ជោគជតារាសី សម្រាប់ថ្ងៃអាទិត្យ ទី១៩ ខែមីនា ឆ្នាំ២០២៣
ជោគជតារាសី សម្រាប់ថ្ងៃអាទិត្យ ១៣រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ ដែលមានដូចតទៅ៖
ឆ្នាំជូត៖ (ធាតុទឹក ពង្សទេវតាប្រុស) រាសីរបស់អស់លោកអ្នកដែលកើតឆ្នាំជូត ថ្ងៃនេះ មធ្យម។ រាល់កិច្ចការងារទាំងឡាយរបស់លោកអ្នកនៅថ្ងៃនេះ នឹងសម្រេចបាន អាស្រ័យលើការប្រឹក្សាយោបល់ពីមនុស្សល្អៗ។ ហាមដើរលេងផឹកស៊ីគួរចំណាយពេលនៅផ្ទះជាមួយមនុស្សជាទីស្រឡាញ់ទើបជាការប្រសើរ ។
ឆ្នាំឆ្លូវ៖ (ធាតុដី ពង្សមនុស្សប្រុស) រាសីរបស់អស់លោកអ្នកដែលកើតឆ្នាំឆ្លូវ ថ្ងៃនេះ ឡើងខ្ពស់ត្រដែត ។ បញ្ហាដែលចាក់ស្រេះនៅក្នុងចិត្តអស់រយៈពេលជាច្រើនខែ ថ្ងៃនេះក៏ដោះស្រាយបានយ៉ាងល្អ។ ស្នេហាដែលមិនសូវចុះសម្រុងក៏ចាប់ផ្តើមយល់ចិត្តគ្នាម្ដងបន្តិចៗ មានភាពស្និទ្ធស្នាលដូចស្រមោចនិងស្ករ។
ឆ្នាំខាល៖ (ធាតុឈើ ពង្សយក្សស្រី) អស់លោកអ្នកដែលកើតឆ្នាំខាល ថ្ងៃនេះរាសី ល្អមធ្យម ។ មុននឹងសម្រេចចិត្តធ្វើអ្វីមួយ សូមគិតគូរឱ្យបានល្អិតល្អន់ ព្រោះថាការសម្រេចចិត្តលឿនពេកអាចនាំរឿងសៅហ្មងចំពោះខ្លួននិងក្រុមគ្រួសារ។ សម្រាប់រឿងគ្រួសារ និងស្នេហា មានភាពផ្អែមល្ហែមជាមួយគ្នា ដូចសព្វមួយដង។
ឆ្នាំថោះ៖ (ធាតុឈើ ពង្សមនុស្សស្រី) អស់លោកអ្នកដែលកើតឆ្នាំថោះ ថ្ងៃនេះរាសី ធ្លាក់ចុះ។ ប្រុងប្រយ័ត្នឱ្យបានខ្ពស់ ជាពិសេសរាល់ពាក្យពេចន៍និយាយទៅកាន់មនុស្សជុំវិញខ្លួន។ ក្នុងថ្ងៃនេះអ្នកក៏មានបញ្ហាជាមួយគូស្នេហ៍ផងដែរដូចជាតមាត់តកគ្នាជាដើម។
ឆ្នាំរោង៖ (ធាតុមាស ពង្សទេវតាប្រុស) រាសីរបស់អស់លោកអ្នកដែលកើតឆ្នាំរោង ថ្ងៃនេះ មធ្យម ។ ការងារដែលលោកអ្នកធ្វើត្រូវតែខិតខំប្រឹងប្រែង បើមិនដូចនោះទេលោកអ្នកនឹងជួបភាពបរាជ័យ។ចំពោះរង្វង់គ្រួសារ និងស្នេហា មានតែភាពផ្អែមល្ហែមជាធម្មតា គប្បីរក្សាពាក្យសច្ច និងទំនុកចិត្តរវាងគ្នានិងគ្នា បើមិនដូចនោះទេគឺអាចនឹងមានរឿងសៅហ្មងជាក់ជាមិនខាន។
ឆ្នាំម្សាញ់៖ (ធាតុភ្លើង ពង្សមនុស្សប្រុស) រាសីរបស់អស់លោកអ្នកដែលកើតឆ្នាំម្សាញ់ ធ្លាក់ចុះខ្លាំង។ លោកអ្នកនឹងត្រូវបានមនុស្សជុំវិញខ្លួនមើលងាយ ទោះបីជាលោកអ្នកខិតខំយកចិត្តគេយ៉ាងណាក៏មិនបានផល។ លោកអ្នកត្រូវប្រុងប្រយ័ត្នជានិច្ចក្នុងការធ្វើដំណើរផ្លូវជិត ផ្លូវឆ្ងាយ។ បើនៅក្នុងរង្វង់គ្រួសារ និងស្នេហា មានរឿងល្អក់កករសៅហ្មងចិត្តខ្លះ តែមិនអាចវិវត្តន៍ទៅជាធ្ងន់ធ្ងរឡើយ។
ឆ្នាំមមី៖ (ធាតុភ្លើង ពង្សទេវតាស្រី) អស់លោកអ្នកដែលកើតក្នុងឆ្នាំមមី ថ្ងៃនេះរាសី ធ្លាក់ចុះ។ គួរកុំបង្ហាញភាពខ្សោយរបស់លោកអ្នកដល់អ្នកដទៃដឹង ហើយព្យាយាមបោះជំហានទៅមុខជានិច្ចមិនថាក្នុងការងារ ការសិក្សា ឬការរកស៊ី ព្រោះថាបើលោកអ្នកនៅស្ងៀមនោះអ្វីៗអាចនឹងកាន់តែមិនល្អ។ នៅក្នុងរង្វង់គ្រួសារ និងស្នេហា មានភាពមិនយល់ចិត្តគ្នា ការអត់ធ្មត់នឹងធ្វើឱ្យអ្វីៗប្រសើរឡើង ក្នុងពេលឆាប់ៗខាងមុខ។
ឆ្នាំមមែ៖ (ធាតុមាស ពង្សទេវតាស្រី) ថ្ងៃនេះលោកអ្នកដែលកើតឆ្នាំ មមែ រាសី ឡើងខ្ពស់ ។ ថ្ងៃនេះជីវិតលោកអ្នកនឹងស្រស់បំព្រង រស់រវើក ហើយអ្វីដែលលោកអ្នកប៉ងប្រាថ្នាអាចនឹងសម្រេចក្នុងថ្ងៃនេះ។ ចំពោះរង្វង់គ្រួសារ និងស្នេហា មានភាពផ្អែមល្ហែម និងសប្បាយរីករាយណាស់ ។
ឆ្នាំវក៖ (ធាតុដែក ពង្សយក្សប្រុស) ថ្ងៃនេះលោកអ្នកដែលកើតឆ្នាំ វក រាសី ធ្លាក់ចុះ។ លោកអ្នកកំពុងតែជួបវិបត្តិផ្លូវចិត្ត ចំណែកនៅជុំវិញខ្លួនក៏មិនសូវជាយល់ពីអ្នកឡើយ។ លោកអ្នកគប្បីនិយាយវិបត្តិក្នុងចិត្តរបស់អ្នក ប្រាប់ដល់មនុស្សដែលអ្នកគិតថាអ្នកអាចទុកចិត្តបាន។ ចំពោះរឿងគ្រួសារ និងស្នេហា មិនសូវជាផ្អែមល្ហែមប៉ុន្មានទេ លោកអ្នកគប្បីរក្សាចិត្តឱ្យស្ងប់ ដោយរលឹកតែរឿងល្អៗ នោះអ្វីៗនឹងល្អប្រសើរមកវិញបាន។
ឆ្នាំរកា៖ (ធាតុដែក ពង្សយក្សប្រុស) អស់លោកអ្នកដែលកើតឆ្នាំរកា ថ្ងៃនេះរាសី មធ្យម។ លោកអ្នកនឹងជួបនូវភាពរញ៉េរញ៉ៃ មិនថាក្នុងការងារ ឬក្នុងគ្រួសារ ប៉ុន្តែមិនធ្ងន់ធ្ងរឡើយ។ គិតគូរសុខភាពខ្លួនឯងជាចំបងដូចជាញ៉ាំអាហារឱ្យបានទៀងទាត់ពេលវេលា និងចំណាយពេលហាត់ប្រាណខ្លះ។
ឆ្នាំច៖ (ធាតុដី ពង្សយក្សស្រី) លោកអ្នកដែលកើតឆ្នាំ ច ថ្ងៃនេះរាសី មធ្យម ។ ថ្ងៃនេះមុខរបររកស៊ីមិនសូវជាកាក់កបណាស់ណាទេ ប៉ុន្តែក៏មិនមានខាងបង់អ្វីដែរ។ ក្នុងថ្ងៃនេះ លោកអ្នកគប្បីនិយាយពាក្យល្អៗឱ្យច្រើន ជៀសវាងនិយាយពាក្យមិនពិត ។ ចំពោះរឿងគ្រួសារ និងស្នេហាមានភាពផ្អែមល្ហែម ជាធម្មតា។
ឆ្នាំកុរ៖ (ធាតុទឹកពង្សមនុស្សស្រី) រាសីរបស់លោកអ្នកដែលកើតឆ្នាំ កុរ ថ្ងៃនេះ ល្អបង្គួរ។ លោកអ្នកអាចនឹងជួបបញ្ហាបន្តិចបន្តួចប៉ុន្តែអ្នកអាចដោះស្រាយបានយ៉ាងរលូន។ មានមេត្តា ករុណា កាន់ច្រើនផលបុណ្យនឹងតបស្នងទៅអ្នកវិញជាមិនខាន។ ចំពោះរឿងគ្រួសារ និងស្នេហា មានភាពផ្អែមល្ហែម និងកក់ក្ដៅក្នុងចិត្ត៕
Post a Comment