សម្ដេចក្រឡាហោម ស ខេង រំឭកជាថ្មីឱ្យដាក់ពិន័យអ្នកបង្កគ្រោះថ្នាក់ចរាចរណ៍ ក្រោយពិនិត្យឃើញមានសាធាតុញៀនត្រូវតែដកហូតបណ្ណបើកបរ មិនឱ្យបើកបរជាដាច់ខាត
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំឱ្យដាក់ពិន័យអ្នកបង្កគ្រោះថ្នាក់ចរាចរណ៍ ក្រោយពិនិត្យឃើញមានសាធាតុញៀនត្រូវតែធ្វើការដកហូតបណ្ណបើកបរមិនឱ្យបើកបរជាដាច់ខាត។
សម្ដេចក្រឡាហោម ស ខេង បានលើកឡើងដូចនេះ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ២០២២ និងលើកទិសដៅការងារបន្ដឆ្នាំ២០២៣ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣។ សម្តេចបានបញ្ជាក់ថា ចំពោះច្បាប់ចរាចរណ៍ថ្មីដែលកំពុងស្ថិតនៅក្នុងការត្រួតពិនិត្យរបស់គណៈកម្មការអក្សរសាស្ត្រ ដែលត្រូវដាក់ពិន័យដល់អ្នកបើកបរយាន្តយន្តគ្រប់ប្រភេទ មិនត្រឹមតែបង្កគ្រោះថ្នាក់ដោយខ្លួនឯងទេ ថែមទាំងដល់អ្នកដទៃ និងគ្រោះថ្នាក់ដល់សង្គមជាតិ មិនអាចបន្ធូបន្ថយ ឬផាកពិន័យដូចបទល្មើសផ្សេងបានទេ។
សម្តេចក្រឡាហោម ស ខេង ក៏បានលើកឡើងដែរថា មន្ត្រីរាជការ មន្ត្រីក្រសួងសុខាភិបាលនានា និងច្បាស់លាស់ជាងគេគឺក្រសួងមហាផ្ទៃ។ មន្ត្រីនគរបាលកាលណាប្រឡងជាប់បើទោះបីមានពិន្ទុខ្ពស់យ៉ាងណាក៏ដោយ ក្នុងករណីធ្វើតេស្តឃើញសារធាតុញៀន នឹងធ្លាក់ដោយស្វ័យប្រវត្តិ មិនឱ្យធ្វើជាប៉ូលីសដាច់ខាត៕
Post a Comment