រដ្ឋបាលក្រុងប៉ោយប៉ែត ប្រារព្ធពិធីក្រុងពាលីបួងសួងសុំសេចក្តីសុខ សេចក្តីចំរើនបដិមាទេវរូបព្រះនរាយណ៍ រង្វង់មូលប៉ោយប៉ែត

Read News ៖ ពិធីក្រុងពាលីបួងសួងសុំសេចក្តីសុខ សេចក្តីចំរើនបដិមាទេវរូបព្រះនរាយណ៍ រង្វង់មូលប៉ោយប៉ែត ក្រោមអធិបតីភាព ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និង ឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អាជីវករ ។


រង្វង់មូលក្រុងប៉ោយប៉ែតជាប់ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ដែលធ្វើថ្មីដាក់រូបព្រះវិស្ណុ ជំនួសរូបសំណាក់ព្រះនរាយណ៍រង្វង់មូលចាស់ ដែលចំណាយថវិកាជាង១៩ម៉ឺនដុល្លារអាមេរិក ។


លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតបានប្រាប់ឲ្យដឹងថា រង្វង់មូលប៉ោយប៉ែតនៅមុខច្រកទ្វារអន្តរជាតិប៉ោយប៉ែតដែលដាក់រូបសំណាក់ព្រះវិស្ណុ ត្រូវបានកសាង ចំណាយ ថវិកា គម្រោង មានចំនួន១៩៥,០០០ដុល្លារ (មួយសែនប្រាំបួនម៉ឺនប្រាំពាន់ដុល្លារ) ដែលអំណោយរដ្ឋបាលក្រុងប៉ោយប៉ែត និងសប្បុរស់ជនក្រុងប៉ោយប៉ែត។


លោកអភិបាលបានបញ្ជាក់ថា កាលពីមុនរង្វង់មូលប៉ោយប៉ែតនៅមុខច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតត្រូវកសាងដាក់រូបសំណាក់ព្រះនរាយណ៍ដោយស្ថានភាពរង្វង់មូលតូចចង្អៀតត្រូវកសាងថ្មីដោយដាក់រូបសំណាក់ ព្រះវិស្ណុ រឺរូបដៃប្រាំបីដែលកសាងដោយថ្មភ្នំយកពីខេត្តសៀមរាបដែលមានកម្ពស់៨ម៉ែត្រ និងទំហំរង្វង់មូលមានអង្កត់ផ្ចិតប្រហែល២០ម៉ែត្រ មានសួនច្បារ និងកន្លែងអង្គុយលេងកំសាន្តមានដាំផ្កា និងស្មៅដើមឈើ ដែលមាន ផ្លូវដែកកាត់ចំកណ្តាលសួនជាប់ខាងជើងរូបសំណាក់។


លោក គាត ហ៊ុល បានបញ្ជាក់ថា កាលពីរង្វង់មូលចាស់ដែលដាក់រូបសំណាក់ព្រះនរាយណ៍ ក្រោយកសាងរង្វង់មូលថ្មីដាក់រូបសំណាក់ថ្មីព្រះវិស្ណុហើយរូបសំណាក់ចាស់ព្រះនរាយណ៍ ដែលដាក់នៅរង្វង់មូលចាស់ ត្រូវបានយកទៅដាក់នៅវត្តស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត៕












Powered by Blogger.