ការ​ប៉ះទង្គិច​គ្នា ​និង​ការ​បាញ់​ឧស្ម័ន​បង្ហៀរ​ទឹកភ្នែក​កើតមានឡើង​ទូទាំង​ប្រទេស ខណៈ​ការ​តវ៉ា​ប្រឆាំង​កំណែ​ទម្រង់​របស់​លោក Macron

បារាំង៖ ក្រុម​អ្នក​តវ៉ា​អាវខ្មៅ​នៅក្នុង​ទីក្រុង​ប៉ារីស​កាលពី​ថ្ងៃ​អង្គារ ​ទី​២៨​មីនា បាន​ដុត​បំពក់​ធុងសំរាម និង​គប់​វត្ថុ​ផ្សេងៗ​លើ​នគរបាលដែល​បាន​វាយបក​ទៅលើ​ពួកគេ និង​បាន​បាញ់​ឧស្ម័ន​បង្ហៀរ​ទឹកភ្នែក​លើ​ក្បួន​តវ៉ា​ប្រឆាំង​លោក​ប្រធានាធិបតី Emmanuel Macron និង​ច្បាប់​កំណែ​ទម្រង់​គ្មាន​ការ​គាំទ្រ​ច្រើន​លើសលប់​។

​កាលពី​ព្រឹក​ថ្ងៃ​អង្គារ​រដ្ឋាភិបាល​បាន​ទាត់ចោល​ការ​ទាមទារ​របស់​សហជីព​ឲ្យ​ផ្អាក និង​ពិចារណា​ឡើង​វិញ​ពី​ច្បាប់​កំណែ​ទម្រង់​ដែល​ដំឡើង​អាយុ​ចូល​និវត្តន៍​ពី ​៦២ ដល់ ​៦៤​ឆ្នាំ នាំ​ឲ្យ​ក្រុម​មេដឹកនាំ​សហជីព​ផ្ទុះ​កំហឹងដោយ​និយាយ​ថា​ រដ្ឋាភិបាល​ត្រូវតែ​ស្វែងរក​ដំណោះស្រាយ​ចាក​ចេញពី​វិបត្តិ​នេះ​។ ​ការ​តវ៉ា​ដោយ​ស្ងប់ស្ងាត់​នានា​បាន​វិល​ទៅកាន់​តាម​ដង​ផ្លូវ​នានា ​នៃ​រដ្ឋធានី​របស់​ប្រទេស​បារាំង​ជាថ្មី​កាលពី​ថ្ងៃ​អង្គារ​ ទី​២៨ មីនា មួយថ្ងៃ​ក្រោយ​ការ​ប្រឈម​ដាក់គ្នា​រវាង​ក្រុម​បាតុករ​ និង​នគរបាល​។

​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បារាំង​កាលពី​ថ្ងៃ​អង្គារ បាន​ប្រកាស​ពី​ការ​ចាប់ផ្តើម​ដំណើរការ​រំលាយ​ក្រុម​ឆ្វេង​និយម ដែល​បាន​ជួយ​រៀបចំ​ការ​តវ៉ា​ដ៏​ចលាចល​កាលពី​ចុង​សប្តាហ៍​មុន ​ប្រឆាំង​នឹង​គម្រោង​អាង​ស្តុក​ទឹក​នៅ​ភាគ​ខាងលិច​ប្រទេស​បារាំង​។ មនុស្ស​រាប់​លាន​នាក់​បាន​កំពុង​តវ៉ា​ និង​ចូលរួម​សកម្មភាព​កូដកម្ម​ចាប់​តាំង​ពី​ពាក់កណ្ដាល​ខែ​មករា​មក ​ដើម្បី​បង្ហាញ​ការជំទាស់​របស់​ពួកគេ​ចំពោះ​សំណើ​កំណែ​ទម្រង់​នេះ។ សហជីព​នានា​បាន​និយាយ​ថា ​ការ​តវ៉ា​ទូទាំង​ប្រទេស​នា​ពេល​ខាង​មុខ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៦ ​ខែ​មេសា​៕



Powered by Blogger.