រយៈពេលតែពីរថ្ងៃនៃថ្ងៃចូលឆ្នាំប្រពៃណីជាតិខេត្តបន្ទាយមានជ័យទទួលភ្ញៀវទេសចរណ៍ជាតិ ជាង ១សែន ៥ពាន់ នាក់
បន្ទាយមានជ័យ÷ រយៈពេលពីរថ្ងៃ នៅថ្ងៃចូលឆ្នាំខ្មែរប្រពៃណីជាតិ ខេត្តបន្ទាយមានជ័យទទួលបានភ្ញៀវទេសចរណ៍ជាង ១សែន ៥ពាន់ នាក់ ។
អាជ្ញាធរខេត្តបន្ទាយមានជ័យ បានប្រារព្ធធ្វើពិធីសង្ក្រានរយះពេល៣ថ្ងៃ គឺថ្ងៃទី ១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៣ មានចំនួន៣ទីតាំង រួមមាន:
ទីតាំងទី១- សង្ក្រានបន្ទាយមានឆ្មារ ត្រូវបានប្រារព្ធធ្វើឡើង នៅបរិវេណប្រាសាទបន្ទាយឆ្មារ ស្រុកថ្មពួក។
ទីតាំងទី២- សង្ក្រានបន្ទាយមានជ័យ ត្រូវបានប្រារពធ្វើឡើងនៅបរិវេណសួនមានជ័យ ក្រុងសិរិសោភ័ណ។
ទីតាំងទី៣-សង្ក្រានប៉ោយប៉ែត ត្រូវបានប្រារព្ធធ្វើឡើង នៅវត្តផ្សារកណ្តាល ផ្លូវដើមពុទ្ទ្រា ក្រុងប៉ោយប៉ែត។
ពិធីនេះត្រូវបានប្រាព្ធធ្វើជារៀងរាល់ឆ្នាំ ក្រោមកិច្ចផ្តួចផ្តើមរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះខេត្តបន្ទាយមានជ័យ ឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត, ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោក លោកស្រី ប្រធានមន្ទីរ ស្ថាប័នពាក់ព័ន្ធ អភិបាលក្រុង/ស្រុក និង កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ៕
Post a Comment