៍​រដ្ឋបាល​បាន​និយាយ​ថា បើ​តាម​អាណាព្យាបាល​កុមារី​រង​គ្រោះ​ទាំង​០៥​នាក់ គឺ ពួក​នាង​មិន​ចេះ​ហែល​ទឹក​ទេ ។ លោក​ថា បើ​តាម​ចម្លើយ​ក្រុម​គ្រួសារ ដំបូង​គេ​រាវរក​ឃើញ​សាកសព​ក្មេង​ស្រី​ម្នាក់ លុះ​ក្រោយមក​ស្រាប់តែ​រាវរក​ឃើញ​សាកសព​កុមារី​ចំនួន​០៤​នាក់​ទៀត​ជា​បន្តបន្ទាប់​ដែល​មើលទៅ​រន្ធត់​ចិត្ត​ក្រៃ​លេង​នៅ​ពេល​ស្រង់​ក្មេង​ស្រី​រង​គ្រោះ​ទាំងនោះ​ចេញពី​ក្នុង​ទឹកស្រះ ។

ប៉ុន្តែ​យ៉ាងណា លោក​មេ​ប៉ុស្ដិ៍​រូប​នេះ ហាក់​មិន​ទាន់​ហ៊ាន​សន្និដ្ឋាន​អំពី​មូលហេតុ ដែល​នាំ​ឲ្យ​កុមារី​ទាំង​០៥​នាក់ នាំ​គ្នា​ទៅ​ហែល​ទឹកស្រះ ក្រោយ​ចេញពី​សាលា​នោះ​ទេ ដោយ​គ្រាន់តែ​បញ្ជាក់​ថា
«​កូនសិស្ស​ទាំង​០៥​នាក់​នេះ មិន​ចេះ​ហែល​ទឹក​ទេ​»​។ ពេល​នេះ មន្ត្រី​បច្ចេកទេស បាន​និង​កំពុង​ចុះ​ទៅ​ពិនិត្យ​ចំណុច​កើតហេតុ​ហើយ​៕

Powered by Blogger.