ប្រធានាធិបតីចិន ចាកចេញពីទីក្រុងម៉ូស្គូ ក្រោយដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេល ២ថ្ងៃនៅរុស្ស៊ី (RT)

នៅថ្ងៃពុធនេះ ប្រធានាធិបតីចិន លោក Xi Jinping បានចាកចេញពីទីក្រុងម៉ូស្គូ ក្រោយបង្ហាញសាមគ្គីភាពដ៏អស្ចារ្យជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ប្រឆាំងនឹងលោកខាងលិច ដោយមេដឹកនាំទាំង២ សន្យាធ្វើការរួមគ្នាដើម្បីរៀបចំសណ្តាប់ធ្នាប់ពិភពលោកថ្មី។

អំឡុងដំណើរទស្សនកិច្ចរយៈពេល ២ថ្ងៃ របស់លោក ​Xi កម្រអះអាងណាស់ពីជម្លោះនៅអ៊ុយក្រែន ហើយលោកនិយាយថា ចិនមានគោលជំហរមិនលំអៀង​។ គ្មានសញ្ញាផងដែរថាកិច្ចខិតខំរបស់លោក Xiដើរតួជាអ្នករក្សាសន្តិភាព ទទួលបានលទ្ធផលនោះ​។

លោក Putinបាននិយាយក្រោយជំនួបជាមួយលោក Xiថា សំណើររបស់ចិនអាចប្រើប្រាស់ជាមូលដ្ឋានដោះស្រាយសន្តិភាពនៅអ៊ុយក្រែន ប៉ុន្តែ លោកខាងលិច និងទីក្រុងគីវ នៅពុំទាន់បានត្រៀមខ្លួនរួចរាល់នោះទេ៕




Powered by Blogger.