រុ​ស្ស៊ី​​ គម្រោងដាក់អាវុធ​នុយក្លេអ៊ែរ​នៅ​បេឡា​រុស ​អ៊ុយ​ក្រែ​ន​ស្នើ​ក្រុមប្រឹក្សាសន្តិសុខ​ប្រជុំ​បន្ទាន់

អ៊ុយ​ក្រែ​ន​បាន​បញ្ចេញ​ប្រតិកម្ម​ចំពោះ​សេចក្ដីថ្លែងការណ៍​នា​ពេល​ថ្មី​ៗ​នេះ របស់​ប្រធានាធិបតី​រុ​ស្ស៊ី​​លោក​វ្ល៉ា​ឌី​មៀរ​ ពូ​ទី​ន ស្ដី​ពី​គម្រោង​របស់​លោក​ដាក់​ពង្រាយ​អាវុ.ធ​នុយក្លេអ៊ែរ​តាក់​ទិ​ក នៅ​បេឡា​រុស​ជាប់​ជិតខាង​ខ្លួន​និង​នៅ​មាត់ទ្វារ​អូតង់​។

ក្រសួងការបរទេស​អ៊ុយ​ក្រែ​ន ក្នុង​សេចក្ដី​ប្រកាស​មួយ​កាលពី​ថ្ងៃ​ទី​២៦​មីនា បាន​អំពាវនាវ​ឲ្យ​រៀបចំ​កិច្ចប្រជុំ​បន្ទាន់​មួយ របស់​ក្រុមប្រឹក្សាសន្តិសុខ​អ​.​ស​.​ប​ដោយ​និយាយ​ថា ក្រុង​គៀវ​រង់ចាំ​បណ្ដា​សកម្មភាព​ដែល​មាន​ប្រសិទ្ធភាព ដើម្បី​ប្រឆាំង​ការ​ចាប់បង្ខំ​នុយក្លេអ៊ែរ​របស់​វិមាន​ក្រឹម​ឡាំង ពី​សំណាក់​ប្រទេស​អង់គ្លេស ចិន សហរដ្ឋអាមេរិក​និង​បារាំង ខណៈ​រុ​ស្សុ​ី​ក៏​ជា​សមាជិក​អចិន្ត្រៃយ៍​ក្រុមប្រឹក្សាសន្តិសុខ​ដែរ​។

ក្រុង​គៀវ​ទាមទារ​ឲ្យ​មាន​កិច្ចប្រជុំ​វិ​សាម​ញ្ញ​ន្ទា​ន់​មួយ របស់​ក្រុមប្រឹក្សាសន្តិសុខ​ក្នុង​គោលដៅ​នេះ​។ ក្រសួងការបរទេស​អ៊ុយ​ក្រែ​ន​ក៏​ស្នើ​ផង​ដែរ​ដល់​សហភាព​អឹ​រ៉ុ​ប​និង​ក្រុម​ប្រទេស​G7 គម្រាម​បេឡា​រុស ពី​បណ្ដា​ផលវិបាក​ដ៏​ធំធេង ប្រសិនបើ​ប្រទេស​នោះ យល់ព្រម​ដាក់​ពង្រាយ​អាវុធ​នុយក្លេអ៊ែរ​ក្នុង​ដែនដី​ខ្លួន​។ រួច​នា​ចុង​ថ្ងៃ​ទី​២៦ ​មីនា​ ប្រមុខ​ការទូត​អឺរ៉ុប លោក​ចូ​សេ​ប​ប័​រ​រែ​ល​បាន​យល់​ស្រប​តាម​គំនិត​នោះ ដោយ​ចាត់​ទុក​ការ​ដាក់​ពង្រាយ​នោះ​ថា ជា​ការ​បង្កើន ភាព​គ្មាន​ការ​ទទួលខុសត្រូវ​និង​​គំរា.ម​កំហែង​ដល់​សន្តិសុខ​អឹ​រ៉ុ​ប​។ លោ​កថា​សហភាព​អឺរ៉ុប​ត្រៀម​បញ្ចេញ​ប្រតិកម្ម​តាម​រយៈ​ការ​ដាក់​ទណ្ឌកម្ម​ថ្មី​ៗ ។

មុន​នេះ​លោកពូ​ទី​ន​ក្នុង​បទ​សម្ភាសន៍​មួយ តាម​ទូរទស្សន៍​គូសបញ្ជាក់​ថា អាវុធ​នុយក្លេអ៊ែរ​តាក់​ទិ​ក​នឹង​ដាក់​ពង្រាយ​នៅ​បេឡា​រុស ដោយ​គម្រាម​ផង​ដែរ​ប្រើ​គ្រាប់​ផ្លោង​អ៊ុយ​រ៉ា​នី​ញ៉ូ​ម​នៅ​អ៊ុយ​ក្រែ​ន បើ​អង់គ្លេស​ពិតជា​បញ្ជូន​អាវុធ​ធុន​នោះ​ដល់​ប្រទេស​នេះ​៕




Powered by Blogger.