អាមេរិក និងរុស្ស៊ីប៉ះទង្គិចគ្នានៅជំនួប G20 ខណៈលោក Blinken ប្រាប់លោក Lavrov ឲ្យបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន
ឥណ្ឌា៖ ប្រមុខការបរទេសអាមេរិកលោក Antony Blinken បានជំរុញឲ្យសមភាគីរុស្ស៊ីរបស់លោកបញ្ចប់សង្គ្រាមអ៊ុយក្រែនក្នុងជំនួបក្រៅកិច្ចពិភាក្សា G20 កាលពីថ្ងៃព្រហស្បតិ៍ ក្នុងជំនួបទល់មុខគ្នាលើកដំបូងចាប់តាំងពីការវាយលុកចូលអ៊ុយក្រែបានចាប់ផ្ដើម។
លោក Blinken និងរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បានប៉ះទង្គិចពាក្យសម្ដីគ្នា នៅក្នុងកិច្ចប្រជុំថ្នាក់ប្រមុខការទូតជាន់ខ្ពស់របស់ពិភពលោកនៅក្នុងរដ្ឋធានី New Delhi ដែលបានបរាជ័យក្នុងការឈានដល់សេចក្ដីប្រកាសរួមចុងក្រោយ បន្ទាប់ពីការបដិសេធពីទីក្រុង Moscow និង Beijing។ លោក Blinken បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ខ្ញុំបានប្រាប់លោក Lavrov ពីអ្វីដែលខ្ញុំចង់បាន និងបញ្ហាជាច្រើនទៀត ដែលខ្ញុំបាននិយាយនៅក្នុងអង្គការសហប្រជាជាតិកាលពីសប្ដាហ៍មុន និងអ្វីដែលបណ្ដាប្រមុខការទូត G20 បាននិយាយនៅថ្ងៃនេះគឺបញ្ចប់សង្គ្រាមឈា្លនពាននេះ ដែលជាការចូលរួមផ្នែកការទូតដ៏មានអត្ថន័យ ដែលអាចបង្កើតឲ្យមានសន្តិភាពយូរអង្វែង។យោងតាមក្រុមមន្ត្រីលោកខាងលិច ពេលវេលាដែលលោក Blinken និងលោក Lavrov ស្ថិតក្នុងបន្ទប់ប្រជុំរួមគ្នាគឺនៅជំនួប G20 កោះបាលីប្រទេសឥណ្ឌូនេស៊ីកាលពីខែកក្កដាឆ្នាំមុន ក្រោយមកលោក Lavrov បានដើរចេញ៕
Post a Comment