តុលាការខេត្តក្រចេះ សម្រេចឃុំខ្លួនមនុស្ស១១នាក់ ពាក់ព័ន្ធបទល្មើសព្រៃឈើ
ក្រចេះ៖ លោក គុយ ពិទូ ចៅក្រមស៊ើបសួរសាលាដំដូងខេត្តក្រចេះ សម្រេចឃុំខ្លួនមនុស្សចំនួន១១នាក់ ដាក់ពន្ធនាគារខេត្តក្រចេះ ពីបទដឹកជញ្ជូនផល ប្រមូលផល អនុផលព្រៃឈើគ្មានច្បាប់អនុញ្ញត ដែលប្រព្រឹត្តកាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣។
អ្នកទាំង១១នាក់ ត្រូវដាក់ឱ្យស្ថិតក្រោមការពិនិត្យពីបទ ដឹកជញ្ជូនផល, ប្រមូលផល អនិផលព្រៃឈើគ្មានលិខិតអនុញ្ញត្ត ប្រព្រឹត្តនៅចំណុចអូរកំភ្លិក ត្រាំអង្រ្កង់ ត្រាំពាំងទា អន្លង់ត្បាល់ បន្ទាយសៀម ត្រពាំងកាត់សក់ សោមដេប៉ូ ភ្នុំចែម៉ៃ ក្នុងដែន ការពារ បរិស្ថានកំពតគយ នៃដែនជម្រកសត្វព្រៃឡង់ ស្ថិតនៅភូមិអាជេន ឃុំចាម ស្រុកសម្បូរ ខេត្តក្រចេះ។
សូមបញ្ជាក់ថា ប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើ ចាប់ពីថ្ងៃទី២៤-២៨ ខែមេសាដោយឃាត់ខ្លួនជនដែលពាក់ព័ន្ធចំនួន១២នាក់ រឹបអូសឈើប្រភេទលេខ១ សរុបចំនួន ៧៣ម៉ែត្រត្រីគុណ៦៧២, ឈើហ៊ុបមូលចំនួន៤រថយន្ត (មិនទាន់វាស់វែង) និងឃាត់រថយន្តសណ្ដោងរ៉ឺម៉កចំនួន០៧គ្រឿង គោយន្តកន្ត្រៃចំនួន១៣គ្រឿង ម៉ូតូចំនួនមួយគ្រឿង កៅឡាក់១៤គ្រាប់។ ជាមួយគ្នានេះដែរ សមត្ថកិច្ចបានរឹបអូសឈើហ៊ុបមូលចំនួន១៨២កំណាត់ ស្មើនឹង ២២៥ម៉ែត្រត្រីគុណ៩៥៥ កូនឈើចម្រុះ១៣ដើម, ឈើប្រភេទលេខ១សរុបចំនួន ២២៤ដុំ ស្មើនឹង៦៣ម៉ែត្រត្រីគុណ៦៧២ ,ឈើប្រភេទលេខ២ចំនួន៩០៨សន្លឹក ស្មើនឹង ៣៥ម៉ែត្រត្រីគុណ ២៤៣ ,សសរចំនួន០៨ដើមស្មើនឹង ៣ម៉ែត្រត្រីគុណ ២០១ វត្ថុតាងប្រគល់ជូនជំនាញរដ្ឋបាលព្រៃឈើ ៕
Post a Comment