លោក ភូ សោភ័ណ ដឹកនាំ សមាជិកសមាជិកា អង្គភាពសារព័ត៌មាន Read News TV ចូលរួម បើកសន្និបាតប្រចាំឆ្នាំ២០២២ របស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ក្រោមអធិបតីភាព ឯកឧត្តម ស សុខា
ភ្នំពេញ ៖ លោក ភូ សោភ័ណ ដឹកនាំ សមាជិកសមាជិកា អង្គភាពសារព័ត៌មាន Read News TV ចូលរួម បើក សន្និបាតប្រចាំឆ្នាំ២០២២ របស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ក្រោមអធិបតីភាព ឯកឧត្តម ស សុខា ប្រធានកិត្តិយសសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ នៅសណ្ឋាគារ សុខាភ្នំពេញ ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ស សុខា បានគូសបញ្ជាក់ថា ព័ត៌មានក្លែងក្លាយ នឹងអាចធ្វើឲ្យយើងសម្រេចចិត្តខុស ហើយបើព័ត៌មានក្លែងក្លាយនោះ មានចរិតនយោបាយញុះញុង បំបែកបំបាក់ នោះនឹងកាន់តែប្រឈមនូវហានិភ័យសង្គមខ្ពស់ ដែលអាចឈានទៅរកភាពចលាចល ភាពវឹកវរក្នុងប្រទេស នឹងអាចកើតមានសង្គ្រាមក៏ថាបាន។
ឯកឧត្តម ស សុខា មានប្រសាសន៍បន្តថា ពិតមែនហើយថ្ងៃនេះសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ បានប្រារព្ធធ្វើពិធីសន្និបាតបូកសរុបលទ្ធផលការ ងារ ឆ្នាំ២០២២និងលើកទិសដៅការងារឆ្នាំ ២០២៣ នៅលើបដាខាងក្រោយវេទិកាមានរំលេចពាក្យមួយឃ្លាថា "រួមគ្នាផ្សព្វផ្សាយព័ត៌មានពិត កុំប្រឌិតព័ត៌មានក្លែងក្លាយ ដើម្បីសង្គមនិងមនុស្សជាតិទាំងមូល” ដែលឃ្លានេះរឹតតែឆ្លុះបញ្ចាំងពីឆន្ទៈរបស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ដែលបានចូលជាមួយរាជរដ្ឋាភិបាលក្នុងការបង្ក្រាបព័ត៌មានក្លែងក្លាយឲ្យមានប្រសិទ្ធភាពនិងបានទាន់ពេលវេលាផងដែរ។
ឯកឧត្តមប្រធានកិត្តិយស បានលើកឡើងទៀតថា ប្រទេសរបស់យើងប្រកាន់យករបបប្រជាធិបតេយ្យ សេរី ពហុបក្ស ដែលជារបបមួយធ្វើអោយមានសុខដុមរមនា មានសុខសន្តិភាព និងធ្វើឲ្យប្រជាពលរដ្ឋ មានជីវភាពធូរធារ ប្រទេសជាតិ មានការរីកចម្រើនលើគ្រប់វិស័យ។
ឯកឧត្តម ស សុខា បន្តថា សន្តិភាពមានតម្លៃមិនអាចកាត់ថ្លៃបាន ហើយសន្តិភាពដែលយើងកំពុងមានសព្វថ្ងៃគឺបានមកដោយលំបាក និងដោយការតស៊ូលះបង់ខ្ពស់ពីឥស្សរជនរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រី។
ឯកឧត្តម បន្តថា យើងនៅចាំបានថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ១៩៩៣ ដែលរៀបចំដោយអាជ្ញាធរបណ្តោះអាសន្នអង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជា ហៅកាត់ (អ៊ុនតាក់) ប្រទេសរបស់យើង មិនទទួលបានសុខសន្តិភាពពេញ លេញនោះទេ ក្រោយពីអ៊ុនតាក់បញ្ចប់ បេសកកម្មរបស់ខ្លួនលើទឹកដីកម្ពុជា បានបន្សល់ទុកនូវការងារស្មុគស្មាញជាច្រើនដល់កម្ពុជា ដែលត្រូវពុះពារ ដោះស្រាយដោយខ្លួនឯង។
ឯកឧត្តម ស សុខា ក៏បានបញ្ជាក់ទៀតថា សមាគម ត្រូវបន្តសហការជាមួយនឹងក្រសួងស្ថាប័នពាក់ព័ន្ធ ធ្វើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈសារព័ត៌មាន ដល់អ្នកសារព័ត៌មានទូទៅ ពិសេសអង្គភាពសារព័ត៌មាន និងអ្នកសារព័ត៌មាន សមាជិករបស់ខ្លួនឲ្យដើរទាន់ការវិវត្តនៃបច្ចេកវិទ្យាប្រព័ន្ធ ផ្សព្វផ្សាយឌីជីថល ដែលអាចជួយបំពេញការងារ បានរហ័ស ទាន់សភាពការណ៍ និងត្រូវបង្កើតឡើងនូវកាលានុវត្តភាពថ្មីសំរាប់ទប់ ទល់នឹងបញ្ហាប្រឈម ដែលអាចកើតឡើងនាពេលអនាគតដែលយើងមិន អាចប៉ាន់ស្មានបាន។ ជាពិសេសត្រូវបញ្ចូលការផ្សព្វផ្សាយអំពីស៊ីហ្គេម លើកទី៣២ នៅកម្ពុជា ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ក៏ដូចជាកម្មវិធី កម្សាន្តនានានៅព្រឹត្តិការណ៍ចូលឆ្នាំខ្មែរខាងមុខនេះ ឱ្យបានទូលំទូលាយ នៅក្នុងផែន ការឆ្នាំ២០២៣។
នៅរសៀលថ្ងៃដដែល ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីបិទ សន្និបាត បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) នៅសណ្ឋាគារ សុខាភ្នំពេញ
ឯកឧត្តម ខៀវ កាញ៉ារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា នៅកម្ពុជា មានសមាគមសារព័ត៌មានចំនួនជាង៥០ ដែលនៅប្រទេសគេមានសមាគមសារព័ត៌មាន ១ឬ២ប៉ុណ្ណោះ។
ឯកឧត្តម រដ្ឋមន្ត្រីបញ្ជាក់ទៀតថា អ្នកសារព័ត៌មានអាជីព និងវិជ្ជាជីវៈត្រឹមត្រូវ ត្រូវចូលរួមប្រយុទ្ធប្រឆាំងជាមួយនិងព័ត៌មាន ក្លែងក្លាយ។
ប្រសាសន៍ ឯកឧត្តម ខៀវ កាញារីទ្ធិ ដូចខាងក្រោម÷
១-យឺតបន្តិច តែគ្រប់ជ្រុងជ្រោយ
២-សំខាន់ណាស់ កម្លាំងនៃព័ត៌មាន
៣-អ្នកការសែត ត្រូវចេះ សួរគួសម្យ និង សួរអោយឆេះ
៤-អ្នកកាសែតត្រូវ ចេះរកបណ្ដាញព័ត៌មាន
៥-អ្នកសែតត្រូវតែប្រកាន់ខ្ជាប់នូវក្រមសិលធម៌ វិជ្ជាជីវៈ
៦-អ្នកសែតត្រូវចេះស្រលាញ់រាប់អាន សាមគ្គីគ្នា ទៅវិញទៅមក
នេះជាប្រសាសន៍ ឯកឧត្តម ខៀវ កាញ៉ារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅក្នុងឱកាសបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២២ និងលើកទិសដៅការងារឆ្នាំ ២០២៣ របស់ សមាគមសម្ព័ន្ធសារព័ត៌មានឯក រាជ្យ កាល ពីល្ងាចថ្ងៃទី២៤ខែមីនាឆ្នាំ២០២៣នៅសណ្ឋាគារសុខាភ្នំពេញ។
លោករដ្ឋមន្ត្រី បានបញ្ជាក់ថា មានតែប្រទេសកម្ពុជាតែមួយគត់ ដែលនាយករដ្ឋមន្ត្រីហូបបាយជាមួយអ្នកកាសែត ។ នៅពេលផ្ទុះជំងឺកូវីដ ១៩ រាជរដ្ឋាភិបាលបានផ្តល់អាទិភាព ដល់អ្នកសារព័ត៌មានទទួលបានចាក់វ៉ាក់សាំងមុនមដូចក្រុមគ្រូពេទ្យ និងទាហាននៅជួរមុខដែរ។
អ្នកកាសែតត្រូវបានអនុញ្ញាតឲ្យចេញចូលតំបន់ក្រហមដែលត្រូវបិទខ្ទប់ផងដែរ។ បើអ្នកកាសែតមានការយល់ដឹងច្រើន ប្រជាជនក៏មានការយល់ដឹងច្រើនដែរ។
លោករដ្ឋមន្ត្រី បានរំលឹកដល់អ្នកសារព័ត៌មានទាំងអស់ត្រូវត្រៀមទប់ស្កាត់ព័ត៌មានមិនពិត នៅក្នុងឱកាសបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិ កាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ។
សូមបញ្ជាក់ថានការផ្សព្វផ្សាយព័ត៌មានមិនពិត ឬព័ត៌មានក្លែងក្លាយនឹងអាចធ្វើឲ្យមានការសម្រេចចិត្តខុសលើកិច្ចការណាមួយ។ បើព័ត៌មានក្លែង ក្លាយនោះ មានចរិតនយោបាយ ញុះញង់ បំបែក បំបាក់ថែមទៀតនោះ នឹងកាន់តែប្រឈមនឹងហានិ ភ័យសង្គមខ្ពស់ ដែលបង្កជាភាពចលាចល ភាពវឹកវរក្នុងប្រទេស និងអាចឈានទៅកើតមានសង្គ្រាមក៏ថាបាន។
សន្និបាតរបស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ នៅថ្ងៃនេះ បានរៀបចំធ្វើឡើងក្រោមប្រធានបទ៖ «រួមគ្នាផ្សព្វផ្សាយព័ត៌មានពិត កុំប្រឌិតព័ត៌ មានក្លែងក្លាយ ដើម្បីសង្គម និងមនុស្សជាតិទាំងមូល»។
ឯកឧត្តម ស សុខា បញ្ជាក់ថា គឺបានឆ្លុះបញ្ចាំងពីឆន្ទៈរបស់ថ្នាក់ដឹកនាំ ក៏ដូចជាសមាជិក សមាជិកា នៃសមាគម ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការបង្ក្រាបព័ត៌មានក្លែងក្លាយឲ្យមានប្រសិទ្ធភាព និងបានទាន់ពេលវេលា។
ក្នុង ពិធី បិទសន្និបាត បូកសរុប លទ្ធផល ការងារ ប្រចាំ ឆ្នាំ ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) ប្រព្រឹត្តទៅរយៈពេល ១ថ្ងៃពេញ ដែលមានថ្នាក់ដឹកនាំ និងសមាជិក សមាជិកា និមន្ត និងអញ្ជើញចូលរួមចំនួន ៥៦០អង្គ/នាក់ នៅសណ្ឋាគារ សុខាភ្នំពេញ៕
ក្នុងនាមជាអ្នកសារព័ត៌មាន តំណាង អោយអង្គភាព សូមថ្លែងអំគុណ អង្គសន្និបាត ទាំងមូល ដែលបានចែករំលែក នូវចំណេះដឹង និងបទពិសោធន៍ នៃវិស័យសារព័ត៌មាននៅកម្ពុជា ៕
Post a Comment