សម្តេចតេជោ ៖ សង្គ្រាមរុស្ស៊ី-អ៊ុយក្រែននឹងបញ្ចប់ដោយការចរចាគ្នាមិនមានអ្នកណាវា.យកម្ទេ.ចអ្នកណាមួយបានឡើយ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ​ហ៊ុ ន​សែន នាយក​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​ថា បញ្ហា​សង្គ្រាម​រវាង​រុ​ស្ស៊ី​- អ៊ុយ​ក្រែ​ន​នឹង​មិន​មាន​អ្នក​ណាមួយ​វា​.​យក​ម្ទេ​.​ច​អ្នកមួយ​បាន​ឡើយ ដោយ​ចុង​ក្រោយ គឺ​ការ​ចរចា​គ្នា ។

ការ​លើក​ឡើង​របស់​សម្តេច​តេ​ជោ ខណៈ​ដែល​ប្រធានាធិបតី​ចិន​បាន​ទៅ​កាន់​ប្រទេស​រុ​ស្ស៊ី ដើម្បី​ធ្វើការ​ស្នើ​សុំ​ដោះស្រាយ​ដោយ​សន្តិវិធី​ឈាន​ដល់​រក​សន្តិភាព​រវាង​សង្គ្រាម​នៃ​ប្រទេស​ទាំង​ពីរ​នេះ ។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និ​ស្សិ ត​នៅ​ស្ថាន​ជាតិ​ពាណិជ្ជ​សាស្ត្រ​(NIB) ជាង​៦​ពាន់​នាក់ នៅ​ម​ជ្ឈ មណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ​នា​ព្រឹក ថ្ងៃ​ទី​៣០ ខែមីនា ឆ្នាំ ២០២៣​យ៉ាង​ដូច្នេះ​ថា ៖«​រឿង​សង្គ្រាម​រុ​ស្ស៊ី​-​អ៊ុយ​ក្រែ​ន គេ​អាច​ដឹង​បាន​ថា​វា​នឹង​ត្រូវ​បញ្ចប់​គ្រាន់តែ​ពេលវេលា​បញ្ចប់​នៅ​ពេល​ណា​នោះ​ទេ? រុ​ស្ស៊ី​មិន​អាច​វា​.​យក​ម្ទេ​.​ច​អ៊ុយ​ក្រែ​ន​បាន​ទេ ហើយ​អ៊ុយ​ក្រែ​ន​ក៏​មិន​អាច​វា​.​យក​ម្ទេ​.​ច​រុ​ស្ស៊ី​បាន​ដែរ​។​ចុង​ក្រោយ គឺ​ច្បាស់​ណាស់​ថា នឹង​មានការ​ចរចា រក​ដំណោះស្រាយ​ដើម្បី​បញ្ចប់សង្គ្រាម​នោះ​»​។

សម្តេច​តេ​ជោ ក៏​បាន​លើក​ឡើង​ថា ប្រធានាធិបតី​ចិន​ឯកឧត្តម ស៊ី​ជិន​ពីង បាន​ធ្វើ​ដំណើរ​ប្រទេស​រុ​ស្ស៊ី ហើយ​បាន​ដាក់​ចេញ​នូវ​ដំណើរ​ទៅ​លើ​សន្តិភាព​ដែល​កម្ពុជា​គាំទ្រ​ទៅ​នឹង​សំណើរ​ទាក់ទិន​នឹង​ការ​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី​ដោយ​មិន​ត្រូវ​យក​សង្គ្រាម​បញ្ចប់​ដោយ​សង្គ្រាម​នោះ​ទេ ។

សម្តេច​បាន​គូស​ញ្ជា​ក់ថា​៖«​ខ្ញុំ​ជឿ​ទាល់តែ​សោះ​ថា រុ​ស្ស៊ី​អា​ចក​ម្ទេ​.​ច​ចោល​អ៊ុយ​ក្រែ​ន​ទាំងមូល ឬ​ក៏​អ៊ុយ​ក្រែ​ន​អា​ចក​ម្ទេ​.​ច​រុ​ស្ស៊ី​ចោល​ទាំងមូល គឺ​អត់​ទេ​! មិន​អាច​ទេ បើ​ទោះបីជា​សង្គ្រាម​នេះ​រីក​រាលដាល​ដល់​ក្រម​ខណ្ឌ​ណា​តូ​ទាំងមូល​ក៏​មិន​អាច​ណា​តូ​ទៅ​ក​ម្ទេ​.​ច​រុ​ស្ស៊ី ឬ​ក៏​រុ​ស្ស៊ី​ក​ម្ទេ​.​ច​ណា​តូ​នោះ​ទេ​»​។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​តេ​ជោ ហ៊ុន សែន បាន​បន្ថែម​ថា នេះ​ចំណុច​ដែល​យើង​ត្រូវ​ឃើញ​អី​ញ្ចឹ​ង​ទេ លទ្ធភាព​នៃ​ការ​បញ្ចប់សង្គ្រាម​រវាង​រុ​ស្ស៊ី និង​អ៊ុយ​ក្រែ​ន​នឹង​កើត​មាន​ហើយ​វា​បាន​ចាប់ផ្តើម​ចេញដំណើ​រួច​ហើយ ដែល​ពី​មុន គឺ​ចេញ​តាម​រយៈ​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​តាម​រយៈ​សម្របសម្រួល​ដោយ​ប្រធានាធិបតី​តួ​គី​លើ​បញ្ជាការ​ដឹក​គ្រាប់​ធន​ជាតិ​ចេញពី​អ៊ុយ​ក្រែ​ន​ទៅ​ផ្គត់ផ្គង់​ឲ្យ​ប្រទេស​ខាងក្រៅ ។

សម្តេច​បាន​បន្ថែម​ថា ទាំង​អស់នោះ​គ្រាន់​ជា​ផ្នែក​មួយ​នៃ​ការ​ដោះស្រាយ​បញ្ហា ដោយ ពេល ខ្លះ​មានការ​សម្របសម្រួល​គ្នា ដើម្បី​ជម្លៀស​ប្រជាជន​ដោះ​ដូរ​ឈ្លើយសឹក​ជាដើម ។សម្តេច​បាន​អះអាង​ចំពោះ​សំណើរ​របស់​ប្រធាន​ធិ​បតី​ចិន គឺ​ធ្វើ​បាន​ទូលំទូលាយ​ជាង​ដោយ​គ្រប់​ដណ្តប់​ទៅ​លើ​ដំណោះស្រាយ​រក​សន្តិភាព​ដោយ​សង្គ្រាម​មួយ​ដែល​កំពុង​ហែ​ហួរ​នៅ​ទីនោះ ។

សម្តេច​ថា ៖«​យើង​អាច​ដឹង​សង្គ្រាម​រុ​ស្ស៊ី និង​អ៊ុយ​ក្រែ​ន​នឹង​បញ្ចប់​គ្រាន់តែ​នៅ​ពេល​ណា? ប៉ុន្តែ​ដែល​គ្រោះថ្នាក់​ជាងគេ គឺ​ការ​ប្រែប្រួល​អាកាសធាតុ​ដែល​មិន​អាច​ដឹង​ជា​មុន​នោះ​ទេ ហើយពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ការ​ប្រែប្រួល​អាកាសធាតុ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ធំ​ណាស់​»៕



Powered by Blogger.