រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ៖ ការដកចេញពីបញ្ជីប្រផេះនេះ មានតម្លៃស្មើនឹងផ្នែកមួយ នៃអាយុជីវិតជាតិ ទាំងផ្នែកសេដ្ឋកិច្ច និងនយោបាយ

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធាន គណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទាន ភេវរកម្ម (គ.ស.ហ.) បានគូសបញ្ជាក់ថា​ ការដកចេញពីបញ្ជីប្រផេះនេះ មានតម្លៃស្មើនឹងផ្នែកមួយនៃ អាយុជីវិតជាតិ ទាំងផ្នែកសេដ្ឋកិច្ច និងនយោបាយ ។

សម្តេចក្រឡាហោម​ បានបន្តថា​ ដូច្នេះ គណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិត្រូវ តែបន្តការប្ដេជ្ញាចិត្តរក្សាឱ្យបានស្ថានភាពល្អប្រសើរ តាមរយៈការរួមគ្នាបំពេញភារកិច្ចប្រកប ដោយទំនួលខុសត្រូវ។

សម្តេចក្រឡាហោមបានលើកឡើងបែបនេះ ក្នុងឱកាសដែលសម្តេចដឹកនាំកិច្ចប្រជុំ គ.ស.ហ. នៅទីស្ដីការក្រសួងមហាផ្ទៃ​ នាថ្ងៃទី០៣​ ខែមេសា ឆ្នាំ២០២៣។

សម្តេចក្រឡាហោម​ បានបន្ថែមថា​ ក្នុងរយៈពេល២ឆ្នាំកន្លងមកនេះ ទោះបីកម្ពុជាបន្ត ប្រឈមនឹងផលប៉ះពាល់នានាបង្កឡើងដោយសារជំងឺកូវីដ-១៩ និងការរៀបចំកិច្ចប្រជុំកំពូល អាស៊ាន និងកិច្ចប្រជុំអន្តរជាតិនានាក៏ដោយ ក៏ថ្នាក់ដឹកនាំចំណុះគណៈកម្មាធិការសម្រប សម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេវរកម្ម បានខិតខំបំពេញការ ងារយ៉ាងល្អប្រសើរ។

ព្រមជាមួយគ្នានេះ​ សម្ដេចក្រឡាហោម បានសម្ដែងកោតសរសើរចំពោះសមិទ្ធផល ការងារដ៏គួរឱ្យកត់សម្គាល់ គ.ស.ហ. គឺកិច្ចខិតខំប្រឹងប្រែងឈានទៅសម្រេចបានការដក កម្ពុជាពីបញ្ជីប្រផេះ ប្រឆាំងការសម្អាតប្រាក់ជាផ្លូវការ៕





Powered by Blogger.