រដ្ឋបាលខេត្តបាត់ដំបង អបអរសាទរខួបលើកទី១១២ ទិវាអន្តរជាតិនារី ៨ មីនា ក្រោមប្រធានបទ «ស្ត្រីរួមគ្នារក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍ ក្នុងយុគសម័យឌីជីថល»(FN)

Read News  រដ្ឋបាលខេត្តបាត់ដំបង អបអរសាទរខួបលើកទី១១២ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៣ ក្រោមប្រធានបទ «ស្ត្រីរួមគ្នារក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍ ក្នុងយុគសម័យឌីជីថល» នារសៀលថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលសុភមង្គលអគារ B ស្ថិតក្នុងភូមិសាលាបាឡាត់ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ពិធីនេះបានធ្វើឡើងក្រោមកិច្ចសហការជាមួយមន្ទីរកិច្ចការនារីខេត្តនារសៀលថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ ក្រោមវត្តមានលោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង និងលោក សុខ លូ អភិបាលខេត្តបាត់ដំបង និងលោកស្រី និង
មានមន្រ្តីរាជការស្រ្តីជាច្រើនរូប មកពីសមាជិកក្រុម ប្រឹក្សាខេត្ត, អភិបាលរងខេត្ត, កងកម្លាំង, សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត និងមន្ទីរនានាជុំវិញខេត្តចូលរួមផងដែរ។

លោកស្រី ភោគ សុភក្រ ប្រធានមន្ទីរកិច្ចការនារីខេត្ត បានឡើងថ្លែងសុន្ទរកថា ក្នុងពិធីសំណេះសំណាល អបអរសាទរទិវាអន្រជាតិនារី ៨ មីនា ខួបលើកទី១១២ ក្នុងឆ្នាំ២០២៣នេះ និងលោកស្រី កែវ ដាណា អភិបាលរងខេត្ត បានឡើងអានព្រះរាជសារទាំងស្រុងរបស់សម្តេចព្រះមហាក្សត្រីនរោត្ត មនីនាថ សីហនុ ព្រះរាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូ និងសុភមង្គលក្នុងឱកាសអបអរសាទរខួបលើកទី១១២ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៣ រួចមក។

លោក សុខ លូ សូមអបអរសាទរដល់មន្រ្តីរាជការជុំវិញខេត្ត ដែលបានចូលរួម អបអរសាទរខួបលើកទី១១២ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៣ ក្រោមប្រធានបទ «ស្ត្រីរួមគ្នារក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍ ក្នុងយុគសម័យឌីជីថល»​ ក្នុងឆ្នាំនេះ។

លោកអភិបាលខេត្ត បានជម្រាបជូនដល់អង្គពិធីថា «បច្ចុប្បន្ននេះក្នុងជួរមន្រ្តីរាជការយើង ជាថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ គឺមានស្រ្តី បានចូលរួមយ៉ាងសកម្ម និងមានសមត្ថភាពបំពេញការងារបានដូចបុរសដែរ»

ក្នុងឱកាសនោះ លោក សុខ លូ បានអំពាវនាវដល់ថ្នាក់ដឹកនាំមន្រ្តីរាជការនៅតាមបណ្តាក្រុង ស្រុក និងមន្ទីរនានាជុំវិញខេត្ត នាំគ្នាភ្ជាប់តេឡេក្រាមរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ឲ្យបានគ្រប់
ៗគ្នា ដើម្បីទទួលបានរាល់ព័ត៌មានបានទាន់វេលាពីថ្នាក់លើមកដល់ថ្នាក់ក្រោម ពីថ្នាក់ក្រោមទៅលើវិញ ពិសេសប្រជាពលរដ្ឋបានយល់ដឹងចែកចាយគ្រប់ព័ត៌មាននិងទាន់ពេលវេលាផងដែរ។

លោកបានបន្តថា ថ្មីៗនេះលោកបានទៅចូលរួមទទួលពាន្តរង្វាន់ទីក្រុងស្អាតផ្ការំដួល៣ទង សម្រាប់ខេត្តបាត់ដំបង និងខេត្តក្រុង ដែលបានរៀបចំកម្មវិធីឆ្លងឆ្នាំល្អជាងគេ ក្នុងនោះដែរលោកសូមជម្រាប
ជូនដល់មន្រ្តីរាជការថ្នាក់ក្រុង ស្រុក អាជីវករ ប្រជាពលរដ្ឋទាំងអស់បានចូលរួមប្អូនៗយុវជន សិស្សានិស្ស ដែលបានខិតខំជួយរៀបចំឆ្លងឆ្នាំបានល្អជាងគេ។

ទន្ទឹមនោះក៏មានការចូលរួមតាំងពិពណ៌ម្ហូបខ្មែរ ក្នុងនោះគេកំណត់ឲ្យបងប្អូនចូលរួមបោះឆ្នោតតាមប្រព័ន្ធ បានច្រើនជាងគេក៏ទទួលបានជ័យលាភីលេខ១នេះ តាមរយ:ការបោះឆ្នោតនេះឯង ដោយលេខ១ បានមកខេត្តបាត់ដំបង លេខ២ បានទៅខេត្តព្រះសីហនុ និងលេខ៣ បានទៅខេត្តសៀមរាប។

លោកថា ក្នុងឆ្នាំ២០២៣នេះ យើងកំពុងគិតគូរជាមួយអភិបាលក្រុង ស្រុក មន្ទីរជំនាញនានា ពិសេសមន្ទីរទេសចរណ៍ ត្រូវរៀបចំធ្វើបន្តទៀត ដោយយើងនៅមានរយ:វែងជាងមុន រៀបចំពីចម្ងាយ យើង
នឹងរៀបចំឲ្យបានល្អ ។ ចំពោះទីក្រុងដែលទទួលបានរំដួល៣ទងមាន៧ខេត្ត គឺបាត់ដំបង,ព្រះសីហនុ, សៀមរាប,។ល។ ខេត្ត ក្រុង ផ្សេងទៀតបានទទួលរំដួល ២ទង និង ១ទងផងដែរ។

ឆ្លៀតឱកាសនោះ លោកអភិបាលខេត្ត ក៏បានប្រកាសថា «ថ្ងៃស្អែកនេះយើង នឹងធ្វើពិធីហែរពាន្តរង្វាន់ដែលទទួលបាននោះដោយមានមន្រ្តីរាជការចូលរួមការហែរនេះដើម្បីបង្ហាញពីស្នាដៃខេត្តបាត់ដំបងយើងដែលបានខិតខំប្រឹងប្រែងកន្លងមក»





Powered by Blogger.