នគរបាលខេត្តកំពង់ស្ពឺ ចាប់ក្រុមក្មេងទំនើងយកជំពាមកៅស៊ូ​ចាំស្ទាក់បាញ់បំបែកកញ្ចក់រថយន្ដអ្នកដំណើរ​នៅស្រុកឱរ៉ាល់ បាន៣នាក់

កំពង់ស្ពឺ៖ អនុវត្ត​តាម​បញ្ជា​លោកឧត្ដមសេនីយ៍​ទោ​ សម​ សាមួន​ ស្នងការ​នគរបាលខេត្ដ​កំកំពង់ស្ពឺ ចំពោះបញ្ហាសន្ដិសុខ​មូលដ្ឋាន​ត្រូវតែធានា​ ពិសេស​បង្ក្រាបក្រុមក្មេង​ទំនើង​ ដែលតែងបង្កការភ័យខ្លាចដល់ពលរដ្ឋ,ជាក់ស្តែងនៅម៉ោង​ ២២៖១០នាទី​យប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ កម្លាំងនគរបាលបានចុះចាប់ក្រុមក្មេ​ងទំនើងមួយក្រុមដែលជិះម៉ូតូគប់រថយន្ដអ្នក​ដំណើរ​ និងប្រើជំពាមកៅស៊ូបាញ់មកលើរថយន្ដ ប្រជាពលរដ្ឋលើផ្លូវជាតិលេខ៤៤។

ក្រមុក្មេងទំនើង


ក្រោយពីប្រមូលព័ត៌មាន, កម្លាំងអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ បានល្បាត​ពួនស្ទាក់លើចំណុចភូមិសាស្រ្ដផ្លូវជាតិលេខ៤៤​ នៅ​វេលាម៉ោង ​២៣៖១០នាទី​ ត្រង់ចំណុចគីឡូម៉ែត្រ៣៦-៣៧ ក៏ឃើញមុខសញ្ញាសង្ស័យក្រុមក្មេងជិះម៉ូតូ២​គ្រឿង ដូចសេចក្ដីរាយការណ៍​របស់ប្រជាពលរដ្ឋមែន។

បន្ទាប់ពីសមត្ថកិច្ច​បានឃាត់សាកសួ​រនិងពិនិត្យ​ ម៉ូតូម៉ាកអ៊ិចស៊ីទ័រពណ៌ខៀវគ្មានឯកសារ​ ជិះគ្នាពីរនាក់ និងម៉ូតូម៉ាកហុងដាឌ្រីមពណ៌ខ្មៅស្លាកលេខកំពង់ស្ពឺ 1I-4633 ជិះម្នាក់ឯង កម្លាំងសមត្ថកិ​ច្ចឆែកឆេររកឃើញឧបករណ៍សម្ភារ​រួមជា​មួយកូនកាំបិតចុងស្រួច​១​ ជំពាមកៅស៊ូ២​ គ្រាប់ជំពាម៤គ្រាប់​ ដុំថ្ម​ច្រកថង់​។

ក្រុមក្មេងទំនើងទាំងនេះរួមមាន៖

*ទី១៖ ឈ្មោះ សុខ រឹម អាយុ២០ឆ្នាំ
*ទី២៖ ឈ្មោះ ណាង ចិន្ដា អាយុ១៩ឆ្នាំ
*ទី៣៖ ឈ្មោះ វ៉េត សាវិន អាយុ១៩ឆ្នាំ​។ អ្នកទាំង៣នាក់ រស់នៅឃុំសង្កែសាទប ស្រុកឱរ៉ាល់​ ខេត្តកំពង់ស្ពឺ។

យោងតាមសមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យបានឆ្លើយសារភាពនៅចំពោះមុខសមត្ថកិច្ច​ថា ពួកខ្លួនពិតជាបា​នធ្វើសកម្មភាពបាញ់គ្រាប់ជំពាមទៅលើរថយន្តអ្នក​ដំណើរពិតប្រាកដមែន​ ហើយធ្លាប់​ធ្វើសកម្ម​ភា​ព​ច្រើនលើកច្រើនសារមកហើយ។

បច្ចុប្បន្ន​សមត្ថកិច្ច​នគរបាល​បានកសាងសំណុំ​រឿង​បញ្ជូន​ទៅកាន់តុលាការ ចាត់ការបន្តទៀត៕




Powered by Blogger.