ជោគជតារាសី សម្រាប់ថ្ងៃសៅរ៍ ទី១៨ ខែមីនា ឆ្នាំ២០២៣
ជោគជតារាសី សម្រាប់ថ្ងៃសៅរ៍ ១២រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣ ដែលមានដូចតទៅ ៖
ឆ្នាំជូត៖ (ធាតុទឹក ពង្សទេវតាប្រុស) រាសីរបស់អស់លោកអ្នកដែលកើតឆ្នាំជូត ថ្ងៃនេះឡើងខ្ពស់ត្រដែត។ ទំនាយទាយថារាល់កិច្ចការដែលល្អក់កករទាំងប៉ុន្មាននៅក្នុងថ្ងៃចាស់ នឹងផ្លាស់ប្រែមកជាល្អប្រសើរឡើងវិញនៅក្នុងថ្ងៃនេះ។ សម្រាប់ក្នុងរង្វង់គ្រួសារ និងស្នេហា គឺល្អូកល្អិនប្រៀបដូចជាទឹកនិងត្រី ហើយស្រស់បំព្រងដូចព្រៃព្រឹក្សាត្រូវសន្សើមនាពេលព្រឹកព្រលឹម។
ឆ្នាំឆ្លូវ៖ (ធាតុដី ពង្សមនុស្សប្រុស) រាសីរបស់អស់លោកអ្នកដែលកើតឆ្នាំឆ្លូវ ថ្ងៃនេះ ឡើងខ្ពស់ត្រដែត។ លោកអ្នកប្រហែលជាមានគម្រោងអ្វីមួយ ប៉ុន្តែមានគំនិតសង្ស័យថាវាមិនអាចទៅរួចមែនទេ? កុំបារម្ភអី ក្នុងថ្ងៃនេះការងាររបស់អស់លោកអ្នកនឹងសម្រេចចេញជាលទ្ធផលល្អប្រសើរដូចក្ដីរំពឹងទុក។ ចំពោះរឿងគ្រួសារ និងស្នេហា មានភាពផ្អែមល្ហែម ត្រជាក់ត្រជុំ។
ឆ្នាំខាល៖(ធាតុឈើពង្សយក្សស្រី) អស់លោកអ្នកដែលកើតឆ្នាំខាល ថ្ងៃនេះរាសី មធ្យម ។ មុននឹងសម្រេចចិត្តធ្វើអ្វីមួយ សូមគិតគូរឱ្យបានល្អិតល្អន់ ព្រោះថាការសម្រេចចិត្តលឿនពេកអាចនាំរឿងសៅហ្មងចំពោះខ្លួននិងក្រុមគ្រួសារ។ សូមធ្វើចិត្តឱ្យសប្បាយរីករាយ ជៀសវាងប្រើពាក្យអសុរស ឬជេរប្រទេចជាដើម។ សម្រាប់រឿងគ្រួសារ និងស្នេហា មានភាពផ្អែមល្ហែមជាមួយគ្នា ដូចសព្វមួយដង។
ឆ្នាំថោះ៖ (ធាតុឈើពង្សមនុស្សស្រី) អស់លោកអ្នកដែលកើតឆ្នាំថោះ ថ្ងៃនេះរាសី មធ្យម។ ថ្ងៃនេះទំនាយទាយថា លោកអ្នកនឹងជួបរឿងរ៉ាវជាច្រើនក្នុងជីវិត មានទាំងរឿងល្អនិងមិនល្អ។ ប៉ុន្តែ ទោះបីជាយ៉ាងណាលោកអ្នកគ្រាន់តែរក្សាសភាពចិត្តឱ្យបានស្ងប់ ឆ្លើយតបនឹងបញ្ហាដោយសតិនិងបញ្ញានោះអ្វីគ្រប់យ៉ាងនឹងល្អប្រសើរ។ សម្រាប់រឿងគ្រួសារ និងស្នេហា គឺនឹងគ្មានបញ្ហាអ្វីនោះទេ បើសិនជាលោកអ្នកកាន់ចិត្តខន្តី។
ឆ្នាំរោង៖ (ធាតុមាសពង្សទេវតាប្រុស) រាសីរបស់អស់លោកអ្នកដែលកើតឆ្នាំរោង ថ្ងៃនេះធ្លាក់ចុះ។ ក្នុងថ្ងៃនេះ ទំនាយទាយថាលោកអ្នកនឹងជួបរឿងធុញថប់ស្មុគស្មាញព្រោះតែការងារនិងគ្រួសារ។ ដូច្នេះ ក្នុងថ្ងៃនេះ ការឱ្យទានដល់ជនអនាថា កម្សត់ទុរគត អាចនាំសំណាងល្អដល់លោកអ្នកបាន។ ចំពោះរង្វង់គ្រួសារ និងស្នេហា គប្បីរក្សាពាក្យសច្ច និងទំនុកចិត្តចំពោះគ្នានិងគ្នា បើមិនដូចនោះទេ គឺអាចនឹងមានរឿងសៅហ្មងជាក់ជាមិនខាន។
ឆ្នាំម្សាញ់៖ (ធាតុភ្លើងពង្សមនុស្សប្រុស) រាសីរបស់អស់លោកអ្នកដែលកើតឆ្នាំម្សាញ់ថ្ងៃនេះ ល្អបង្គួរ។ ទំនាយទាយថា បើទោះបីជាមានផ្លូវជាច្រើនដែលលោកអ្នកត្រូវធ្វើដំណើរក្នុងជីវិត ប៉ុន្តែដោយសារតែការគិតបែបសុទិដ្ឋិនិយម នោះផ្លូវដែលលោកអ្នកសម្រេចចិត្តថាជ្រើសរើសគឺជាផ្លូវដ៏ត្រឹមត្រូវបំផុត។ ចំពោះក្នុងរង្វង់គ្រួសារ និងស្នេហា គឺមានតែភាពកក់ក្ដៅនិងការយល់ចិត្ត។
ឆ្នាំមមី៖ (ធាតុភ្លើង ពង្សទេវតាស្រី) អស់លោកអ្នកដែលកើតក្នុងឆ្នាំមមី ថ្ងៃនេះរាសីមធ្យម។ ទំនាយទាយថា រាល់ការទំនាក់ទំនង និងរបរជួញដូរផ្សេងៗបើទោះបីជាមិនសូវរីកចម្រើន តែក៏មិនជាចំណេញអ្វីជាដុំកំភួន។ ដូច្នេះ ចូរប្រកាន់ចិត្តឱ្យធ្ងន់ ហើយគ្រាន់តែសម្រួលអារម្មណ៍ ធ្វើកិច្ចការឱ្យអស់ពីចិត្តគឺជារឿងដែលល្អបំផុត។ ចំពោះបញ្ហាគ្រួសារនិងស្នេហាគឺចុះសម្រុងគ្នាជាធម្មតា។
ឆ្នាំមមែ៖ (ធាតុមាសពង្សទេវតាស្រី) ថ្ងៃនេះលោកអ្នកដែលកើតឆ្នាំ មមែ រាសី មធ្យម។ ទំនាយទាយថា លោកអ្នកនឹងជួបរឿងហ្មងសៅបន្តិចបន្ទួច។ ថ្ងៃនេះ នឹងមានមនុស្សមកពីចម្ងាយមកទំនាក់ទំនងដើម្បីពឹងពាក់ស្នាក់អាស្រ័យ។ ចំពោះរង្វង់គ្រួសារ និងស្នេហា គឺមានភាពប្រសើរឡើង ប្រសិនជាកាន់ចិត្តខន្តី។
ឆ្នាំវក៖ (ធាតុដែកពង្សយក្សប្រុស) ថ្ងៃនេះលោកអ្នកដែលកើតឆ្នាំ វក រាសីឡើងខ្ពស់ត្រដែត។ ទំនាយទាយថា លោកអ្នកត្រូវបានភ្ជាប់ទៅនឹងអ្វីមួយដែលធ្វើឱ្យអ្នករឹងមាំជានិច្ច ទាំងពេលនេះនិងទៅថ្ងៃខាងមុខ។ ចំពោះរឿងគ្រួសារ និងស្នេហា គឺល្អូកល្អិនត្រជាក់ត្រជុំដូចទឹកអប់បំពង់ខ្ចី មានតែភាពសុខដុមរមនា។
ឆ្នាំរកា៖ (ធាតុដែកពង្សយក្សប្រុស) អស់លោកអ្នកដែលកើតឆ្នាំរកា ថ្ងៃនេះរាសី មធ្យម។ ទំនាយទាយថា លោកអ្នកនឹងមានបញ្ហាស្មុគស្មាញគិតមិនចេញព្រោះតែបានរៀបផែនការជីវិតជាច្រើន តែមិនបានសម្រេចអ្វីជាដុំកំភួនសោះ។ ប៉ុន្តែក្នុងថ្ងៃនេះ ចូរយកផែនការមួយក្នុងចំណោមនោះមកអនុវត្តិឱ្យលេចចេញជាលទ្ធផល នោះបញ្ហាស្ដ្រេសក៏អាចរសាយបានខ្លះៗផងដែរ។ ចំពោះរឿងគ្រួសារ និងស្នេហា គឺមិនមានបញ្ហាល្អក់កករអ្វីនោះទេ។
ឆ្នាំច៖ (ធាតុដី ពង្សយក្សស្រី) លោកអ្នកដែលកើតឆ្នាំ ច ថ្ងៃនេះរាសីធ្លាក់ចុះ។ ទំនាយទាយថាលោកអ្នកជួបតែរឿងស្មុគស្មាញ ខ្វល់ខ្វាយចិត្ត រសាប់រសល់មិនស្រឡះក្នុងខ្លួន។ ប៉ុន្តែ បញ្ហានេះ មិនមែនពិបាកដល់ថ្នាក់កែខៃមិនបាននោះទេគឺលោកអ្នកគ្រាន់តែ ចាប់ផ្ដើមប្រមូលរករឿងរ៉ាវល្អៗដែលធ្វើឱ្យលោកអ្នកបានសប្បាយចិត្តត្រឡប់មកវិញ។ ចំពោះស្នេហានិងគ្រួសារ គឺនឹងល្អប្រសើរ ប្រសិនជាលោកអ្នកហ្វឹកហាត់ចិត្តឱ្យស្ងប់បាន។
ឆ្នាំកុរ៖ (ធាតុទឹកពង្សមនុស្សស្រី) រាសីរបស់លោកអ្នកដែលកើតឆ្នាំ កុរ ថ្ងៃនេះ មធ្យម។ តាមទំនាយទាយថា បើសិនជាលោកអ្នកមិនមានអារម្មណ៍ល្អជាមួយការងារ ហើយមានការធុញទ្រាន់ អ្នកគួរតែល្មមដល់ពេលក្នុងការផ្លាស់ប្ដូរវាហើយ។ ចំពោះរឿងគ្រួសារ និងស្នេហា គឺនឹងល្អប្រសើរ ប្រសិនជាលោកអ្នកកាន់ចិត្តខន្តីនៅក្នុងខ្លួន៕
Post a Comment