កម្ពុជាអាចបំបែកឯតទគ្គកម្មបត់បេះដូងក្រដាសច្រើនជាងគេលើពិភពលោក

សៀមរាប÷ ក្រោយពីតំណាងស្ថាប័ន Guinness World Records បានត្រួតពិនិត្យ និងរាប់ "បេះដូងច្រើនជាងគេលើពិភពលោក" ដែលតាំងបង្ហាញនៅប្រាសាទអង្គរវត្តរួចមក ពេលនេះកម្ពុជាអាចបំបែកឯតទគ្គកម្មបេះដូងច្រើនជាងគេលើពិភពលោកបានហើយ។ បើតាមតំណាងស្ថាប័ន Guinness World Records បានឱ្យដឹងថា បេះដូងក្រដាសដែលកម្ពុជាបានបត់នេះគឺមានជាង០៣លានបេះដូង។ 

ក្នុងពិធីប្រកាសលទ្ធផលដោយតំណាងស្ថាប័ន Guinness World Records នៅខេត្តសៀមរាប នាថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣នេះ លោកហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានលើកឡើងដែរថា ចំពោះថវិការប្រមាណជាង១២ម៉ឺនដុល្លារដែលទទួលបានពីការបត់បេះដូងនេះ នឹងត្រូវឧបត្ថម្ភដល់កីឡាករ កីឡាការិនីជនពិការក្នុងការប្រកួតអាស៊ានប៉ារ៉ាហ្គេមនាពេលខាងមុខនេះ។

ជាការកត់សម្គាល់ បេះដូងនីមួយៗដែលបានបត់គឺមានតម្លៃស្មើនឹងថវិកាចំនួន ៥០០រៀល ដែលថវិកាទាំងនោះនឹងត្រូវបរិច្ចាគដោយដៃគូបរិច្ចាគទាំង០៥ ទៅកាន់អត្តពលិកដែលមានពិការភាពតាមរយៈគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា។ អ្វីដែលពិសេសជាងនេះទៅទៀត ការចូលរួមបត់បេះដូងនេះគឺបានបង្ហាញអំពី «ភាសាបេះដូង» ដែលមិនអាចកាត់ថ្លៃបានរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការសហការគ្នា ដើម្បីគាំទ្រអត្តពលិក៕












Powered by Blogger.