រដ្ឋបាលខេត្តព្រះសីហនុ ប្រារព្ធទិវាអន្តរជាតិនារី ៨មីនា ក្រោមប្រធានបទ ស្ត្រីរួមគ្នា រក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍន៍ក្នុងយុគសម័យឌីជីថល
Read News ៖ ព្រះសីហនុ ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣--ស្ត្រីរួមគ្នា រក្សាសុខសន្តិភាព ដើម្បីកិច្ច អភិវឌ្ឍន៍ក្នុងយុគ្គសម័យឌីជីថល ជាប្រធានបទក្នុងការប្រារព្ធខួបលើកទី១១២ នៃទិវាអន្តរជា តិនារី ៨មីនា ឆ្នាំ២០២៣ នៅព្រឹកថ្ងៃសុក្រ ១២កើត ខែផល្គុន ឆ្នាំខាល ចត្វា ស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និ ង ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដែលមានការចូលរួមពី នារីមកពីមន្ទីរ អង្គភាពក្នុងខេត្ត នារីសាលាខេត្ត នារីមន្ទីរសុខាភិបាលខេត្ត និងនារីសាខាកាកបាទក្រហមខត្តព្រះសីហនុ ។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍អបអរសាទរ មិទ្ទីញទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៣ ក្រោមប្រធានបទ “ស្រ្តីរួមគ្នារក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍក្នុងយុគសម័យឌីជីថល” ក្នុងគោល បំណងរំលេចពីតម្លៃការចូលរួមរបស់ស្រ្តី ដែលមិនអាចកាត់ថ្លៃបាន ក្នុងការថែរក្សាសុខសន្តិភាព ក៏ដូចជាកំពុងចូលរួមយ៉ាងសកម្មក្នុងការពន្លឿនកិច្ចអភិវឌ្ឍន៍លើគ្រប់វិស័យក្នុងភាពជាដៃគូ។
ឯកឧត្តម អភិបាលខេត្តព្រះសីហនុបានបន្តថា ក្រោមម្លប់សន្តិភាព ការលើកកម្ពស់វប្បធម៌អហិង្សារបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នា យករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាននឹងកំពុងជំរុញឱ្យមានការចូលរួមពីគ្រប់ក្រសួង ស្ថាប័ន វិស័យឯកជន ដើម្បីវឌ្ឍនភាពសង្គមកម្ពុជាឆ្ពោះទៅលើកកម្ពស់សិទ្ធិ ស្ថានភាពជីវភាព ឋានៈ តួនាទីរបស់ស្រ្តី ក៏ដូចជាសុខុមាលភាពសង្គម ដោយធ្វើការទប់ស្កាត់ និងកាត់បន្ថយអហិង្សា ព្រមទាំងដោះស្រាយជម្លោះនានាដោយសន្តិវិធី។ ស្ត្រីកម្ពុជាជាកម្លាំងចលករួមចំណែក នៃកំណើនសេដ្ឋកិច្ច ស្ត្រីមានកាលានុវត្តភាពក្នុងការអនុវត្តសិទ្ធិ អភិវឌ្ឍចំណេះដឹង ជំនាញ និងបច្ចេកទេស ដែលជាមូលដ្ឋានគ្រឹះក្នុងការចូលរួមប្រកួតប្រជែងប្រកបដោយសក្តានុពលនៅក្នុងទីផ្សារសេដ្ឋកិច្ចជាតិ និងនៅក្នុងតំបន់ ស្ត្រីបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្រ និងងាយរងគ្រោះ។
រាជរដ្ឋាភិបាលបាននិងកំពុងផ្តោតលើការដោះស្រាយគម្លាតយេនឌ័រ ក្នុងវិស័យឌីជីថល ជាពិសេសការបង្កើនការចូលរួមរបស់ស្ត្រីនៅក្នុងវិស័យឌីជីថល ការប្រើប្រាស់បច្ចេកវិទ្យាដោយប្រសិទ្ធភាព ការអប់រំចំណះដឹង និងជំនាញផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម សិល្បៈការច្នៃប្រឌិត និងគណិតវិទ្យា (STEAM)។ ស្ត្រីជាឆ្អឹងខ្នង នៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ការងារបញ្ជ្រាបយេនឌ័រ ដែលជាកិច្ចការអន្តរវិស័យ ក្នុងការធានាបាននូវចីរភាពនៃសុខសន្តិភាព និងពន្លឿនល្បឿននៃកិច្ចអភិវឌ្ឍជាតិ ជាពិសេសក្នុងយុគសម័យឌីជីថល និងការកសាងមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
ឯកឧត្តមបានបន្តថា ក្នុងនាមរដ្ឋបាលខេត្ត កងកម្លាំងប្រដាប់អាវុធ មន្រ្តីរាជការ និងប្រជាពលរដ្ឋ សូមថ្វាយព្រះពរព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រីយ៍ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលកំពុងគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំសុខក្សេមក្សាន្ត នៃប្រជាជាតិខ្មែរទាំងមូល សូមមានព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះបញ្ញាញាណភ្លឺថ្លា និងព្រះជន្មា យុយឺនយូរ ដើម្បីបន្តព្រះរាជកិច្ច ដ៏ឧត្តុង្គឧត្តមថ្លៃថ្លាក្នុងការជួយឱ្យនាវាកម្ពុជាឆ្ពោះទៅត្រើយវឌ្ឍនភាព ដូចអរិយប្រទេសនានា ។
ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ថា ស្ត្រីត្រូវតែបង្កើនភាពក្លាហាន រាជរដ្ឋាភិបាលបានជំរុញស្ត្រីជាថ្នាក់ដឹកនាំនៅក្នុងក្រសួង ស្ថាប័ន មន្ទីរ អង្គភាពនានាទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ស្រ្តីរបស់យើងត្រូវតែអភិវឌ្ឍសមត្ថភាព ហ៊ានទទួលខុសត្រូវរួមចំណែកក្នុងការកសាងសេដ្ឋកិច្ចសង្គមក្នុងការលើកតម្កើងស្រ្តីខេត្តព្រះសីហនុ។
ឯកឧត្តម អភិបាលខេត្ត បញ្ជាក់បន្ថែមទៀតថា បញ្ហាគ្រោះថ្នាក់ចរាចរណ៍ជាបញ្ហាប្រឈមមួយយ៉ាងធ្ងន់ធ្ងរ ដែលធ្វើឪ្យបានបង់អាយុជីវិត្ត ខូចខាតទ្រព្យសម្បត្តិ ដូច្នេះសូមលោកស្រីដែលបានចូលនាពេលនេះ ជួយបន្តអប់រំបងប្អូន កូន ក្មួយឪ្យចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ហើយកិច្ចការនេះ ត្រូវធ្វើការដាស់តឿនក្រើនរំលឹកជាប្រចាំ ដោយសារតែរយពេលពីរខែដើមឆ្នាំ២០២៣នេះ គ្រោះថ្នាក់ចរាចរណ៍នៅខេត្តព្រះសីហនុ បណ្តាលឱ្យបាត់បង់អាយុជីវិតមនុស្សអស់ចំនួន ២២នាក់ ក្នុងនោះក្នុងខែមករា ស្លាប់ ៩នាក់ និងខែកុម្ភះ ស្លាប់អស់ ១៣នាក់ ដើម្បីរួមគ្នាចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។
ក្នុងឱកាសនោះឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមអភិបាលខេត្ត បាននាំយកថវិការបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ឧបត្ថមជូននារីដែលបានចូលរួមសរុបចំនួន ៧៥០នាក់ ក្នុងម្នាក់ទទួលបានថវិកា ១០ម៉ឺនរៀល។
Post a Comment