បញ្ចប់ មុខតំណែងមន្ត្រីធំនៅអាកាសចរណ៍ស៊ីវិលម្នាក់ក្រោយប្រើអា.វុ.ធ.គំ.រា.មអាយុជីវិតអ្នកដទៃ
រាជធានីភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចបញ្ចប់មុខតំណែងលោក បែល វ៉ាន់ដែត មន្ត្រីធំមួយរូបនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ក្រោយប្រើប្រាស់អាវុធគំរាមអាយុជីវិតអ្នកដទៃ ដោយសារតែរឿងចរាចរណ៍បន្តិចបន្តួច។
យោងតាមអនុក្រឹត្យស្តីពីការបញ្ចប់មុខតំណែងមន្ត្រីរាជការរបស់រាជរដ្ឋាភិបាលចុះហត្ថលេខាដោយសម្តេច
តេជោនាយករដ្ឋមន្ត្រី មាត្រា១ «បញ្ចប់មុខតំណេងលោក បែល វ៉ាន់ដែត ពីអគ្គនាយករងនៃអគ្គនាយកដ្ឋារដ្ឋបាលនិងកិច្ចការទូទៅនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល»។
បន្ថែមពីលើនេះ សម្តេចតេជោបានសរសេរសារលើបណ្តាញសង្គមតេឡេក្រាមផ្លូវការរបស់សម្តេចថា «បើតុលាការមិនចាត់ការតាមផ្លូវច្បាប់ទេ ទុកឲ្យខ្ញុំដាក់វិន័យតាមផ្លូវរដ្ឋសិន»។
សម្តេចតេជោ ហ៊ុន សែន បានសរសេរបន្តថា «អាងមានអំណាចប្រើប្រាស់អាវុធគំរាមអ្នកទន់ខ្សោយ។ នេះជាសារព្រមានចំពោះមន្ត្រីទាំងអស់ សូមកុំអាងអំណាចធ្វើបាបអ្នកទន់ខ្សោយ ជាពិសេស សូមកុំប្រើប្រាស់អាវុធខុសច្បាប់»។
ជាមួយគ្នានោះ សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំទៅរដ្ឋមន្ត្រីក្រសួងយុត្តិធម៍ ឯកឧត្តម កើត រិទ្ធ ឱ្យ «ធ្វើការជាមួយតុលាការ សូមកុំឲ្យជនល្មើសប្រើប្រាស់អាវុធខុសច្បាប់បាននៅក្រៅឃុំមុនពេលកាត់ទោសដែលជននោះអាចតាមគំរាមកំហែងដល់អ្នកផ្សេងទៀត»។
Post a Comment