ពលរដ្ឋខ្មែរអាចចូលទៅប្រទេសថៃ ដោយមិនចាំបាច់មានទិដ្ឋាការ និងអាចស្នាក់នៅទីនោះបានជាច្រើនថ្ងៃទៀត
ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣ នេះតទៅអ្នកដំណើរដែលកាន់លិខិតឆ្លងដែនកម្ពុជា អាចចូលទៅក្នុងប្រទេសថៃបាន ដោយមិនចាំបាច់មានទិដ្ឋាការ និងអាចស្នាក់នៅបាន ១៤ ថ្ងៃ សម្រាប់អ្នកកាន់លិ ខិតឆ្លងដែនធម្មតា និង ៣០ ថ្ងៃ សម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត និងលិខិតឆ្លងដែនផ្លូវការ នេះបើតាមស្ថានទូតកម្ពុជាប្រចាំនៅប្រទេសថៃ ផ្សព្វផ្សាយឱ្យដឹង។
ប្រភពដដែលបញ្ជាក់បន្ថែមថា ក្នុងករណីមានបំណងស្នាក់នៅរយៈពេលវែង ត្រូវស្នើសុំទិដ្ឋាការជាមុននៅស្ថានទូតថៃប្រចាំនៅកម្ពុជា មុនធ្វើដំណើរទៅកាន់ប្រទេសថៃ៕
Post a Comment