អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូន យោធិន នៃកងរាជអាវុធហត្ថទើបជ្រើសរើសថ្មី ចំនួន៥៣នាក់ ចូលហ្វឹកហ្វឺននៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ

បន្ទាយមានជ័យ៖ អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូន យោធិន នៃកងរាជអាវុធហត្ថទើបជ្រើសរើសថ្មី ចំនួន៥៣នាក់ ចូលហ្វឹកហ្វឺននៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ។

នៅព្រឹកថ្ងៃស្រុក​ ទី២១ ខែមេសា ឆ្នាំ២០២៣ នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ លោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានដឹកនាំនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្ត អញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល និងជូនដំណើរយោធិន នៃកងរាជអាវុធហត្ថទើបជ្រើសរើសថ្មីដែលជាប់ជាស្ថាពរចំនួន៥៣នាក់ ចូលហ្វឹកហ្វឺននៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ស្ថិតក្នុងភូមិសាស្រ្តខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងមានការអញ្ជើញចូលរួមពីសំណាក់ លោកឧត្តមសេនីយ៍ទោ សិទ្ធ ឡោះ ស្នងការ ស្នងការដ្ឋាននគរបាលខេត្ត លោកវរសេនីយ៍ឯក មាស ប៊ុន រុន តំណាង លោកឧត្តមសេនយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលក្រុង-ស្រុកទាំង៩​ និងយោធិន នៃកងរាជអាវុធហត្ថដែលទើបជ្រើរើសថ្មី (ជាប់ជាស្ថាពរ) ព្រមទាំងមាតា-បិតា និងអាណាព្យាបាលផងដែរ។

ក្នុងឱកាសនេះដែរ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានឧបត្ថម្ភយោធិន នៃកងរាជអាវុធហត្ថ ដែលទើបជ្រើសរើសថ្មី (ជាប់ជាស្ថាពរ) ទាំង៥៣នាក់ ក្នុងម្នាក់ៗទទួលបាន មី២កេស,​ ត្រីខ​ ២យួរ​ ,​ ខោអាវ​កីឡា២ឈុត​,​ កន្សែងមួយ​ រួមនឹងថវិកាចំនួន៣០ម៉ឺនរៀល។










Powered by Blogger.