ជនសង្ស័យ២នាក់ លួចហែកទ្រុងបន្ទប់ឃុំឃាំង អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ រត់គេចខ្លួនបានសម្រេច
ភ្នំពេញ៖ អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ខណៈមេឃកំពុងភ្លៀងខ្លាំង ជនសង្ស័យ២នាក់ បានលួចហែកទ្រុងដែកនៃបន្ទប់ឃុំឃាំង រត់យករួចខ្លួនបានសម្រេច។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៩និង៥០នាទីយប់ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ នៅចំណុចអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
-ជនសង្ស័យទាំងពីរ ម្នាក់ជាជនជាតិខ្មែរ និងម្នាក់ទៀតជាជនបរទេសស្បែកខ្មៅ ដោយជនសង្ស័យទាំង២បានជាប់ពាក់ព័ន្ធករណី២ផ្សេងគ្នា ក្នុងនោះជនបរទេសស្បែកខ្មៅ ជាប់ពាក់ព័ន្ធពីបទឧក្រិដ្ឋកម្មសម្លាប់មនុស្សដោយចេតនា និងត្រូវបានឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣។
-ចំណែកជនសង្ស័យជនជាតិខ្មែរ ជាប់ពាក់ព័ន្ធករណីលួចរថយន្តសេរីទំនើបពីមូលដ្ឋានខណ្ឌឫស្សីកែវ និងបានរត់គេចខ្លួនដល់ខេត្តបន្ទាយមានជ័យ ត្រូវសមត្ថកិច្ចឃាត់បានកាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ បានបញ្ជូនខ្លួនមកឃុំ ជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ។
Post a Comment