លំនៅឋានពលរដ្ឋ៤ខ្នងត្រូវអគ្គិភ័យលេបត្របាក់អស់ លុះយប់ភ្លៀងខ្យល់កន្ត្រាក់បំផ្លាញផ្ទះអស់១៥ខ្នងបន្ថែមទៀត
ខេត្តត្បូងឃ្មុំ ៖ ប្រជាពលរដ្ឋនាំគ្នាភ្ញាក់ផ្អើលដោយសារតែឃើញអគ្គិភ័យបានឆេះលំនៅឋានពលរដ្ឋរបស់បងប្អូនខ្មែរឥស្លាមនៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ ភូមិគៀនរមៀតឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ហើយត្រូវបានលោកឧត្តមសេនីយ៍ស្នងការដឹកនាំកម្លាំងបញ្ជាចុះពន្លត់ផ្ទាល់។
នៅពេលយប់ថ្ងៃដដែលភ្លៀងខ្យល់កន្ត្រាក់ធ្វើឲ្យលំនៅឋានពលរដ្ឋនៅក្នុងស្រុកក្រូចឆ្មារចំនួន១៥ខ្នងត្រូវបានទទួលរងការខូចខាត តែមិនមានការប៉ះពាល់ដល់អាយុជីវិតប្រជាពលរដ្ឋនោះឡើយ។
យោងតាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងដែរថា ពេលដែលមានអគ្គិភ័យឆាបឆេះលំនៅឋានរបស់ពលរដ្ឋកម្លាំងមូលដ្ឋានបានរាយការណ៍ជូនលោកឧត្តមសេនីយ៍ទោម៉ុន មាគ៌ា ស្នងការនគរបាល ដើម្បីឱ្យរថយន្តពន្លត់អគ្គិភ័យចេញមកអន្តរាគមន៍ជួយបាញ់ទឹកពន្លត់ ។
ក្នុងពេលនោះគេបានឃើញរថយន្តប្រចាំការនៃអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំចេញមុនគេនិងតាមស្រុកដទៃទៀតមកជាបន្តបន្ទាប់។
សមត្ថកិច្ចមូលដ្ឋានបន្តឲ្យដឹងទៀតថា ករណីអគ្គិភ័យឆាបឆេះផ្ទះប្រពលរដ្ឋនៅក្នុងភូមិគៀនរមៀត ភ្លាមៗនោះលោកស្នងការនគរបាលខេត្តត្បូងឃ្មុំបញ្ជា និងដឹកនាំដោយផ្ទាល់ឲ្យមន្ត្រីនគរបាលជំនាញបង្ការពន្លត់អគ្គិភ័យចេញរថយន្តពន្លត់អគ្គិភ័យ សរុបចំនួន០៥គ្រឿង ក្នុងនោះរួមមាន ៖ រថយន្តពន្លត់អគ្គិភ័យអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំចំនួន០១គ្រឿង សហការ រថយន្តពន្លត់អគ្គិភ័យ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំចំនួន០២គ្រឿង អធិការដ្ឋាននគរបាលក្រុងសួងចំនួន០១គ្រឿង អធិការដ្ឋាននគរបាលស្រុកអូរាំងឪចំនួន០១គ្រឿង ជួយអន្តរាគមន៍ពន្លត់ ភ្លើងដែលកំពុងឆាបឆេះផ្ទះប្រជាពលរដ្ឋ អស់ទាំងស្រុងចំនួន ០៤ខ្នង និងជួយសង្គ្រោះបានផ្ទះចំនួន០២ខ្នង ដោយប្រើប្រាស់អស់ទឹកចំនួន១០រថយន្ត ទើបរលត់ជាស្ថាពរ កើតឡើងនៅក្នុងភូមិគៀនរមៀត ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
គ្រោះអគ្គីភ័យ ខាងលើបានបណ្ដាលឱ្យខូចខាតផ្ទះប្រជាពលរដ្ឋ មានដូចខាងក្រោម៖១. ផ្ទះឈ្មោះ អ៊ែល ឡី ស អាយុ៥៧ឆ្នាំ ជនជាតិខ្មែរឥស្លាម មេម៉ាយ ។ ផ្ទះសង់ខ្ពស់ផុតពីដីទំហំ៦ម៉ែត្រ × ៧ម៉ែត្រ មានពីរខ្នង ប្រក់ក្បឿងជញ្ជាំងឈើ+ដែក ម្ចាស់មិននៅផ្ទះ ផ្ទុះសេខ្សែភ្លើងមុនគេ (ឆេះទាំងស្រុង)។
២. ផ្ទះប្តីប្រពន្ធឈ្មោះ សឹម + អៃសះ ជនជាតិខ្មែរឥស្លាមមាន ផ្ទះសង់ខ្ពស់ផុតពីដីទំហំ ៧ម × ១៣ម មានបីខ្នង ប្រក់ក្បឿង ជញ្ជាំងក្តារ (ឆេះទាំងស្រុង)។
៣. ផ្ទះប្តីប្រពន្ធឈ្មោះ ម៉ាត់ + អាំណះ ជនជាតិខ្មែរឥស្លាម ផ្ទះសង់ខ្ពស់ផុតពីដីទំហំ ៧ម × ១៣ម មានបីខ្នង ប្រក់ក្បឿង ជញ្ជាំងក្តារ(ឆេះទាំងស្រុង)។
៤. ផ្ទះប្តីប្រពន្ធឈ្មោះ សេន + ស៊ះ ជនជាតិខ្មែរឥស្លាម ផ្ទះសង់ខ្ពស់ផុតពីដីទំហំ៧ម ×១៣ម មានបីខ្នង ប្រក់ក្បឿងជញ្ជាំងក្តារ(ឆេះទាំងស្រុង)។
៥. ផ្ទះឈ្មោះ ស្លេះ សាលី ស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរឥស្លាមផ្ទះសង់ខ្ពស់ផុតដីទំហំ ៧ម × ១៣ម មានបីខ្នង ប្រក់ក្បឿង ជញ្ជាំងក្តារ(ឆេះរោលក្តារជញ្ជាំងជួយសង្គ្រោះបាន)។
៦. ផ្ទះឈ្មោះ ម៉ាន ស៊ុលវ៉ះ ស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរឥស្លាម ផ្ទះសង់ខ្ពស់ផុតពីដីទំហំ ៦ម × ៧ម មានពីរខ្នង (ឆេះរោលក្តារជញ្ជាំង ជួយសង្គ្រោះបាន) ។ ពន្លត់បានជាស្ថាពរនៅម៉ោង១២និង៣០នាទីថ្ងៃខែឆ្នាំដដែល។
ជាមួយនោះ លោកឧត្តមសេនីយ៍ស្នងការ បានមានប្រសាសន៍ សំណូមពរដល់បងប្អូនប្រជាពលរដ្ឋមេត្តាតចរន្តអគ្គិសនីតាមលក្ខណៈបច្ចេកទេស និងប្រើប្រាស់គ្រឿងចំហេះផ្សេងៗប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ ដើម្បីបង្ការ និងបញ្ជៀសកុំឱ្យមានគ្រោះថ្នាក់កើតឡើងជាយថាហេតុ។
ក្នុងករណីចាំបាច់ ស្នើសុំកងកម្លាំងនគរបាលខេត្តត្បូងឃ្មុំ ជួយអន្តរាគមន៍ទាន់ពេលវេលា សូមទូរសព្ទមកលេខស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ២៤តាមរយៈប្រព័ន្ធទូរសព្ទ ០៧១ ៤៤២២ ៦៦៦ ។
ដោយឡែកលោកវរសេនីយ៍ឯកសួស ស៊ាងលី អធិការនគរបាលស្រុកក្រូចឆ្មារ បានឱ្យដឹងដែរថានៅយប់ថ្ងៃទី០៧ មេសា ២០២៣ មានករណីខ្សល់កន្ក្រាក់ប៉ះពាល់មកលើឃុំចំនួន០២ឃុំ ធ្វើឲ្យខូចខាតផ្ទះ និងទ្រព្យសម្បត្តិប្រជាពលរដ្ឋ១-ឃុំជំនីក ចំនួន១១ គ្រួសារ ក្នុងនោះ រលំផ្ទះ ០១ផ្ទះ របើកដំបូល :១០ផ្ទះ រងរបួសក្មេងស្រី០២នាក់ ២.ឃុំឈូកវិញបណ្ដាលឱ្យប៉ះពាល់ចំនួន០៤គ្រួសារ រលំរោងដាក់ឈើ : ០១ រលំរោងចិញ្ចឹមមាន់ ០១របើកដំបូល០២ផ្ទះនោះ សមត្ថកិច្ចក៏ដូចជា អាជ្ញាធរមូលដ្ឋានសូមឱ្យប្រជាពលរដ្ឋបង្កើនការយកចិត្តទុកដាក់៕
Post a Comment