សម្តេចតេជោ ៖ ទាំងខ្មែរ ទាំងបរទេស មានសិទ្ធិចូលទស្សនាកីឡា ស៊ីហ្កេម ដោយសេរី និង មិនឲ្យយកលុយពីទូរទស្សន៍បរទេសនានាដែលផ្សាយពីស៊ីហ្គេមទេ
ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានប្រកាសតាមFacebookផ្ទាល់ខ្លួន នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣នេះថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាសមិនឱ្យយកលុយសម្រាប់ការផ្សាយបន្តទៅក្រៅប្រទេស ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ដែលនឹងប្រព្រឹត្តិទៅនៅកម្ពុជានាពេលខាងមុខនេះទេ។
ការសម្រេចរបស់សម្តេចដូច្នេះ បានធ្វើឡើងក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣នេះ នៅវិមានសន្តិភាព។
ឯកឧត្ដម រដ្ឋមន្ត្រីក្រសួងព័ត៌មានបានសរសេរថា សម្ដេចតេជោ បានប្រកាសឲ្យទាំងប្រជាជនខ្មែរ ទាំងជនជាតិបរទេស មានសិទ្ធិចូលទស្សនាកីឡាស៊ីហ្គេម ដោយមិនបង់លុយអីទាំងអស់ ។ សហព័ន្ធកីឡាដែលចូលរួមក៏មិនត្រូវបង់លុយដែរ។ ឯការសផ្សាយរបស់ទូរទស្សន៍បរទេសនានាត្រូវទម្លាក់ថ្លៃ ឬក៏ឲ្យផ្សាយបន្ត ដោយមិនយកលុយតែម្ដង ព្រោះសំខាន់គឺផ្សាយពីប្រទេសកម្ពុជាយើង។
សម្តេចតេជោ ហ៊ុនសែន បានប្រកាសថា «ពិតមែនតែចូលមើលស៊ីហ្កេមមិនយកលុយ តែសំបុត្រត្រូវតែមាន ដើម្បីដឹងកន្លែងអង្គុយ និងច្រកចេញចូល»៕
Post a Comment