ឃាត់ខ្លួន ឃា.ត.ក.រ ស.ម្លា.ប់.ថៅកែអេតចាយ ( ម្ដាយនិងកូនស្រី ) ប្រព្រឹត្ត កាល១១ឆ្នាំមុន
ខេត្តបាត់ដំបង ៖ ក្រោយពីស.ម្លា.ប់ថៅកែអេតចាយម្ដាយនិងកូនស្រីយ៉ាងសាហាវព្រៃផ្សៃនៅក្នុងក្រុងបាត់ដំបង ឃាតករម្នាក់បានរត់គេចអស់រយៈពេល១១ឆ្នាំ ហើយពេលនេះទើបត្រូវកម្លាំងនគរបាលខេត្តតាកែវចាប់ខ្លួនប្រគល់ឲ្យកម្លាំងស្នងការខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃទី២៤ មេសា តាម «ដីកាបង្គាប់ឲ្យចាប់ខ្លួន» របស់ចៅក្រមសាលាដំបូងខេត្តបាត់ដំបង ។
យោងតាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់លោក គឹម រ៉ាវី ចៅក្រមស៊ើបសួរសាលាដំបូងខេត្តបាត់ដំបងចុះថ្ងៃទី០៧ មិថុនា ឆ្នាំ២០១៣ ជនត្រូវឈ្មោះ ច្រាញ់ អឿម ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុងបាត់ដំបង ។ ជននេះ ត្រូវបានតំណាងអយ្យការអមសាលាដំបូងខេត្តធ្វើការចោទប្រកាន់ពីបទ «ឃាតកម្ម» ដែលប្រព្រឹត្តនៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១២ នៅភូមិ១៣មករា សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង (សម្លាប់ថៅកែអេតចាយ ម្ដាយនិងកូនស្រី)។
សូមរំលឹងពីប្រវត្តិសង្ខេបនៃសំណុំរឿងឧក្រិដ្ឋនេះ ហេតុការណ៍បានកើតឡើង កាលពីយប់ថ្ងៃទី០៤ ធ្នូ ឆ្នាំ២០១២ នៅចំណុចឃ្លាំងស្ដុកអេតចាយដ៏ធំមួយកន្លែងរបស់ជនរងគ្រោះ ស្ថិតភូមិ១៣មករា សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង។ អំឡុងពេលនោះ ឈ្មោះ ច្រាញ់ អឿម នេះធ្វើជាកម្មករបំរើការនៅក្នុងឃ្លាំងអេតចាយនោះ ហើយកាលនោះជននេះក៏មានឈ្មោះជាមន្ត្រីយោធាដែរ ។
នៅយប់កើតហេតុ ជននេះបានធ្វើសកម្មភាពដោយប្រើប្រាសកាំ.បិ.ត.អារ.កស.ម្លា.ប់ថៅកែរបស់ខ្លួន«ម្ដាយនិងកូនស្រី» នៅក្នុងបន្ទប់ ដែលគេអះអាងថា ផ្ដើមចេញពីរឿង«គំនុំ» ដោយពុំមានក្រុមគ្រួសារ ឬនរណាម្នាក់ដឹងនិងបានជួយអន្តរាគមន៏ទាន់ពេលឡើយ ។ ក្រោយពេលស.ម្លា.ប់ថៅកែរបស់ខ្លួនពីរនាក់ម្ដាយនិងកូនស្រីដេកស្លា.ប់យ៉ាងរន្ធ.ត់ក្នងថ្លុកឈមនៅក្នុងបន្ទប់ទឹក និងបន្ទប់ដេក ជននេះបានរត់គេចខ្លួនទាំងយប់ភ្លាមៗរហូតមក ។
កម្លាំងសមត្ថកិច្ចគ្រប់ស្ថាប័នបានកំណត់នូវមុខសញ្ញាជនឧក្រិដ្ឋនេះភ្លាមៗដែរ ហើយថែមទាំងបានព្យាយាមស្វែងរកចាប់ខ្លួនឃាតកម្នាក់នេះគ្រប់ច្រកល្ហក និងទីកន្លែងដែលជននេះធ្លាប់ស្នាក់នៅ តែពុំជួបប្រទះឡើយ។ លុះមកដល់ពេលនេះទើបត្រូវចាប់ខ្លួន ពេលជននេះបង្ហាញមុខនៅខេត្តតាកែវ ។
ពាក់ព័ន្ធនឹងការចាប់ខ្លួនឃាតកម្នាក់នេះ រហូតដល់ខេត្តតាកែវ បើតាមលោក វ៉ាន់ តារា នាយរងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការខេត្តបាត់ដំបង ដែលទទូលបទបញ្ជាផ្ទាល់ពីលោកស្នងការឲ្យដឹកនាំកម្លាំងជំនាញ ចុះសហការជាមួយសមត្ថកិច្ចខេត្តតាកែវបាននិយាយថា តាមពិតឃាតករឈ្មោះ ច្រាញ់ អឿំម នេះ ត្រូវបានកម្លាំងជំនាញ ស្នងការខេត្តតាកែវ ឃាត់ខ្លួនបានតាំងពីថ្ងៃទី២១ មេសា ឆ្នាំ២០២៣ នៅភូមិពង្រ ឃុំខ្វាន់ ស្រុកទ្រាំង ពេលជននេះបានប្រើអំពើហឹង្សាទៅលើឪពុកក្មេក ។
លោក វ៉ាន់ តារា បានបញ្ជាក់ថា ស្របពេលចាប់ខ្លួននោះ ត្រូវកម្លាំងជំនាញរកឃើញថា ជននេះធ្លាប់ត្រូវកម្លាំងសមត្ថកិច្ចខេត្តបាត់ដំបង ស្វែងរកចាប់ខ្លួនពីបទប្រព្រឹត្តអំពើ «ឃា.ត.ក.ម្ម» ទើបកម្លាំងជំនាញខេត្តតាកែវ បានទំនាក់ទំនងភ្លាមៗ មកកម្លាំងជំនាញស្នងការខេត្តបាត់ដំបង ហើយចំពេលជននេះមានដីកាចាប់ខ្លួនស្រាប់ផង លោកស្នងការខេត្ត ក៏បានបញ្ជាឲ្យលោកដឹកនាំកម្លាំងជំនាញឡើងទៅសហការជាមួយកម្លាំងស្នងការខេត្តតាកែវ ដើម្បីនាំខ្លួនជននេះយកមកប្រគល់ជូនតុលាការតែម្ដង ។
បើតាមចម្លើយបឋមរបស់ជនត្រូវចោទឈ្មោះ ច្រាញ់ អឿម នេះ បានសារភាពថា កាលនោះ ខ្លួនពិតជាបានស.ម្លា.ប់ថៅកែអេតចាយរបស់ខ្លួនពីរនាក់ម្ដាយនិងកូនស្រីនោះមែន ។ ប៉ុន្តែជននេះមិនបានបញ្ជាក់ប្រាប់ពីមូលហេតុទេ តែបានរៀបរាប់ថា ក្រោយស.ម្លា.ប់ថៅកែអេតចាយ ខ្លួនបានព្យាយាមរត់គេចទៅកាន់ប្រទេសថៃ រហូតដល់អំឡុងឆ្នាំ២០២០ចំពេលផ្ទុះជំងឺ «កូវីដ១៩» ទើបខ្លួនលួចត្រឡប់ចូលប្រទេសកំណើតវិញ ។
ឃាតករដៃឆៅម្នាក់នេះបានបញ្ជាក់ដែរថា ពេលត្រឡប់ចូលប្រទេសកំណើតវិញ ខ្លួនមិនបានស្នាក់នៅខេត្តបាត់ដំបងទេ គឺគេចទៅសំងំរស់នៅជាមួយប្រពន្ធនៅឯខេត្តតាកែវ (កន្លែងចាប់ខ្លួន) រហូតមកដល់ថ្ងៃសមត្ថកិច្ចតាមចាប់ខ្លួនបាននៅពេលនេះ ។
Post a Comment