ទំនាស់ដីធ្លី១៣គ្រួសារ ដ៏រ៉ាំរ៉ៃ ជាង១៨ឆ្នាំ បានបញ្ចប់ ក្រោមការសម្របសម្រួលពី ឯកឧត្តម ប៉ាន់ ខែមប៊ុនថន លោក ង៉ោ ម៉េងជ្រួញ និងក្រុមការងារ

ក្រុងប៉ោយប៉ែត៖ ឯកឧត្តម ប៉ាន់ ខែមប៊ុនថននឹងលោក ង៉ោ ម៉េងជ្រួញ ដឹកនាំក្រុមការងារបើកកិច្ចប្រជុំរកដោះស្រាយទំនាស់ដីធ្លី ១៣គ្រួសារ វិវាទរ៉ាំរ៉ៃជាង១៨ឆ្នាំ បានបញ្ចប់រឿងទំនាស់ដីធ្លីដោយជោគជ័យ ។

នៅរសៀលថ្ងៃសៅរ៍ ១០កើត ខែពិសាខ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម ប៉ាន់ ខែមប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោ នឹង លោក ង៉ោ ម៉េងជ្រួញ អភិបាលរង ខេត្តបន្ទាយមានជ័យ នឹងអាជ្ញាធរក្រុងប៉ោយប៉ែត នឹងអាជ្ញាធរសង្កាត់អូរជ្រៅ ដឹកនាំក្រុមការងារបើកកិច្ចប្រជុំ បន្ទាន់ រកដោះស្រាយវិវាទរ៉ាំរ៉ៃជាង១៨ឆ្នាំនៅក្នុងក្រុងប៉ោយប៉ែត រវាងលោកស្រី លី ម៉ារី និងប្រជាពលរដ្ឋ១៣គ្រួសារ ស្ថិតនៅក្នុងភូមិក្បាលស្ពានមួយសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ឯកឧត្តម ប៉ាន់ ខែមប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោ នឹងលោក ង៉ោ ម៉េងជ្រួញ អភិបាលរង ខេត្តបន្ទាយមានជ័យ បានដោះស្រាយក្រៅប្រព័ន្ធតុលាការ រឿងទំនាស់ដីធ្លីរវាងបងប្អូនប្រជាពលរដ្ឋ ១៣ គ្រួសារ នឹង លោកស្រី លី ម៉ារី គូភាគីព្រមព្រៀងគ្នាផ្ដិតមេដៃ ហើយបងប្អូនប្រជាពលរដ្ឋ ១៣គ្រួសារបានយល់ព្រមដោះដូរដីជាមួយគូភាគីជម្លោះ ប្រជាពលរដ្ឋក្នុងមួយគ្រួសារទទួលបានដី ទទឹង ០៤ ម៉ែត្រ បណ្ដោយ ២០ម៉ែត្រគូភាគី ព្រមចាក់ដីបំពេញជូនប្រជាពលរដ្ឋទីតាំងថ្មី ស្ថិតនៅក្នុងភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានបញ្ចប់ទំនាស់ដីធ្លីរ៉ាំរ៉ៃជាង១៨ឆ្នាំនៅក្នុងក្រុងប៉ោយប៉ែតដោយជោគជ័យ។
ក្នុងឱកាសនោះដែរ៖បងប្អូនប្រជាពលរដ្ឋ ១៣ គ្រួសារ សូមថ្លែងអំណរគុណនិងសូមអរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ ឯកឧត្តម ប៉ាន់ ខែមប៊ុនថន នឹងលោនង៉ោ ម៉េងជ្រួញ អភិបាលរងខេត្ត នឹងលោកជំទាវ ព្រមទាំងបុត្រាបុត្រី ជួបតែសេចក្ដីសុខចម្រើន និងសំណាងល្អៗក្នុងជីវិតជោគជ័យគ្រប់ភារកិច្ច និងសុខសប្បាយទាំងក្រុមគ្រួសារនិងជូនពរជួបតែពុទ្ធទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀតឃ្លាឡើយ ៕








Powered by Blogger.