កម្មការីនីម្នាក់​ ត្រូវសង្សារស.ម្លា.ប់នៅខាងមុខរោងចក្រ ក្នុងតំបន់សេដ្ឋកិច្ចពិសេសចេជាង​ ក្នុងស្រុកព្រៃនប់​ ខេត្តព្រះសីហនុ

Read News TV ៖​ ស្ត្រីម្នាក់​ ជាកម្មការីនី​ ត្រូវបានឃាតកសម្លាប់នៅច្រកទ្វារផ្លូវចូលរោង​ចក្រ​ បេវឈីវើ ក្នុងតំបន់សេដ្ឋកិច្ចពិសេស​ ចេជាង​ ក្នុងឃុំជើងគោ​ ស្រុកព្រៃនប់​ ខេត្តព្រះសីហនុ នៅវេលាម៉ោងជិត​ ១០យប់​ ថ្ងៃ១​ ខែមិនា​ ឆ្នាំ២០២៣ ក្រោយពេលជនរងគ្រោះចេញពីធ្វើការថែមម៉ោង។

យោងតាមរបាយការណ៍របស់សមត្ថកិច្ច​នៅកន្លែងកេីតហេតុ​ បានបញ្ជាក់ថា ជនសង្ស័យ​គឺ​ ជាសង្សាររបស់ជនរងគ្រោះ​ជាអ្នកចាក់សម្លាប់។ ជនសង្ស័យត្រូវបានគេស្គាល់ឈ្មោះ ឡូត ម៉ុក ភេទប្រុស អាយុ​៣១ឆ្នាំ​ ជាកម្មកររោងចក្រ​ រស់នៅឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប។ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ភូមិត្រពាំងគា ឃុំជើងគោ ស្រុ​កព្រៃនប់ ខេត្តព្រះសីហនុ បានធ្វើសកម្មភាពប្រើកាំបិតចុងស្រួច ចាក់ទៅលើជន​រង​គ្រោះឈ្មោះ សៀក ស៊ាវឡី ភេទស្រី អាយុ២២ឆ្នាំ ជាកម្មការនីរោងចក្រ ស្រុកកំ​ណើ​ត ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលក្នុង ភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ​ ត្រូវ​ត្រង់ ក្រោមក្លៀកខាងឆ្វេងចំនួន​ ១កាំបិត បណ្តាលឲ្យស្លាប់នៅនឹងកន្លែង។
ក្រោយកើតហេតុបុរសជនដៃដល់បានរត់គេចខ្លួន ប៉ុន្តែត្រូវបានសមត្ថកិច្ចកំណត់បានមុខសញ្ញាបានហេីយ​ និងកំពុងតាមចាប់ខ្លួន៕
រាយការណ៍ដោយ៖ ណារ៉ា





Powered by Blogger.