ក្រសួងសុខាភិបាល សម្រេចបិទមជ្ឈមណ្ឌលកែសម្ផស្ស ក្រោយបណ្ដាលឱ្យមនុស្សស្លាប់
ភ្នំពេញ៖ បន្ទាប់ពីស្ត្រីម្នាក់វ័យ៤១ឆ្នាំដែលចូលវះកាត់ដើមទ្រូងនៅមជ្ឈមណ្ឌលកែសម្ផស្សឯកជន ឈ្មោះ អី២៥ ប៊ីយូធី បែរជាដាច់ខ្យល់ស្លាប់បាត់បងជីវិត ក្រសួងសុខាភិបាលនៅ រសៀលថ្ងៃទី៤ ខែមីនានេះ បានចេញសេចក្ដីសម្រេចបិទមជ្ឈមណ្ឌលកែសម្ផស្សនេះ។ នេះបើយោងតាមក្រសួងសុខាភិបាលនៅ រសៀលថ្ងៃទី៤ ខែមីនា។
ក្រសួងសុខភិបាល បាន បិទ និងដកហូតលិខិតអនុញ្ញាតឱ្យបើកមជ្ឈមណ្ឌលកែសម្ផស្សឯកជន ឈ្មោះ អី២៥ ប៊ីយូធី ដែលមានទីតាំងនៅផ្ទះ លេខ៧៣B ផ្លូវលេខ៧០ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ របស់លោកវេជ្ជបណ្ឌិត ភោគ ចន្ធី ជាអ្នកទទួលខុសត្រូវ។ ដោយមូលហេតុ បុគ្គលិកគ្មានគុណវុឌ្ឍ និងគ្មានជំនាញវិជ្ជាជីវៈសុខាភិបាលដែលបណ្ដាលឱ្យមនុស្សស្លាប់។
ជាមួយគ្នានេះដែរក្រសួងសុខាភិបាលនឹងបន្តនីតិវិធីច្បាប់ដែលមានជាធរមានចំពោះបុគ្គលដែលបានប្រព្រឹត្ត រួមជាមួយនឹងអ្នកទទួលខុសត្រូវ ក៏ដូចជាម្ចាស់មជ្ឈមណ្ឌលកែសម្ផស្ស អ៊ីម២៥ ប៊ីយូធី។
គួរបញ្ជាក់ថា មានស្ត្រីវ័យ ៤១ឆ្នាំម្នាក់ចូលវះកាត់ដើមទ្រូង បែរជាដាច់ខ្យល់ស្លាប់បាត់បងជីវិត នៅក្នុងបន្ទប់វះកាត់ រីឯក្រុមផ្នែកវះកាត់បាននាំគ្នាគេចខ្លួនបាត់អស់។ ក្រោយកើត ហេតុសមត្ថកិច្ចមូលដ្ឋានខណ្ឌដូនពេញ សហការជាមួយផ្នែកកោសល្យវិច្ឆ័យបានពិនិត្យសាកសពស្ត្រីខាងលើ បង្កឱ្យមានការភ្ញាក់ផ្អេីលនៅវេលាម៉ោង ៩ និង១០នាទីយប់ ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ នៅចំណុចក្នុងមជ្ឈមណ្ឌលកែសម្ផស្ស អន្តរជាតិ M25 ៕
Post a Comment