អភិបាលក្រុងប៉ោយប៉ែត ដឹកនាំក្រុមការងារមន្ត្រីជំនាញ ចុះពិនិត្យ និងដោះស្រាយ បញ្ហា ប្រឈម នៅ ទីលានចាក់សំរាម ដែលជា ទុក្ខកង្វល់ បងប្អូនប្រជាពលរដ្ឋ

ក្រុងប៉ោយប៉ែត ៖នៅព្រឹកថ្ងៃចន្ទ ១៥កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣ នេះ លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុង និងជាប្រធានគណៈបញ្ជាការឯកភាពក្រុងប៉ោយប៉ែត បានដឹកនាំ ក្រុមការងារ មន្ត្រីជំនាញ សមត្ថកិច្ចចម្រុះ និង អាជ្ញាធរមូលដ្ឋាន ចុះពិនិត្យនិងដោះស្រាយ បញ្ហា ប្រឈម នៅ ទីលានចាក់សំរាម ដែលជា ទុក្ខកង្វល់ បងប្អូនប្រជាពល ស្ថិតនៅចំណុចទីលានចាក់សំរាមរបស់ក្រុមហ៊ុនសុិនទ្រី ក្នុងភូមិទួលពង្រ សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។


ក្នុងគោលបំណង ដោះស្រាយបញ្ហាប្រឈម បឋម ដែលជាទុក្ខកង្វល់ បង​ប្អូនប្រជា​ពលរដ្ឋ លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត បាន នាំយករថយន្តពន្លត់អគ្គីភ័យរបស់រដ្ឋបាលក្រុងប៉ោយប៉ែតនិងរថយន្តពន្លត់អគ្គីភ័យរបស់អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត យកទៅធ្វើកា បាញ់ពន្លត់ភ្លើងដែលឆេះមិនទាន់រលត់ទាំងស្រុង ព្រមទាំងបានចាត់វិធានការ ធ្វើយ៉ាងណាដើម្បីឱ្យពន្លត់ភ្លើងដែលកំពុងឆេះនេះឲ្យរលត់អស់ទាំងស្រុងឲ្យបានឆាប់នៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ៕









Powered by Blogger.