ប្រជាពលរដ្ឋ ប្រមាណជាង ៣០០គ្រួសារ តវ៉ា សុំដីវត្ត មកវិញ
បន្ទាយមានជ័យ÷ ប្រជាពលរដ្ឋ ប្រមាណជាង ៣០០គ្រួសារដែលជាចំណុះ ជើង វត្តសាមគ្គីទួលចារ្យរង្សីលើកគ្នាមក តវ៉ា ដោយពួកគាត់ ចោទប្រកាន់ថាប្រជាពលរដ្ឋចំនួន០៣គ្រួសារដំបូងបានសុំដីវត្តរស់នៅបណ្តោះអាសន្ន តែក្រោយមកដោយមានចិត្តលោភលន់បានលួចធ្វើប្លង់កម្មសិទ្ធកាន់កាប់ដោយរំលោភបំពានយកដីវត្តយ៉ាងគឃ្លើនពួកគាត់កើតទុក្ខមិនសុខចិត្តនឹងបានទាមទារដីវត្តមកវិញ។
ការតវ៉ានេះបានកើតឡើងកាលពីព្រឹកថ្ងៃទី១៤មិនាឆ្នាំ ២០២៣ នៅមុខក្លោងទ្វារវត្តតែម្តងដល់ពួកគាត់បានលើកបដាសម្ដែងមតិតវ៉ាថាយើងខ្ញុំជាប្រជាពលរដ្ឋចំនួន ៣ភូមិ ១/ភូមិក្របៅ ២/ភូមិកំពង់ក្រសាំង ៣/ភូមិចែកអង្ករ ជាចំណុះជើងវត្ត សែនសាមគ្គីទួលចាររង្សី ទាមទារឱ្យប្រជាពលរដ្ឋចំនួន ៣ គ្រួសារ ដែលខ្ចីដីវត្ត ត្រូវប្រគល់ដីឲ្យវត្តវិញសម្រាប់ធ្វើជាកំពង់ចំណតកាណូតនិងទូកសម្រាប់ប្រើប្រាស់ជាប្រយោជន៍រួម និងសាងសង់សាលា(ឆទាន)មិនឲ្យរស់នៅទៀតទេ ព្រោះយើងត្រូវការកំពង់កាណូតសម្រាប់មកវត្តដូចមុន។
វីដេអូពី លោក ធី សុធេន
ប្រជាពលរដ្ឋបានបញ្ជាក់ឲ្យដឹងថា÷ក្នុងចំណោមប្រជាពលរដ្ឋចំនួន ៣ គ្រួសារដែលសុំខ្ចីដីវត្តសម្រាប់រស់នៅបណ្ដោះអាសន្ននោះមាន២គ្រួសារដែលមានចិត្តលោភលន់ ទី១/ឈ្មោះ ម៉ាន់ភ័ស្ត
ទី២/ឈ្មោះ ឃិត ង៉ុយ ដោយលួចទៅធ្វើប្លង់ជាកម្មសិទ្ធិផ្ទាល់ខ្លួនទើបពួកគាត់កើតទុក្ខមិនសុខចិត្តនឹងបានលើគ្នាមកជំទាស់តវ៉ាសុំឲ្យមន្ត្រីជំនាញសុរិយោដីដែលចុះវាស់វែងជាលក្ខណៈប្រព័ន្ធជូនពលរដ្ឋកុំឱ្យចេញប្លង់ជូនប្រជាពលរដ្ឋទាំង៣គ្រួសារដែលរំលោភបំពានដីកំពង់កាណូតនិងដីបម្រុងធ្វើសាលាឆទានដែលមានទំហំសរុបជិតមួយហិចតាដោយបណ្ដោយ ៨៩ ម៉ែត្រគុណនឹងទទឹង ៨៤ម៉ែត្រ។
ដោយប្រជាពលរដ្ឋបានធ្វើការជំទាស់ជាច្រើនលើកច្រើនសាដោយនៅក្នុងឆ្នាំ ២០២០ប្រជាពលរដ្ឋទាំង៣គ្រួសារនោះបានទទួលស្គាល់និងធ្វើកិច្ចសន្យាថាខ្លួនពិតជាបាមខ្ចីដីវត្តពិតប្រាកដមែនហើយនៅពេលដែលវត្តត្រូវការគេនឹងប្រគល់ជូនវត្តវិញ។តែនៅពេលដែលកំពុងតែមានវិបត្តិជំងឺ covid 19 ផងពួកគាត់មិនបានតាមដានជាឱកាសល្អសម្រាប់ប្រជាពលរដ្ឋទាំង ៣ គ្រួសាររស់នៅបន្តរហូតមកដល់បច្ចុប្បន្នពួកគាត់កំពុងតែលួចធ្វើប្លង់កម្មសិទ្ធិ១ផ្ទាល់ខ្លួន។
ប្រជាពលរដ្ឋបានជំទាស់ដាច់ខាត។មិនឲ្យចេញបានកម្មសិទ្ធិឲ្យជូនដល់ប្រជាពលរដ្ឋទាំងបីគ្រួសារនោះទេព្រោះពួកគាត់អះអាងថាមិនមែនជាអ្នកក្រីក្រដែលខ្វះដីរស់នៅនោះដែរគឺពួកគេម្នាក់ៗមានសុទ្ធតែរថយន្តស៊េរីទំនើបត្រាក់ទ័រនិងដីរាប់សិបហិចតា។
ប្រជាពលរដ្ឋដដែលបានបន្តឲ្យដឹងទៀតថា÷ពិតជាមានការឃុបឃិតគ្នាជាប្រព័ន្ធហើយ ដល់អាជ្ញាធរបានធ្វើការដោះដូរដីកំពុងកាណូតដែលប្រជាពលរដ្ឋចំនួន ០៣ គ្រួសារសុំវត្តរស់នៅបណ្ដោះអាសន្ននោះពីភូមិក្របៅទៅភូមិទួលក្រសាំងវិញដើម្បីកុំឱ្យមានការជំទាស់តវ៉ាពីប្រជាពលរដ្ឋក្នុងការចេញប្លង់កម្មសិទ្ធិទៅឲ្យប្រជាពលរដ្ឋទាំងបីគ្រួសារនោះថែមទៀតផង។
ក្នុងនោះដែរអ្នកសារព័ត៌មានយើងបានព្យាយាមទៅជួបព្រះគ្រូចៅអធិការវត្តសែនសាមគ្គីទួលចារ្យរង្សីបំភ្លឺចំវិញបញ្ហានេះដែរតែព្រះគ្រូចៅអធិការរវល់ជាប់កិច្ចចេញទៅក្រៅដោយគ្រូសូត្រស្ដាំបានឆ្លើយបំភ្លឺថា ចំពោះប្រជាពលរដ្ឋទាំង៣គ្រួសារនោះពិតជាបានខ្ចីដីវត្តរស់នៅបណ្ដោះអាសន្នមែនដោយមានកិច្ចសន្យាពីគ្រូចៅអធិការមុន តែក្រោយមកអាជ្ញាធរបានឱ្យលោកទទួលស្គាល់ដីវត្តត្រឹមរបងបានហើយ។
ចំណែកលោកមេភូមិនិងអនុភូមិកំពង់ក្រសាំងដើម្បីសុំការបកស្រាយបំភ្លឺជុំវិញរឿងនេះដែរតែលោកមិននៅផ្ទះ។
ដោយឡែកលោកសួនសំផុងមេឃុំភ្នំលៀបបានបដិសេដ្ឋការចោទប្រកាន់របស់ប្រជាពលរដ្ឋ ដែលបានចោទប្រកាន់មកលើអាជ្ញាធរឃុំភ្នំលៀបស្ថាប័នឃុបឃិត ជាប្រព័ន្ធដើម្បីដោះដូរភូមិបញ្ជៀសទំនាស់ហើយនិងចេញប្លង់ជូនទៅភាគី០៣គ្រួសារ ដោយលោកអះអាងថា។ការដោះដូរភូមិនេះគឺមេភូមិទាំងពីរព្រមព្រៀងគ្នា។ដើម្បីងាយស្រួលគ្រប់គ្រង។មិនពាក់ព័ន្ធនឹងឃុំនោះទេ។ហើយរឿងជម្លោះទំនាស់។បានកើតឡើងជាយូរមកហើយ។តាំងពីលោកមិនទាន់ឡើងជាមេឃុំម្លេះហើយរឿងនេះកំពុងស្ថិតនៅក្នុងដៃរដ្ឋបាលស្រុក។
ពាក់ព័ន្ធនឹងរឿងនេះដែរ លោក រើន ជិត ជាអតីត មេភូមិ ក្របៅ បានអះអាងថា÷កាលពីរូបលោកនៅជាមេភូមិ លោកបានលះបង់ច្រើនណាស់ដើម្បីឲ្យវត្តអារាមមានការរីកចម្រើនដោយបានដកដីពីប្អូនបង្កើតនិងបងដើម្បីយកដីនេះធ្វើជាកំពង់ទឹកសម្រាប់ចំណតរបស់ទូកនិងកាណូតនិងដាំដើមពោធិ៍គ្រោងធ្វើជាសាលាឆទានតែឥឡូវត្រូវបានរំលោភបំពានដោយគ្រួសារទាំងបីខាងលើធ្វើឲ្យបាត់បង់កំពង់ទូកនិងដីគ្រោងធ្វើសាលាឆទានទាំងស្រុងពុទ្ធបរិស័ទ្ធចំណុះជើងវត្តមានការលំបាកក្នុងការមកវត្តក្នុងរដូវទឹកលិច ខែកឋិនទានជាដើម។
លោកក៏ដូចជាប្រជាពលរដ្ឋទាំងអស់សំណូមពរឲ្យមន្ត្រីជំនាញចុះវាស់វែងដីធ្លីជាលក្ខណៈជាប្រព័ន្ធផ្អាកការចេញថ្លង់។ជូនប្រជាពលរដ្ឋទាំង ៣ គ្រួសារខាងលើនេះ។និងប្រគល់ដីនោះមកឲ្យវត្តដើម្បីធ្វើជាកំពុងចម្លងនិងសាលាឆទានវិញ។
ដោយឡែកមន្ត្រីជំនាញបានអះអាងថាចំពោះដីដែលបានចុះវាស់វែងជាលក្ខណៈប្រព័ន្ធបើសិនជាមានការតវ៉ាពីភាគីណាមួយគឺយើងមិនអាចចេញជាប្លង់កម្មសិទ្ធិឲ្យនោះទេ៕
Post a Comment