ជោគជតារាសី សម្រាប់ថ្ងៃអង្គារ ទី១១ ខែមេសា
ជោគជតារាសី សម្រាប់ថ្ងៃអង្គារ ៦រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ ដែលមានដូចតទៅ ៖
ឆ្នាំជូត៖ (ធាតុទឹក ពង្សទេវតាប្រុស) រាសីរបស់អស់លោកអ្នកដែលកើតឆ្នាំជូត ថ្ងៃនេះ ឡើងខ្ពស់ត្រដែត។ លោកអ្នកនឹងទទួលបានលាភសក្ការច្រើនពីលទ្ធផលការងារ ក៏ដូចជាមុខរបរប្រចាំថ្ងៃ។ តែថ្ងៃនេះហាមដើរឆ្ងាយ ឬសេពគប់មិត្តដែលមានប្រវត្តិមិនល្អ។ ចំពោះរឿងគ្រួសារ និងស្នេហា មានតែភាពផ្អែមល្ហែមដូចស្រមោច និងស្ករ។
ឆ្នាំឆ្លូវ៖ (ធាតុដី ពង្សមនុស្សប្រុស) រាសីរបស់អស់លោកអ្នកដែលកើតឆ្នាំឆ្លូវ ថ្ងៃនេះ ឡើងខ្ពស់ត្រដែត។ រាល់កិច្ចការងារតូចធំទាំងប៉ុន្មាន នឹងត្រូវសម្រេចបានដូចដែលចិត្តប្រាថ្នា។ ថ្ងៃនេះលោកអ្នកអាចនឹងត្រូវចៅហ្វាយនាយ ពោលសរសើរ ឬអាចផ្ដល់ជាឋានៈ ស័ក្ដិយស ទៀតផង ។ បើជាអ្នករកស៊ី នឹងមានលុយកាក់ហូរចូលមិនដាច់ អាចនឹងមានអ្នកតាមជួយជ្រោមជ្រែងគ្រប់ពេលវេលា ។ ចំពោះរឿងស្នេហា និងគ្រួសារ មានភាពស្និទ្ធស្នាល និងយល់ចិត្តគ្នាទៅវិញទៅមក។
ឆ្នាំខាល៖ (ធាតុឈើ ពង្សយក្សស្រី) អស់លោកអ្នកដែលកើតឆ្នាំខាល ថ្ងៃនេះរាសី ធ្លាក់ចុះ។ លោកអ្នកនឹងមានឧបសគ្គជាច្រើនមករាំងស្ទះក្នុងជីវិត ក៏ដូចជាកិច្ចការងារប្រចាំថ្ងៃជាដើម ។ ហាមជឿតាមពាក្យលួងលោម អូសទាញឱ្យប្រព្រឹត្តអ្វីមួយ និងហាមដាច់ខាតទោទន់ អាណិតអ្នកដទៃដែលមិនមែនជាសមាជិកគ្រួសារ បងប្អូន សាច់ញាតិ។ ចំពោះរឿងគ្រួសារ និងស្នេហា អាចនឹងមានភាពរកាំរកូសបន្តិចបន្តួច ។
ឆ្នាំថោះ៖ (ធាតុឈើ ពង្សមនុស្សស្រី) អស់លោកអ្នកដែលកើតឆ្នាំ ថោះ ថ្ងៃនេះរាសី ឡើងខ្ពស់ត្រដែត ។ មានមនុស្សជាច្រើន នឹងតាមជូនអំណោយដល់អ្នក ហើយអាចនឹងមានលាភធំ ដូចជាការផ្ដល់ជូនតួនាទី ស័ក្ដិយស ជាដើម។ ហើយបើជាអ្នករកស៊ី អាចនឹងមានឈ្មួញធំណាម្នាក់ មកបបួលបណ្ដាក់ទុកទៀតផង។ ចំពោះរឿងស្នេហា និងគ្រួសារ មានភាពផ្អែមល្ហែម ត្រជាក់ត្រជុំ ដូចទឹកអង្គបំពង់ខ្ចី ។
ឆ្នាំរោង៖ (ធាតុមាស ពង្សទេវតាប្រុស) រាសីរបស់អស់លោកអ្នកដែលកើតឆ្នាំរោង ថ្ងៃនេះ ឡើងខ្ពស់ត្រដែត។ រាល់កិច្ចការងារទាំងឡាយ ក៏ដូចជាផែនការជីវិតរបស់អស់លោកអ្នក នឹងប្រព្រឹត្តិទៅយ៉ាងរលូន ដោយមានជំនួយធំនៅពីក្រោយខ្នង ថ្ងៃនេះលោកអ្នកគិតអ្វីក៏បានសម្រេច ដាក់ចុះដុះឡើង លុយកាក់ហូរចូលដូចទឹក។ តែហាមដើរលេងផឹកស៊ី ភ្លេចផ្ទះសម្បែង ប្រយ័ត្នសប្បាយក្លាយជាទុក្ខ ។ ចំពោះរឿងគ្រួសារ និងស្នេហា មានតែភាពសប្បាយរីករាយ យល់ចិត្តគ្នាទៅវិញទៅមក ។
ឆ្នាំម្សាញ់៖ (ធាតុភ្លើង ពង្សមនុស្សប្រុស) រាសីរបស់អស់លោកអ្នកដែលកើតឆ្នាំម្សាញ់ ធ្លាក់ចុះ ។ បើអស់លោកអ្នក ជាអ្នករកស៊ី ធ្វើជំនួញជួញដូរ អាចនឹងត្រូវអន្តរាយទ្រព្យសម្បត្តិ ដោយសារតែភាពចចេសរឹងរូសរបស់អ្នក ។ ហើយបើជាអ្នកធ្វើការ ជាបុគ្គលិកមន្ត្រីរាជការ ក៏អាចនឹងប្រឈមមុខនឹងបញ្ហាជាច្រើន ដូចជាការជាន់ពន្លិច ពីសំណាក់ក្រុមការងារ ដូច្នេះមុននឹងធ្វើអ្វីត្រូវចេះគិតមុខក្រោយ ។ ចំពោះគ្រួសារ និងស្នេហា មានតែភាពល្អក់កករ មិនចុះសម្រុង ហើយអាចឈានទៅដល់បែកបាក់គ្នាទៀតផង ។
ឆ្នាំមមី៖ (ធាតុភ្លើង ពង្សទេវតាស្រី) អស់លោកអ្នកដែលកើតក្នុងឆ្នាំមមី ថ្ងៃនេះរាសី ធ្លាក់ចុះ ។ លោកអ្នកអាចនឹងត្រូវ បានគេមើលងាយជាន់ឈ្នី រហូតធ្វើឱ្យបាក់ទឹកចិត្តចាប់ការងារអ្វីមិនបានសម្រេច ដូច្នេះគប្បីត្រូវតែធ្វើចិត្តឱ្យរឹងមាំ កុំស្ដាប់ពាក្យអ្នកដទៃខ្លាំងពេក កុំចង់ដឹងរឿងគេខ្លាំងពេក ។ សម្រាប់រឿងស្នេហា និងគ្រួសារ មិនមានរឿងរកាំរកូសឡើយ គ្រាន់តែមិនមានពាក្យល្អៗនិយាយរកគ្នាប៉ុណ្ណោះ ។
ឆ្នាំមមែ៖ (ធាតុមាស ពង្សទេវតាស្រី) ថ្ងៃនេះលោកអ្នកដែលកើតឆ្នាំ មមែ រាសី ធ្លាក់ចុះ ។ ថ្ងៃនេះគួរប្រយ័ត្នហាមដើរឆ្ងាយចោលផ្ទះសម្បែង ប្រយ័ត្នកូនចៅកុំឱ្យចេញក្រៅពេលយប់ព្រលប់ ហាមឱ្យនរណាម្នាក់ខ្ចីលុយកាក់ ក្រៅតែអំពីសមាជិកគ្រួសារ ហាមបង់ប្រាក់កក់ផ្សេងៗ ។ ចំពោះអ្នករកស៊ី ធ្វើការ អាចនឹងមានឧបសគ្គខ្លះមកបៀតបៀន ។ សម្រាប់រឿងគ្រួសារ និងស្នេហា នឹងមានរឿងរកាំរកូសតិចតួច មើលមុខគ្នាមិនចំ ។
ឆ្នាំវក៖ (ធាតុដែក ពង្សយក្សប្រុស) លោកអ្នកដែលកើតឆ្នាំ វក រាសីមធ្យម ។ រាល់កិច្ចការងារ រកស៊ី ទាំងឡាយរបស់អ្នកថ្ងៃនេះ អាចប្រព្រឹត្តិទៅជាធម្មតា គ្រាន់តែមិនសូវទទួលបានលទ្ធផលល្អ ។ សម្រាប់រឿងគ្រួសារ និងស្នេហា មិនមានរឿងរកាំរកូសណាមួយឡើយ ។
ឆ្នាំរកា៖ (ធាតុដែក ពង្សយក្សប្រុស)អស់លោកអ្នកដែលកើតឆ្នាំរកា ថ្ងៃនេះរាសី ល្អបង្គួរ ។ លោកអ្នកនឹងមានលាភសក្ការតិចតួចចូលក្នុងជីវិត តែបើមាននរណាម្នាក់មកនិយាយថា នឹងមានលាភធំចង់ជូនអ្នកនោះ គប្បីត្រូវគិតសិន នឹងចាំមើលថា គេឱ្យយើងធ្វើអ្វីខ្លះ បើសិនជាត្រូវបង់លុយកាក់ជាមុននោះ សូមកុំប្រថុយដាច់ខាត ប្រយ័ត្នទឹកភ្នែកជូតក្បាលជង្គុង។ បើជារឿងគ្រួសារ និងស្នេហា មានភាពផ្អែមល្ហែម ដូចស្រមោចនិងស្ករ។
ឆ្នាំច៖ (ធាតុដី ពង្សយក្សស្រី) លោកអ្នកដែលកើតឆ្នាំ ច ថ្ងៃនេះរាសីស្ថិតនៅ ឡើងខ្ពស់ត្រដែត។ ថ្ងៃនេះគ្រាប់តែបើកភ្នែកឡើងពីដំណេក ក៏មានគេមកប្រាប់រឿងល្អបាត់ទៅហើយ អាចជារឿងទាក់ទង និងការងារ ក៏ដូចជារបររកស៊ីជាដើម។ លោកអ្នកនឹងមានលាភ មានសំណាង បានជួបមនុស្សល្អៗ ចាំជួយជ្រោមជ្រែង និងយកអាសា ជានិច្ច។ ចំពោះរឿងគ្រួសារ និងស្នេហា មានភាពផ្អែនល្ហែម ល្អូកល្អិន ដូចទឹកអង្គបំពង់ខ្ចី ។
ឆ្នាំកុរ៖ (ធាតុទឹក ពង្សមនុស្សស្រី) រាសីរបស់លោកអ្នកដែលកើតឆ្នាំ កុរ ថ្ងៃនេះ ធ្លាក់ចុះ។ លោកអ្នកអាចនឹងជួបគ្រោះអន្តរាយ ប្រសិនបើដើរឆ្ងាយ មិនគិតផ្ទះសម្បែង ត្រូវប្រញាប់រូតរះ លើកដៃសំពះ និងជូនទានទៅឪពុកម្ដាយ ដើម្បីលើករាស៊ី បើពុំដូច្នោះទេ ទាំងការងារ និងរបររកស៊ី ជួបតែឧបសគ្គឥតស្រាន្តឡើយ។ សម្រាប់គ្រួសារ និងស្នេហា មានរឿងរកាំរកូសច្រើន រហូតក្លាយជារឿងធំដុំ និងឈានទៅរកភាពប្រេះស្រាំទៀតផង៕
Post a Comment