ជោគជតារាសី សម្រាប់ថ្ងៃសៅរ៍ ទី២៥ ខែមីនា ឆ្នាំ២០២៣
ជោគជតារាសី សម្រាប់ថ្ងៃសៅរ៍ ៤កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ ដែលមានដូចតទៅ៖
ឆ្នាំជូត៖ (ធាតុទឹក ពង្សទេវតាប្រុស) រាសីរបស់អស់លោកអ្នកដែលកើតឆ្នាំជូត ថ្ងៃនេះ ធ្លាក់ចុះ។ លោកអ្នកនឹងខកបំណង ក្នុងរំពឹងទុកនូវលទ្ធផលអ្វីមួយ។ រាល់គម្រោងទាំងឡាយ និងត្រូវរលាយ មិនអាចយកជាការបាន។ ត្រូវប្រុងប្រយ័ត្ន ប្រសិនបើមាននរណាម្នាក់មកបញ្ចុះបញ្ចូលឱ្យទិញរបស់ទ្រព្យអ្វីមួយ ដែលតម្រូវឱ្យមានបង់ប្រាក់កក់ ។ ចំពោះរឿងគ្រួសារ និងស្នេហា មានបញ្ហារកាំរកូស មិនចុះសម្រុងគ្នាជានិច្ច ។
ឆ្នាំឆ្លូវ៖ (ធាតុដី ពង្សមនុស្សប្រុស) រាសីរបស់អស់លោកអ្នកដែលកើតឆ្នាំឆ្លូវ ថ្ងៃនេះ មធ្យម ។ លោកអ្នកអាចកាន់ការងារគ្រប់យ៉ាង ប្រកបដោយភាពរលូនធម្មតា មិនមានបញ្ហាចោទឡើយ គ្រាន់តែពុំសូវបានទទួលលទ្ធផលល្អ ទៅតាមបំណងប៉ងប្រាថ្នា ។ សម្រាប់រឿងគ្រួសារ និងស្នេហា មានភាពផ្អែមល្ហែម ជាអន្លើ។
ឆ្នាំខាល៖ (ធាតុឈើ ពង្សយក្សស្រី) អស់លោកអ្នកដែលកើតឆ្នាំខាល ថ្ងៃនេះរាសី ធ្លាក់ចុះ ។ ត្រូវតែជៀសវាងរាល់ការល្បួងលួងលោមពីអ្នកដទៃ ដូចជាចង់ដឹងពីព័ត៌មានផ្ទាល់ខ្លួនអ្នកជាដើម ។ ត្រូវប្រយ័ត្នសព្វគ្រប់តាំងពីសកម្មភាពរបស់លោកអ្នក ព្រោះថ្ងៃនេះអាចនឹងមានគ្រោះថ្នាក់។ ដោយឡែកចំពោះរឿងគ្រួសារ និងស្នេហា មិនមានភាពរកាំរកូសអ្វីឡើយ ។
ឆ្នាំថោះ៖ (ធាតុឈើ ពង្សមនុស្សស្រី) អស់លោកអ្នកដែលកើតឆ្នាំថោះ ថ្ងៃនេះរាសី ឡើងខ្ពស់ត្រដែត ។ ប្រសិនបើលោកអ្នកកំពុងជោគជ័យលើវិស័យអ្វីមួយ ត្រូវតែពង្រីកបន្ថែមនៅថ្ងៃនេះ ព្រោះវានឹងនាំឱ្យអនាគតរបស់អ្នកកាន់តែប្រសើរ ប៉ុន្តែហាមយកគំនិតអ្នកដទៃខ្លាចក្រែនាំឱ្យអសារបង់ ។ ចំពោះរឿងគ្រួសារ និងស្នេហា មានភាពផ្អែមល្ហែម ល្អូកល្អិនជាពន់ពេក ។
ឆ្នាំរោង៖ (ធាតុមាស ពង្សទេវតាប្រុស) រាសីរបស់អស់លោកអ្នកដែលកើតឆ្នាំរោង ថ្ងៃនេះ ស្ថិតនៅមធ្យម ។ លោកអ្នកអាចប្រកបរបរ ឬកិច្ចការងារប្រចាំថ្ងៃបានល្អធមតា គ្រាន់តែថ្ងៃនេះហាម ជឿងប់តាមសម្ដីមិត្តភក្ដិ ។ អ្នកគប្បីត្រូវលះបង់មិត្តភក្ដិខ្លះដែលអ្នកគិតថាមិនមែនជាមិត្តជិតស្និទ្ធស្គាល់ចិត្តថ្លើម ព្រោះក្នុងចំណោមមនុស្សទាំងនោះចាំតែកេងចំណេញ និងជាន់ពន្លិចអ្នកប៉ុណ្ណោះ ។ សម្រាប់រឿងគ្រួសារ និងស្នេហា មិនមានភាពរកាំរកូស ឬបញ្ហាណាមួយឡើយ ។
ឆ្នាំម្សាញ់៖ (ធាតុភ្លើង ពង្សមនុស្សប្រុស) រាសីរបស់អស់លោកអ្នកដែលកើតឆ្នាំម្សាញ់ ធ្លាក់ចុះ ។ លោក អ្នកត្រូវគិតគូរឱ្យបានវែងឆ្ងាយមុននឹងទទួលមតិយោបល់ពីអ្នកដទៃ ព្រោះរាល់គំនិតអុ្នកទាំងនោះអាចនឹងនាំអ្នកឱ្យលិចលង់ ខាតបង់ទ្រព្យសម្បត្តិជាដើម ។ ត្រូវគិតឱ្យបានពីរ ឬបី ដង ប្រសិនបើមានបំណងចង់បើកអាជីវកម្ម ឬផ្លាស់ប្ដូរការងារ ។ ចំពោះរឿងគ្រួសារ និងស្នេហា មានភាពរកាំរកូស មិនចុះសម្រុង ហើយប្រសិនបើឆេវឆាវទៀតនោះ អាចនឹងឈានទៅរកការបែកបាក់ទៀតផង ។
ឆ្នាំមមី៖ (ធាតុភ្លើង ពង្សទេវតាស្រី) អស់លោកអ្នកដែលកើតក្នុងឆ្នាំមមី ថ្ងៃនេះរាសី ឡើងខ្ពស់ត្រដែត ។ រាល់ការសម្រេចចិត្តណាមួយរបស់អ្នកសុទ្ធតែអាចនាំទៅរកភាពរុងរឿងនៅថ្ងៃអនាគត ដូច្នេះសូមកុំស្ទាក់ស្ទើរ ក្នុងការអនុវត្ត ។ សម្រាប់រឿងគ្រួសារ ឬស្នេហា មានតែភាពផ្អែមល្ហែម និងស្នាមញញឹមជានិច្ច ។
ឆ្នាំមមែ៖ (ធាតុមាស ពង្សទេវតាស្រី) ថ្ងៃនេះលោកអ្នកដែលកើតឆ្នាំ មមែ រាសី ធ្លាក់ចុះ ។ លោកអ្នកនឹងត្រូវចៅហ្វាយនាយស្ដីបន្ទោស ហើយបើជាអ្នករកស៊ីវិញ នឹងប្រឈមមុខនឹងការខាតបង់ដើមទុន ខាតបង់ឱកាសសម្រាប់ពង្រីកមុខជំនួញសម្រាប់ពេលអនាគត ។ ហាមដាច់ខាតជឿអ្នកដទៃ ជាជាងជឿលើបងប្អូនសាច់ញាតិខ្លួនឯង ប្រយ័ត្នអន្តរាយខ្លួន ។
ឆ្នាំវក៖ (ធាតុដែក ពង្សយក្សប្រុស) លោកអ្នកដែលកើតឆ្នាំ វក រាសី ធម្យម ។ រាល់កិច្ចការងារទាំងឡាយ ទាំងពួង នឹងសម្រេចទៅដោយរលូន គ្រាន់តែហាមដាច់ខាតដើរឆ្ងាយ ឬយប់ជ្រៅ ។ ចំពោះរឿងគ្រួសារ និងស្នេហា មិនមានជាបញ្ហាចោទឡើយ ។
ឆ្នាំរកា៖ (ធាតុដែក ពង្សយក្សប្រុស) អស់លោកអ្នកដែលកើតឆ្នាំរកា ថ្ងៃនេះរាសី ធ្លាក់ចុះ។ សម្រាប់បុគ្គលិកក្រុមហ៊ុន មន្ត្រីរាជការ ប្រសិនបើមានបំណងចង់ស្នើឡើងប្រាក់ខែ សម្រាប់ថ្ងៃនេះគឺមិនបានឡើយ ផ្ទុយទៅវិញអ្នកត្រូវផ្ដោតទៅលើការងារជាសំខាន់ ។ អ្នកអាចនឹងមួហ្មង មិនសប្បាយចិត្ត តែត្រូវតែព្យាយាមទប់អារម្មណ៍ទាំងនោះ ហើយគិតរឿងល្អៗ។ នៅក្នុងរង្វង់គ្រួសារក៏ដូចគ្នា ត្រូវតែប្រយ័ត្នពាក្យសម្ដី ទប់អារម្មណ៍មួម៉ៅក្ដៅក្រហាយ ដើម្បីបញ្ជៀសពីជម្លោះ ។
ឆ្នាំច៖ (ធាតុដី ពង្សយក្សស្រី) លោកអ្នកដែលកើតឆ្នាំ ច ថ្ងៃនេះរាសី ធ្លាក់ចុះ ។ រាល់គម្រោងការទាំងឡាយ ដែលលោកអ្នកគិតថានឹងប្រព្រឹត្តិទៅបានល្អ នឹងក្លាយជារឿងអាសារបង់ ដាក់ចុះរលាយបាត់ គ្មានអ្វីជាដុំកំភួនឡើយ ។ ថ្ងៃនេះហានិភ័យចាញ់បោកគេច្រើន គួរជៀសវាងរាប់អានងប់ងល់ទៅលើបុគ្គលដែលគ្មានសាវតារច្បាស់លាស់ ។ សម្រាប់រឿងគ្រួសារ និងស្នេហា មានភាពរកាំរកូស មិនចុះសម្រុង ឈានទៅរកការឈ្លោះប្រកែក ទាស់ទែង រឿងតូចពូនឱ្យក្លាយជារឿងធំ ។
ឆ្នាំកុរ៖ (ធាតុទឹក ពង្សមនុស្សស្រី) រាសីរបស់លោកអ្នកដែលកើតឆ្នាំ កុរ ថ្ងៃនេះ ខ្ពស់ត្រដែត ។ លោកអ្នកនឹងមានលាភធំចូលមកក្នុងឆាកជីវិត ព្រោះតែការអំពើល្អ និងការខំប្រឹងប្រែងកន្លងមក ។ ចំពោះអ្នកធ្វើការជាបុគ្គលិក មន្ត្រីរាជការ នឹងទទួលបានតំណែងថ្មី ប្រាក់បៀវត្សថ្មី សមតាមចិត្តប្រាថ្នា ។ សម្រាប់រង្វង់គ្រួសារ និងស្នេហា មានតែភាពល្អូកល្អិន យល់ចិត្តថ្លើមគ្នាទ្វេមួយជាពីរ ៕
Post a Comment