ផ្ទុះការភ្ញាក់ផ្អើលកាត់ព្រឹក ព្រោះមានការឈូសឆាយកម្ទេចផ្ទះប្រជាពលរដ្ឋ ១ល្វែង មាន ៣ខ្នងផ្នះ នៅក្រុងប៉ោយប៉ែត
បន្ទាយមានជ័យ៖ ហេតុការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលមួយកើតឡើងនៅវេលាពេលព្រឹកថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០២៣ នេះ នៅចំណុច ភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានការឈូសឆាយកម្ទេចផ្ទះប្រជាពលរដ្ឋ ១ល្វែង មាន ៣ខ្នងផ្ទះ ៤x៦ នៅក្រុងប៉ោយប៉ែត ។
ប្រវត្តិនៃសាវតារនៃរឿងកើតចេញ រវាងប្រជាពលរដ្ឋ១៣គ្រួសារ មានទំនាស់ដីធ្លី ដ៏រ៉ាំរ៉ៃ ជាមួយនិងអ្នកកាន់ដីកា ដែលអះអាងថាជាម្ចាស់ដី។
តាមការសម្ភាសន៍ ប្រជាពលរដ្ឋ ជាច្រើននាក់ ការអនុវត្តដីកា សម្រេចរុះរើ ដោយមិនមាន សេចក្តីជូនដំណឹង មុន ធ្វើអោយសកម្មភាពអនុវត្តច្បាប់ មានភាព មុតមាំពេក ( រូបភាពពិបាកមើល ) ការធ្វើកិច្ចការ រំលងអាជ្ញាធរ មូលដ្ឋាន ។ សង្ឃឹមថាអាជ្ញាធរ លោកជួយលើកទឹកចិត្តពួកគាត់ ។
វត្តមានរបស់ឯកឧត្តម អ៊ុំ រាត្រី គណៈអភិបាលខេត្ត លោក ង៉ោ ម៉េងជ្រួញ អភិបាលរង អមដំណើរដោយលោក គៀត ហ៊ុលអភិបាលក្រុង ក្នុងនាមអាជ្ញាធរ ជាឪពុកម្ដាយ អាណាព្យាបាល លោក ជួយ សាងសង់លំដ្ឋាន ជូន ដើម្បីស្នាក់នៅបណ្តោះអាសន្នសិន ។ អាជ្ញាធរលោកមិនប្រឆាំងនឹងដីកា ទេ តែ ប្រជាពលរដ្ឋត្រូវមានជម្រក សិន រងចាំ ភាគីពាក់ព័ន្ធ ដោះស្រាយគ្នាតាមក្រោយ ៕
Post a Comment