ប្រធាន​មន្ទីរពេទ្យ​បង្អែក​ខេត្ត បដិសេធ​ចំពោះ​ការ​លើក​ឡើង​របស់​គ្រួសារ​ស​.​ព​ថា ទាល់តែ​រក​ពស់​ឃើញ ទើប​ដាក់​ថ្នាំបន្សាប បន្ទាប់ពីសារព័ត៌មាន​ក្នុងស្រុក​ចុះ​ផ្សាយព្រោងព្រាត

ខេត្ត​ប៉ៃលិន ៖ ក្រោយ​ពេល​សារព័ត៌មាន​ក្នុងស្រុក​ចុះ​ផ្សាយព្រោងព្រាត នៅ​វេលា​ម៉ោង​០២ និង​០៣​នាទី​រសៀល​នេះ លោក​វេជ្ជបណ្ឌិត គឹ​ម សំណាង ប្រធាន​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន សុំ​បដិសេធ ចំពោះ​ការ​លើក​ឡើង​របស់​គ្រួសារ​ស​.​ពស្ត្រី​រង​គ្រោះ ដោយសារ​ពស់វែកដំបូក​ខាំ បណ្តាល​ឱ្យ​ស្លា​.​ប់​កាលពី​ពេល​ថ្មី​ៗ​ថា «​មិនមែន​ទាល់តែ​គ្រូពេទ្យ​ឱ្យទៅ​ចាប់​ពស់​បាន ឬ​ឃើញ​សត្វ​ពស់ ទើប​ដាក់​ថ្នាំបន្សាប​នោះ​​ទេ គឺ​គ្រប់​អ្នកជំងឺ​ទាំងអស់ ក្រោយ​ពេល​ពស់​ខាំ​រួច ដឹក​ចូល​មក​ដល់​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ភ្លាម គឺ​ក្រុម​គ្រូពេទ្យ​ត្រូវ​តែ​ប្រញាប់​ព្យាបាល ដោយ​យកចិត្តទុកដាក់​បំផុត​។ ដំបូង​ត្រូវ​មើល​កំណក​ឈា​.​ម តើ​ឈា​.​ម​ជន​រង​គ្រោះ​កក ឬ​អត់? ក្រោយ​ពេល​បូម​បាន​២០​នាទី បើ​ឈា​.​មក​ក មាន​ន័យ​ថា មិន​មែន​​ពស់​ពស់​ចឹក ឬ​ខាំ​នោះ​ទេ​»​។

លោក​វេជ្ជ​ប​ណ្ដិ​ត​បន្ត​ថា «​តែបើ​ឈា​.​ម​នោះ​រាវ មាន​ន័យ​ថា ប្រាកដជា​ពស់​ពិស​ចឹក​ហើយ ដូច្នេះ​គ្រូពេទ្យ​ត្រូវ​តែ​ដាក់​ថ្នាំ​តាម​អាកា​រៈ​ជំងឺ​។ ដោយឡែក​អ្នកជំងឺ​ដែល​ស្លា​.​ប់​ថ្មី​ៗ ពេល​ចូល​មក​ដល់​ភ្លាម ក្រុម​គ្រូពេទ្យ​បាន​បូម​ឈា​.​មមើ​ល ដោយ​ទុក​រយៈពេល​២០​នាទី គឺ​ឈា​.​ម​ស្ត្រី​រង​គ្រោះ​នៅ​កក​ធម្មតា​។ ក្រោយ​មក គ្រូពេទ្យ​បាន​តាមដាន​មើល និង​សួរនាំ​ថា តើ​សត្វ​ពស់​នេះ ចឹក​ចាប់តាំងពី​ពេល​ណា? អស់​រយៈពេល​ប៉ុន្មាន​ម៉ោង​ហើយ?»។

លោក​វេជ្ជបណ្ឌិត​បន្ត​ទៀត​ថា «​ករណី​ពស់​ចឹក​នេះ មិនមែន​ជា​លើក​ទី​១​ទេ គឺ​ជន​រង​គ្រោះ​ចូល​ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន មាន​ច្រើន​រាប់រយ​អ្នក​មក​ហើយ​។ តែ​បញ្ហា​អ្នកជំងឺ​នេះ មានការ​ខុស​ប្លែក​ពី​អ្នក​ដទៃ ក្រោយ​ពេល​ដឹង​ថា ពស់វែកដំបូក​ចឹក​ហើយ គ្រូពេទ្យ​ក៏​ចាក់​ថ្នាំបន្សាប​ភ្លាម លុះ​ពេល​បូម​ឈា​.​ម​ពិនិត្យ​មើល​រក​ឃើញ​ថា ឈា​.​ម​នៅ​កក​ដដែល អត់​មាន​រាវ​នោះ​ទេ​។ ម្យ៉ាងវិញទៀត ក្រោយ​ពេល​ពស់​ចឹក​ភ្លាម មិនមែន​ចេះ​តែ​ប្រើ​ថ្នាំ​ខុស​បច្ចេកទេស​នោះ​ឡើយ គឺ​ត្រូវ​តែ​ពិនិត្យ​តាមដាន និង​ប្រើ​ថ្នាំ​ឱ្យ​បាន​ត្រឹមត្រូវ និង​ទៀងទាត់​បំផុត​»​។

លោក​វេជ្ជបណ្ឌិត​បញ្ជាក់​ថា «​ការ​ស្លា​.​ប់​របស់​ស្ត្រី​រង​គ្រោះ ដោយសារ​ពស់វែកដំបូក​ចឹក​ខាងលើ លោក​ក៏​សូម​ចូលរួម​សោកស្តាយ​ជំនួស​ឱ្យ​គ្រួសារ​ស​.​ព​ផង​ដែរ ខណៈ​ពេល​ដែល​គាត់​ស្លា​.​ប់ គឺ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តបាត់ដំបង អស់​រយៈពេល​៣​ថ្ងៃ​មក​ហើយ​។ លើស​ពី​នេះ នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន ក្រោយ​ពេល​ពស់​ចឹក ឬ​ខាំ ទោះបីជា​រក​ឃើញ ឬ​មិនឃើញ​ពស់ ក៏​គ្រូពេទ្យ​អាច​ព្យាបាល​បាន​ដែរ​។ ហើយ​ការ​ប្រើប្រាស់​ថ្នាំ​នោះ ក៏​ធ្វើ​ទៅ​តាម​បច្ចេកទេស​របស់​គ្រូពេទ្យ​ដែរ មិនមែន​ចេះ​តែ​ប្រើ​ថ្នាំ​ទៅ​លើ​ជន​រង​គ្រោះ​នោះ​ទេ ព្រោះ​វា​ជា​អាវុធ​មុខ​ពីរ​»​។

លោក​វេជ្ជបណ្ឌិត​បញ្ជាក់​បន្ត​ថា «​ដោយឡែក ពាក់ព័ន្ធ​នឹង​ប័ណ្ណ​ក្រីក្រ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន មាន​អ្នកជំងឺ​ជា​ច្រើន​ដែល​កាន់​ប័ណ្ណ​នេះ មក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ដោយ​ខាង​គ្រូពេទ្យ​បាន​យកចិត្តទុកដាក់​គ្រប់​ៗ​គ្នា​មិន​រើសអើង ឬ​ប្រកាន់វណ្ណៈ​នោះ​ដែរ​»។

បើ​តាម​លោកស្រី​វេជ្ជបណ្ឌិត ហួ​ន ភិ​រម្យ ផ្នែក​សង្គ្រោះ បានឱ្យ​ដឹង​ថា «​ការ​ចោទប្រកាន់​មក​លើ គ្រូពេទ្យ​បែប​នេះ មិន​ត្រឹមត្រូវ​នោះ​ទេ គឺ​គ្រូពេទ្យ​បាន​យកចិត្តទុកដាក់​ចាប់តាំងពី​អ្នកជំងឺ​ចូល​មក​ព្យាបាល​ដំបូង​ម្ល៉េះ​។ តែ​មុន​ពេល​មក​ដល់​មន្ទីរពេទ្យ គឺ​ស្ត្រី​រង​គ្រោះ​បាន​ឡើង​ខ្មៅ​ត្រង់​កន្លែង​មុខរបួស​ដៃ​បាត់​ទៅ​ហើយ គាត់​ក៏​មាន​បញ្ហា​ជំងឺ​រាករូស មុន​ពេល​ពស់​ចឹក​ដែរ​»​។

អ្នកស្រី​វេជ្ជបណ្ឌិត បន្ត​ទៀត​ថា «​ការ​ព្យាបាល​ស្ត្រី​រង​គ្រោះ​ខាងលើ គ្រូពេទ្យ​ដាក់​ថ្នាំបន្សាប​ជាតិ​ពិស និង​ថ្នាំ​ព្យាបាល​ជំងឺ​រាករូស​ផង​ដែរ​។ លើស​ពី​នេះ ការ​ប្រើ​ថ្នាំបន្សាប​ជាតិ​ពិស​សត្វ​ពស់ គឺ​ធ្វើ​ទៅ​តាម​ប្រភេទ​សត្វ​ពស់​ផង​ដែរ​»​។

សូម​បញ្ជាក់​ផង​ដែរ​ថា មាន​ករណី​ពស់វែកដំបូក​ចឹក​ដៃ​ឆ្វេង​ស្ត្រី​វ័យ​ចំណាស់​ម្នាក់​បាន​កើតឡើង​កាល​ពី​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២៣ ខែមីនា ឆ្នាំ​២០២៣ នៅ​ចំណុច​ប្រឡាយ​រីង​ទឹក​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​អន្លង់​រក្សា ឃុំ​ស្ទឹង​ត្រង់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​។ លុះ​ពេល​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន បាន​២​យប់ រហូត​ដល់​ថ្ងៃ​ទី​២៥ ខែមីនា ឆ្នាំ​២០២៣ អាកា​រៈ​ស្ត្រី​រង​គ្រោះ​ហើម​ដៃ​ខ្លាំង ទើប​គ្រូពេទ្យ​បញ្ជូន​បន្ត​ទៅ​មន្ទីរពេទ្យ​ខេត្តបាត់ដំបង ហើយ​ស្នាក់​នៅ​ព្យាបាល​ទីនោះ រហូត​ដល់​វេលា​ម៉ោង​៣​និង​០០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៨ ខែមីនា ឆ្នាំ​២០២៣ ក៏​បាន​ស្លា​.​ប់​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្តបាត់ដំបង​តែ​ម្តង​។

ស្ត្រី​វ័យ​ចំណាស់​រង​គ្រោះ​ដែល​ស្លា​.​ប់​ដោយសារ​ពស់វែកដំបូក​ចឹក​នោះ មានឈ្មោះ រុន ម៉ា​ប់ អាយុ​៦០​ឆ្នាំ មាន​ប្តី​ឈ្មោះ មួ​ង កុយ និង​មានកូន​ស្រី​ចំនួន​៤​នាក់ រស់នៅ​ក្នុងភូមិ​កោះ​កែវ ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​។





Powered by Blogger.