មហាវិថីឈ្នះឈ្នះ ប្រវែងជាង ៨គ.ម សម្រេចបាន៩៥% ត្រៀមរួចស្រេចសម្រាប់ស៊ីហ្គេម
គិតត្រឹមថ្ងៃទី៩ ខែមិនា ឆ្នាំ២០២៣ គម្រោងសាងសង់កំណាត់មហាវិថី ឈ្នះឈ្នះ ប្រវែងជាង ៨គ.ម សម្រេចបាន ៩៥% ហើយ សម្រាប់ត្រៀមការប្រកួតកីឡាស៊ីហ្គេមលើកទី ៣២ ឆ្នាំ២០២៣ នាពេលដល់ខ្លីខាងមុខនេះ។
នេះបើតាមការឱ្យដឹងរបស់ទូរទស្សន៍ជាតិកម្ពុជា កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣។
ការដ្ឋាននេះ ចាប់អនុវត្តពីគល់ស្ពានព្រែកព្មៅរហូតដល់កែងផ្លូវជាតិ៦A ដែលសម្រេចបានប្រមាណ ៩៥% នៃគម្រោងទាំងមូលរួមមាន៖
- ការងារដាក់លូប្រអប់ និងលូមូលសម្រេចបាន១០០%
- ការងាររៀបចំការរ៉ូឡាសងខាងសម្រេចបាន៩៥%
- ការងារសួនច្បារកណ្តាលនិងដាំស្មៅ ដើមឈើសម្រេចបាន៩៥%
- ការងារជួសជុលគ្រឹះបេតុងសម្រេចបន១០០% និងការអ៊ុតកៅស៊ូAC ៣ស្រទប់សម្រេច៩៥%
- ការងាររៀបចំបំពាក់បង្គោលភ្លើងបំភ្លឺផ្លូវជាង៣០០បង្គោលសម្រេចបាន១០០%
- ការងារគំនូសសញ្ញាសម្រេចបានជាង៦៥%។
គួរបញ្ជាក់ថា គម្រោងការដ្ឋាននេះ អនុវត្តដោយសាលារាជធានីភ្នំពេញ និងមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ដែលគ្រោងបញ្ចប់ឲ្យបានមុនកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣។
Post a Comment