Up-Date ៖ មេបញ្ជាការកងការពារព្រំដែនលេខ៥០៣ ( ឧត្តមសេនីយ៍ត្រី ឃួន ជឿន ) ត្រូវគេឃើញស្លាប់ក្នុងសភាព មានខ្សែរឹត-ក

ខេត្តបន្ទាយមានជ័យ
 ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣
លោកឧត្តមសេនីយ៍ត្រី ឃួន ជឿន មេបញ្ជាការកងការពារព្រំដែន លេខ៥០៣
ដែលជានាយទាហានដ៏ឆ្នើម ឆ្លងកាត់សមរភូមិប្រយុទ្ធរាប់មិនអស់
រហូតប្រទេសជាតិមានសុខសន្តិភាព និងអភិវឌ្ឍន៍នាពេលបច្ចុប្បន្ន បានទទួលមរណៈភាពហើយកាលពីវេលាទៀបភ្លឺថ្ងៃទី២៦
ខែមីនា ឆ្នាំ២០២៣នេះ ដោយការធ្វើអត្តឃាតចង-ក សម្លាប់ខ្លួនឯង
នៅក្នុងបន្ទាយទីបញ្ជាការភ្នំខ្លែងពណ៌ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។

តាមការបញ្ជាក់ពី សមត្ថកិច្ចស្រុកស្វាយចេក តាមរយៈ កាហៅ ទូរស័ព្ទ កាលពីព្រឹកថ្ងៃទី២៦
នេះថា៖ លោកឧត្តមសេនីយ៍ត្រី ឃួន ជឿន មេបញ្ជាការកងការពារព្រំដែនគោកលេខ៥០៣
ពិតជាទទួលមរណៈភាពហើយ នៅចន្លោះម៉ោង៤ ទៅម៉ោង៥ ទៀបភ្លឺថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ នៅ បន្ទាយ
របស់លោក ដោយការ ធ្វើអត្តឃាតចង-ក សម្លាប់ខ្លួនឯង ដោយ ខ្សែពណ៌ខ្មៅ
ក្នុងឯកសណ្ឋានអាវពណ៌ស ខោជើងវែង នៅលើកៅអី ។



យោងតាមប្រភព ពី សមត្ថកិច្ចជំនាញ បានអោយដឹងថា មុនពេលកើតហេតុ
គេឃើញលោកមេបញ្ជាការ អង្គុយនឹងកៅអី នៃកន្លែងកើតហេតុ ដូចរាល់ដងដែលគាត់ហាត់ប្រាណ
តែក្រោយមកក៏ឃើញម្តងទៀត ទើបដឹងថាគាត់បានធ្វើអត្តឃាតស្លាប់បាត់ហើយ ។



សមត្ថកិច្ចមិនបានបញ្ជាក់ពី មូលហេតុនៃការធ្វើអត្តឃាតនេះទេ
តែតាមការពិនិត្យលើអង្គហេតុ សាកសពពិតជាការធ្វើអត្តឃាតចង-ក សម្លាប់ខ្លួនឯងពិតប្រាដកមែន ។



ការស្លាប់របស់លោកឧត្តមសេនីយ៍ត្រី ឃួន ជឿន ក្នុងអាយុ៥៨ឆ្នាំ
មានទីលំនៅភូមិបន្ទាយថ្មី ឃុំអូបីជាន់ ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ
មានកូនចំនួន០៥នាក់ ប្រុស០៤នាក់ ស្រី០១នាក់ ប្រពន្ធឈ្មោះសុខ ណៃ អាយុ៥៨ឆ្នាំ ។



តាមប្រភពនានា បានឲ្យដឹងថា មួយរយៈចុងក្រោយ មុនកើតហេតុ
គាត់តែងកើតទុក្ខ និងនិយាយរឿងជំពាក់ប្រាក់គេច្រើន ។



ទោះជាក្នុងហេតុផលអ្វីក៏ដោយ អ្នកដែលស្គាល់លោកឧត្តមសេនីយ៍ត្រី ឃួន
ជឿន មិនថាកូនចៅលោក ឬ មិត្ភភ័ក្រ្ត រួមការងាររបស់លោក និងថ្នាក់ដឹកនាំ សុទ្ធតែសោកស្តាយខ្លាំង ចំពោះការបាត់បង់នាយទាហានដ៏ឆ្នើម ៕ 



Powered by Blogger.