ព្រោះតែភ្លើងប្រច័ណ្ឌ បុរស់ជាប្តីក្លាយ ជាឃាតករ ពីបទមនុស្សឃាត លេីប្រពន្ធខ្លួនឯង

បន្ទាយមានជ័យ៖ ព្រោះតែភ្លើងប្រច័ណ្ឌ បុរស់ជាប្តីដាច់លេីកដៃប្រហាលេីប្រពន្ធ ជាទីស្រលាញ់ ហើយ រត់គេចខ្លួន ត្រូវបានសមត្តកិច្ចចាប់ខ្លួនបាន នៅវេលាម៉ោង៧.៣០នាទីយប់ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣  នៅភូមិ៩៣ ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ។

បេីតាម ការលេីកឡើងពី លោកវរៈសេនីយ៍ឯក បេន សំអាត អធិការនគរបាលស្រុកម៉ាឡៃបានប្រាប់ថា៖ ជនសង្ស័យដែលដែលជាឃាតករសំលាប់ប្រពន្ធមានឈ្មោះ ជា សារ៉ាន់ អាយុ៣៥ឆ្នាំ(កម្មករ)រស់នៅភូមិថ្មី ឃុំ.ស្រុកម៉ាឡៃ។

លោកបានបញ្ជាក់ថា៖ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣ នៅចំណុចភូមិថ្មី ឃុំ.ស្រុកម៉ាឡៃ មានករណីឃាតកម្មចាក់សំលាប់ស្ត្រីរងគ្រោះម្នាក់បណ្តាលស្លាប់ជនរងគ្រោះឈ្មោះ មើយ ពឿង អាយុ៣៨ឆ្នាំ

ហើយកម្លាំងនគរបាលជំនាញបានចុះទៅពិនិត្យស្ត្រីរងគ្រោះដែលស្លាប់នេះ ត្រូវបានប្តីចាក់និងកាំបិតសចុងស្រួចចំប្រឡោះដើមទ្រូងបណ្តាលស្លាប់ភ្លាមៗ ហើយជនសង្ស័យដែលជាឃាតកត្រូវបានរត់គេចខ្លួន។

លោកវរៈសេនីយ៍ឯក បេន សំអាត បានបញ្ជាក់ថា៖ ក្រោយពីមានករណីឃាតកម្មប្តីចាក់សំលាប់ប្រពន្ធហើយរត់គេចខ្លួនកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកម៉ាឡៃបានធ្វើការស្រាវជ្រាវឃាត់ខ្លួនសង្ស័យទាំងយប់ ត្រូវបានបញ្ជូនមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ តាមចម្លើយសារភាពក្រោយត្រឡប់ពីធ្វើការនៅប្រទេសថៃហើយមកដល់ផ្ទៈបានឈ្លួសប្រកែកគ្នាជាមួយប្រពន្ធព្រោះរឿងភ្លើងប្រច័ណ្ឌ ទើបជ្រុលដៃចាក់សំលាប់ប្រពន្ធហើយរត់គេចខ្លួនត្រូវបានសមត្តកិច្ចឃាត់បានក្រោយសាកសួរហើយកសាងសំណុំរឿងអនុវត្តតាមនីតិវិធីបន្ត៕







Powered by Blogger.