ជោគជតារាសី សម្រាប់ថ្ងៃពុធ ទី0៥ ខែមេសា ឆ្នាំ ២០២៣
ជោគជតារាសី សម្រាប់ថ្ងៃពុធ ១៥កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣ ដែលមានដូចតទៅ៖
ឆ្នាំជូត៖ (ធាតុទឹក ពង្សទេវតាប្រុស) រាសីរបស់អស់លោកអ្នកដែលកើតឆ្នាំជូត ថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់ដំណើរជិតឆ្ងាយ និងការបណ្ដាក់ទុនរកស៊ីផ្សេងៗគឺរមែងទទួលផលសម្រេចជាទីគាប់ប្រសើរ។ សម្រាប់គ្រួសារ និងស្នេហា គឺមានតែភាពចុះសម្រុងត្រជាក់ត្រជុំ។
ឆ្នាំឆ្លូវ៖(ធាតុដី ពង្សមនុស្សប្រុស) រាសីរបស់អស់លោកអ្នកដែលកើតឆ្នាំឆ្លូវ ថ្ងៃនេះល្អបង្គួរ។ លោកអ្នកអាចនឹងមានមនុស្សតាមជួយយកអាសារ ធ្វើការងារអ្វីក៏សម្រេច។ ចំពោះរឿងគ្រួសារ និងស្នេហា ផ្អែមល្ហែម និងយល់ចិត្តគ្នាទៅវិញទៅមក ។
ឆ្នាំខាល៖ (ធាតុឈើ ពង្សយក្សស្រី) អស់លោកអ្នកដែលកើតឆ្នាំខាល ថ្ងៃនេះរាសី មធ្យម។ មិនថាកិច្ចកាងារតូចធំអ្វី គឺគ្មានជាឧបសគ្គអ្វីឡើយ ប៉ុន្តែតោងត្រូវប្រយ័ត្នមនុស្សដែលពូកែវោហារក្បែរខ្លួន ព្រោះអាចនាំលោកអ្នកទៅក្នុងរណ្ដៅទុក្ខបាន។ ចំពោះគ្រួសារ និងស្នេហា គឺរលូនជាធម្មតា គ្រាន់តែមិនសូវមាត់-ក ដាក់គ្នាតែប៉ុណ្ណោះ។
ឆ្នាំថោះ៖ (ធាតុឈើ ពង្សមនុស្សស្រី) អស់លោកអ្នកដែលកើតឆ្នាំថោះ ថ្ងៃនេះរាសីល្អបង្គួរ។ ចិត្តដែលធ្លាប់មានក្ដីកង្វល់ ក៏ស្រាប់តែរសាយព្រោះមានដំណឹងល្អមកពីឆ្ងាយថាអ្វីគ្រប់យ៉ាងគឺល្អប្រសើរ។ ចំពោះរឿងគ្រួសារ និងស្នេហា អាចនឹងមានជម្លោះ រកាំរកូសបន្តិចបន្តួច ។
ឆ្នាំរោង៖ (ធាតុមាស ពង្សទេវតាប្រុស) រាសីរបស់អស់លោកអ្នកដែលកើតឆ្នាំរោង ថ្ងៃនេះ ឡើងខ្ពស់ត្រដែត ។ ថ្ងៃនេះលោកអ្នកអាចនឹងសម្រេចបាននូវក្ដីប្រាថ្នារបស់អ្នក ដែលតែងតែគិតទុកជាយូរណាស់មកហើយ ។ ឯរឿងគ្រួសារ និងស្នេហា មានតែភាពត្រជាក់ត្រជុំ ផ្អែមល្ហែម ដូចស្រមោចនិងស្ករ ។
ឆ្នាំម្សាញ់៖ (ធាតុភ្លើង ពង្សមនុស្សប្រុស) រាសីរបស់អស់លោកអ្នកដែលកើតឆ្នាំម្សាញ់ ធ្លាក់ចុះ។ ចូររក្សាចិត្តឱ្យស្ងប់ ហើយរម្ងាប់អារម្មណ៍ឱ្យស្មើប្រៀបដូចជាសមុទ្រទឹកកក។ បើមានរឿងក្ដៅក្រហាយអ្វី ហាមយកធាតុភ្លើងដែលខ្លួនមានមកពន្លត់ភ្លើងនោះឱ្យសោះ។ ចំពោះរឿងគ្រួសារ និងស្នេហា សូមមានការអត់ធ្មត់ឱ្យបានខ្ពស់។
ឆ្នាំមមី៖ (ធាតុភ្លើង ពង្សទេវតាស្រី) អស់លោកអ្នកដែលកើតក្នុងឆ្នាំមមី ថ្ងៃនេះរាសី ធ្លាក់ចុះ។ ថ្ងៃនេះ ជីវិតលោកអ្នកប្រៀបដូចពពកដែលបាំងបាត់ពន្លឺ។ ចូររក្សាចិត្តឱ្យស្ងប់ ហើយរក្សាសុខដោយការឱ្យទាន។ ដោយឡែកសម្រាប់រឿងគ្រួសារ និងស្នេហា គឺត្រូវមានការអត់ធ្មត់ឱ្យបានខ្ពស់។
ឆ្នាំមមែ៖ (ធាតុមាស ពង្សទេវតាស្រី) ថ្ងៃនេះលោកអ្នកដែលកើតឆ្នាំ មមែ រាសីមធ្យម។ សូមសម្អាតរឿងសៅហ្មងដោយការនិយាយសុំទោសទៅកាន់មនុស្សដែលលោកអ្នកបានធ្វើខុសទៅលើ។ “ថោកអ្វីនឹងដៃ ថ្លៃអ្វីនឹងមាត់” គឺជាអ្វីដែលលោកអ្នកត្រូវទន្ទេញក្នុងថ្ងៃនេះ។ ចំពោះរឿងគ្រួសារនិងស្នេហា គឺមិនមានបញ្ហាល្អក់កករអ្វីទេ។
ឆ្នាំវក៖ (ធាតុដែក ពង្សយក្សប្រុស) លោកអ្នកដែលកើតឆ្នាំ វក រាសីឡើងខ្ពស់ត្រដែត។ ពពកដែលធ្លាប់តែបាំងពន្លឺបាត់ ស្រាប់តែរសាត់ឆ្ងាយបណ្ដោយឱ្យពន្លឺឆព្វណ្ណរង្សីជះរស្មីស្រោបមកលើជីវិតអ្នក។ ចូររក្សាចិត្តឱ្យស្ងប់ ហើយចាប់ផ្ដើមធ្វើធម៌ជាមួយអ្នកក្សត់ខ្សោយ។ ចំពោះរឿងស្នេហានិងគ្រួសារ គឺត្រចះត្រចង់ថ្កុំថ្កើងល្អណាស់។
ឆ្នាំរកា៖ (ធាតុដែក ពង្សយក្សប្រុស)អស់លោកអ្នកដែលកើតឆ្នាំរកា ថ្ងៃនេះរាសី មធ្យម។ ចូរប្រកបកិច្ចការងារជាធម្មតា តែមិនត្រូវបណ្ដោយឱ្យអារម្មណ៍គិតរវើរវាយពេកនោះទេ ទើបកិច្ចការអាចរលូនទៅបាន។ ចំពោះរឿងគ្រួសារ និងស្នេហា មិនមានបញ្ហាអ្វីជាការគួរឱ្យចាប់ថ្នាក់នោះទេ។
ឆ្នាំច៖ (ធាតុដី ពង្សយក្សស្រី) លោកអ្នកដែលកើតឆ្នាំច ថ្ងៃនេះរាសីល្អបង្គួរ។ លោកអ្នកនឹងទទួលបានដំណឹងល្អមកពីកន្លែងការងារ អាចការឡើងឋានៈ ឬឡើងប្រាក់ខែ។ សូមរក្សាចិត្តឱ្យស្ងប់ កុំឱ្យចិត្តរំភើបធ្វើឱ្យអ្នកដទៃវាយតម្លៃលើចិត្តអ្នកបានឡើយ។ សម្រាប់រឿងគ្រួសារ និងស្នេហា មានតែភាពផ្អែមល្ហែម ល្អូកល្អិន ត្រជាក់ត្រជុំ ដូចទឹកអម្រឹត ។
ឆ្នាំកុរ៖ (ធាតុទឹក ពង្សមនុស្សស្រី) រាសីរបស់លោកអ្នកដែលកើតឆ្នាំ កុរ ថ្ងៃនេះធ្លាក់ចុះ។ លោកអ្នកអាចនឹងមានជំងឺចូលមករួបរឹតខ្លួនប្រាណ។ ចូរថែរក្សាសុខភាពនិងរស់នៅដោយប្រកាន់យកការហូបស្អាតផឹកស្អាត និងរស់នៅស្អាត។ ចំពោះរឿងគ្រួសារ និងស្នេហា សូមមានការយោគយល់គ្នាឱ្យបានខ្ពស់៕
Post a Comment