ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័ នាំយក អំណោយមនុស្សធម៌ពីសាខាកក្រកខេត្ត ជូនគ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់ចំនួន៦៣គ្រួសារ
នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែមេសា ឆ្នាំ២០២៣ សាខាកក្រកខេត្តបន្ទាយមានជ័យ ដឹកនាំដោយឯកឧត្តមអ៊ុំ រាត្រី ប្រធានគណៈកម្មារធិការសាខា និងមានការចូលរួមពីលោក លោកស្រី សមាជិកគណៈកម្មធិការសាខា ក្រុមប្រតិបត្តិសាខា អនុសាខាកក្រកស្រុក ក្រុមកក្រកឃុំ មេភូមិ យុវជនកក្រក បាននាំយកអំណោយមនុស្សធម៌របស់សាខាចុះសួរសុខទុក្ខគ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់ចំនួន៦៣គ្រួសារ ក្នុងនោះមកពីឃុំគំរូ ចំនួន២៨គ្រួសារ ឃុំថ្មពួកចំនួន១១គ្រួសារ ឃុំភូមិថ្មីចំនួន១៦គ្រួសារនៃស្រុកថ្មពួក និងឃុំទ្រាស ស្រុកស្វាយចេកចំនួន៨គ្រួសារ។
នាក្នុងឱកាសសំណេះសំណាលជាមួយប្រជាពលរដ្ឋទាំងអស់ឯកឧត្តមប្រធានបានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលធ្វើដំណើរកម្សាន្តក្នុងរដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះសូមបើកបរនៅលើដងផ្លូវត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងគោរពច្បាប់ចរាចរណ៍អោយបានគ្រប់ៗគ្នា និងសូមអោយបងប្អូនប្រុងប្រយ័ត្នពេលអុជធួប ទៀនសែលទេវតា មុនចេញពីផ្ទះត្រូវពិនិត្យអោយបានល្អក្រែងមានហានិភ័យកើតឡើងបាននៅក្នុងគេហដ្ឋានរបស់បងប្អូន ជាចុងបញ្ចប់ឯកឧត្តមប្រធានសូមជូនពរដល់បងប្អូនទាំងអស់ជួបតែសេចក្តីសុខ កុំអោយមានខ្យល់កន្រ្តាក់ប៉ះពាល់ដល់ផ្ទះអ្នកទាំងឡាយ និងសូមបួងសួងដល់ទេវតាឆ្នាំថ្មីជួយបីបាច់ថែរក្សា និងឃុំគ្រងប្រជានុរាស្រ្តខ្មែរ ទទួលបានជោគជ័យគ្រប់ៗគ្នាក្នុងការប្រកបមុខរបរទាំងឡាយ។ អំណោយដែលសាខានាំមកថ្ងៃនេះក្នុងមួយគ្រួសារៗទទួលបាន÷១-អង្ករ២៥គ .ក្រ ,២-មីយ៉ាំយ៉ាំ១កេសតូច, ៣-ត្រីខកំប៉ុង១យួរ, ៤-ទឹកត្រី១យួរ, ៥-មុង១, ៦-ភួយ១, ៧-សារុង១, ៨-ក្រមា១, ៩-អាវយឺតកមូល២ និង១០-ថវិកាចំនួន៤ម៉ឺនរៀល(ថវិកាសាខា២ម៉ឺនរៀល និងថវិកាផ្ទាល់ខ្លួនឯកឧត្តមចំនួន២ម៉ឺនរៀល)៕
Post a Comment